កូវីដ-១៩ទូទាំងពិភពលោក

WHO ថាករណីឆ្លងកូវីដ-១៩នឹងបន្តកើនឡើងបន្ថែម ១០០ លានករណីទៀតនៅឆ្នាំ២០២២


បើគិតចាប់តាំងពីមានវត្តមានកូវីដ១៩មក ពិភពលោកបានទទួលការគំរាមគំហែងយ៉ាងខ្លាំង ខណៈមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩សរុបនៅទូទាំងពិភពលោកកើនរហូតដល់ជាង ២០០លានករណីហើយ។ ប៉ុន្ដែ តួលេខនេះ នៅមិនទាន់បិទបញ្ចប់ឈប់ត្រឹមហ្នឹងទេ! បើតាមបញ្ជាក់ពីប្រធានអង្គការសុខភាពពិភពលោក គឺ លោក តេដ្រូស បានព្យាករថា នៅដើមឆ្នាំ២០២២ ករណីឆ្លងកូវីដ-១៩ នឹងបន្តហក់ឡើងបន្ថែម ១០០លានករណីទៀត ដែលធ្វើឱ្យតួរលេខឆ្លងសរុបនៅទូទាំងពិភពលោក នឹងកើនឡើងរហូតដល់ ៣០០លានករណីនៅដើមឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព៍ត៌មានដ៏ល្បីរបស់អាមេរិក វ៉ាស៊ីនតោនប៉ុស្ដិ៍។
WHO ថាករណីឆ្លងកូវីដ-១៩នឹងបន្តកើនឡើងបន្ថែម ១០០ លានករណីទៀតនៅឆ្នាំ២០២២
ដោយ

ជំងឺ​កូ​វី​ដ​១៩​បាន​វិ​វត្ត​ខ្លួន​កាន់តែ​ច្រើន​ឡើង ដែល​ធ្វើ​ឱ្យ​ប្រទេស​ផ្សេង​ៗ​ក្នុង​ពិភពលោក​កាន់តែ​ពិបាក​ក្នុង​ការ​ទប់ស្កាត់ ពិសេស​ការ​លេចឡើង​នូវ​មេរោគ​ប​ម្លែ​ង​ថ្មី ប្រភេទ​ឌែ​លតា​នេះ​តែ​ម្ដង​។ ជាក់ស្ដែង​គ្រាន់តែ​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ តួលេខ​ឆ្លង​នៅ​លើ​ពិភពលោក​បាន​កើនឡើង​បន្ថែម ១០០​លាន​ករណី​ទៀត ដែល​ធ្វើ​ឲ្យ​តួលេខ​សរុប​មក​ទល់​ពេល​នេះ មាន​ជាង ២០០​លាន​ករណី​ហើយ​នៅ​ទូ​ទាំង​ពិភពលោក​។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​សង្កត់ធ្ងន់​ថា ចំនួន​តួលេខ​ពិត​នៃ​អ្នក​ឆ្លង គឺ​អាច​នឹង​ខ្ពស់​ជាង​នេះ​ទៅ​ទៀត ស្រប​ពេល​អង្គការ​សុខភាព​ពិភពលោក​បាន​ព្យាករ​ថា ប្រសិនបើ​ជំងឺ​រាតត្បាត​នៅ​តែ​បន្ត ចំនួន​ករណី​ឆ្លង​កូ​វី​ដ នៅ​លើ​ពិភពលោក​អាច​លើស​ពី ៣០០ លាន​ករណី​នៅ​ដើមឆ្នាំ​២០២២​ក្រោយ​។ វត្តមាន​មេរោគ​បំប្លែង​ថ្មី ឌែ​លតា​ដែល​កំពុង​លុកលុយ​ពាសពេញ​ពិភពលោក ក៏​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​កំពុង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ដាក់​ចេញ​វិធានការ​រឹត​ត្បឹ​ត​ឡើង​វិញ បើ​ទោះបីជា​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សម្រេច​បាន​ទៅ​បាន​កាន់តែ​ច្រើន​ឡើង​ក្ដី​។

ជាក់ស្ដែង កាលពី​ថ្ងៃ​ពុធ ទី​១១ លោក​ចូ បៃ​ដិ​ន បាន​ធ្វើការ​ជួប​ជាមួយ​អ្នកដឹកនាំ​អា​ជី​កម្ម​ធំ​ៗ ដែល​ជា​សកម្មភាព​មួយ​ជួយ​ជំរុញ លើកទឹកចិត្ត​ឱ្យ​ពួក​គេ​ណែនាំ​បុគ្គលិក​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ខណៈ​ដែល​សហរដ្ឋអាមេរិក ថ្មី​ៗ​នេះ កំពុង​រង​នូវ​រលក​ឆ្លង​មេរោគ​ប​ម្លែ​ង​ថ្មី ឌែ​លតា​យ៉ាង​ខ្លាំង​ផង​ដែរ​។

យ៉ាងណាមិញ លោកស្រី ខេត ប្រោ​ន (Kate Brown) មន្ត្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បែប​នេះ អាជ្ញាធរ​អា​មេ​រិ​ក​មាន​វិធីសាស្ត្រ​ចំនួន​ពីរ​ក្នុង​ការ​រក្សា​អាយុជីវិត​ពលរដ្ឋ គឺ ទី​១ ត្រូវ​តែ​ចាក់​វ៉ាក់សាំង ព្រោះ​វា​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​យើង និង គ្រួសារ និង ទី​២ គឺ​ការ​ពាក់​ម៉ាស់ មិន​ថា​តែ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ឬ​មិន​ទាន់​ចាក់​វ៉ាក់សាំង​នោះ​ទេ​ត្រូវ​តែ​ពាក់​ម៉ាស់​។

ស្រប​ពេល​ដែល​ពិភពលោក​កំពុង​តែ​រំជើបរំជួល​នៃ​រីក​រាតត្បាត​ខ្លាំង​ដោយ​មេរោគ​បំប្លែង​ថ្មី ឌែ​លតា អង្គការ​សុខភាព​ពិភពលោក ក៏​បាន​លើក​ឡើង​ដែរ​ថា ខ្លួន​ត្រូវការ​ថវិកា​ជា​បន្ទាន់​ប្រមាណ ៧​ពាន់​៧០០​ដុល្លារ ដើម្បី​គាំ​ទ្រាំ​ក្នុង​ការ​ចូលរួម ផ្គត់ផ្គង់​វ៉ាក់សាំង អុក​ស៊ី​សែន និង​ផ្នែក​ថែទាំ​សុខភាព​ដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​។ ក្នុង​នោះ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក​តេ​ដ្រូ​ស ក៏​បាន​បញ្ជាក់​ទៅ​កាន់​មេដឹកនាំ​ពិភពលោក​ដែរ​ថា ពួក​គេ​ត្រូវ​តែ​ផ្ដល់​ការ​ផ្គត់ផ្គង់​ឧបករណ៍​ធ្វើតេស្ត​រហ័ស​បន្ថែម​ទៀត​ទៅ​ដល់​ប្រទេស​ក្រីក្រ ដើម្បី​អាច​ទប់ស្កាត់​ការ​ឆ្លង​បាន​ទាន់​ពេលវេលា​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថៃមានជាង ៩០% ជាមេរោគបំប្លែងថ្មី ឌែលតា?

ព័ត៌មាន
ថៃកាន់តែយ៉ាប់យ៉ឺននៅក្នុងរលកឆ្លងកូវីដ-១៩ ខណៈដែល៩០% នៃអ្នកឆ្លងថ្មីប្រចាំថ្ងៃ គឺឆ្លងមេរោគបំប្លែងថ្មី ឌែលតា។ សម្ទុះនៃការឆ្លងជំងឺកូវីដ-១៩ នៅប្…

តើប្រទេសណាខ្លះហើយ ដែលកំពុងសម្រុកចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ?

ព័ត៌មាន
ប្រឈមមុខនឹងការកើនឡើង នៃចំនួនអ្នកឆ្លង ដែលបណ្តាលមកពីការរាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩បំប្លែងខ្លួនប្រភេទ ឌែលតា ហើយបូករួមនឹងការព្រួយបារម្ភថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ