ការរាតត្បាតនៃកូវីដ ១៩

WHOព្រមានថា «ការរាតត្បាតនៃកូវីដ ១៩ នៅមិនទាន់បញ្ចប់ទេ» ខណៈពិភពលោកបន្ធូបន្ថយវិធានការរឹតបន្តឹង


ប្រធានអង្គការសុខភាពពិភពលោកបានព្រមានកាលពីថ្ងៃអង្គារ ទី១២ ខែកក្កដាថា ការរីករាតត្បាតនៃជំងឺកូវីដ១៩ នៅមិនទាន់ជិតដល់ទីបញ្ចប់នៅឡើយទេ ខណៈរលកឆ្លងថ្មីៗកំពុងមានការកើនឡើងវិញកានតែច្រើនឡើង នៅគ្រាដែលប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងបន្ថូរបន្ថយវិធានការរឹតបន្ដឹងរបស់ខ្លួន។ អង្គការសុខភាពពិភពលោក ក៏បានបង្ហាញក្ដីបារម្ភដែរថា មេរោគកូវីដ១៩ អាចនឹង មានការឆ្លងកាន់តែសេរី ព្រោះតែខ្វះវិធានការការពារ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានAFP។
WHOព្រមានថា «ការរាតត្បាតនៃកូវីដ ១៩ នៅមិនទាន់បញ្ចប់ទេ» ខណៈពិភពលោកបន្ធូបន្ថយវិធានការរឹតបន្តឹង

លោក Tedros ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ថា លោក​មានការ​ព្រួយបារម្ភ​ចំពោះ​ចំនួន​ករណី​ឆ្លង​ថ្មី​កូ​វី​ដ​១៩ កំពុង​បន្ត​កើនឡើង​នេះ ដែល​វា​អាច​នឹង​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ប្រព័ន្ធ​សុខភាព​សារ​ជា​ថ្មី​។ លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា រលក​ឆ្លង​ថ្មី​បាន​បង្ហាញ​ជា​ថ្មី​ម្តងទៀត គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា កូ​វី​ដ​១៩ គឺ​មិន​ទាន់​ជិត​ដល់ទី​បញ្ចប់​នោះ​ទេ ហើយ​មេរោគ​ដ៏​កាច​សាហាវ​នេះ កំពុង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង ដូច្នេះ យើង​ក៏​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​បន្ថែម​ផង​ដែរ​។

មេរោគ​កូ​វី​ដ​១៩ កំពុង​ដំណើរការ​ដោយ​សេរី ហើយ​ប្រទេស​នានា មិន​មាន​សមត្ថភាព​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ទេ ទាំង​ការ​សម្រាក​ព្យាបាល​អ្នកជំងឺ​នៅ​តាម​មន្ទីរពេទ្យ និង​ការ​កើនឡើង​នូវ​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​ឈឺ​ក្នុង​រយៈពេល​វែង​ជាដើម​។

លោក Tedros បាន​ទទូច​ថា នៅ​ពេល​ដែល​ការ​ឆ្លង​កូ​វី​ដ​១៩ និង ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កើនឡើង រដ្ឋាភិបាល​ក៏​ត្រូវ​តែ​ដាក់​ពង្រាយ​វិធានការ​រឹត​បន្តឹង​ឡើង​វិញ រួម​មាន ការ​បើក​ការ​ធ្វើតេស្ត​លើ​ប្រជាពលរដ្ឋ បន្ត​វិធានការ​ពាក់​ម៉ាស រក្សារ​គម្លាត និង ត្រៀម​ឧបករណ៍​ជំនួយ​ដល់​ការ​ដកដង្ហើម និង សម្ភារៈ​ព្យាបាល​ឱ្យ​បាន​គ្រប់គ្រាន់​។

គណៈកម្មាធិការ​គ្រាអាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក​ស្តី​ពី​កូ​វី​ដ​១៩ បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​សុក្រ ទី ៨ ខែ កក្កដា ក្នុង​សន្និសីទ​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​មួយ ដោយ​បាន​កំណត់​ការ​ជូនដំណឹង​ខ្ពស់​បំផុត​ថា ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​នៅ​តែ​ជា​ក្តី​បារម្ភ និង​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន សម្រាប់​សុខភាព​សាធារណៈ​នៅ​ទូ​ទាំង​សកលលោក​។

នាយក​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់ WHO លោក Michael Ryan បាន​ប្រាប់​អង្គប្រជុំ​ថា ករណី​ឆ្លង​កូ​វី​ដ ១៩ ទូ​ទាំង​ពិភពលោក​បាន​រាយការណ៍​មក​កាន់​អង្គការ​សុខភាព​ពិភពលោក​ថា បាន​កើនឡើង ៣០%​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ដែល​ភាគច្រើន​ជា​ប្រភេទ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង BA.4 និង BA.5 ។ លោក Ryan បាន​និយាយ​ថា ការ​ផ្លាស់​ប្តូរ និង ការ​បន្ធូ​បន្ថយ​ថ្មី​នៅ​ក្នុង​គោលនយោបាយ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ កំពុង​រារាំង​ដល់​ការ​រក​ឃើញ​ករណី​ឆ្លង និង​កា​រវិ​វត្ត​នៃ​មេរោគ​។

គណៈកម្មាធិការ WHO បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី ១១ ខែកក្កដា ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​ចម្លង​នៃ​មេរោគ​ថា ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​ដែល​បណ្តាល​មក​ពី​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង គឺ​អាច​វាយប្រហារ​ទៅ​លើ​ផ្លូវដង្ហើម​របស់​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​៕




អត្ថបទបន្ទាប់


ថៃត្រូវការពលករចំណាកស្រុកជាងកន្លះលាននាក់បន្ថែមទៀត សម្រាប់បម្រើដល់វិស័យសេដ្ឋកិច្ច

ព័ត៌មាន
យោងតាមសភាពាណិជ្ជកម្មថៃបានឱ្យដឹងថា ប្រទេសថៃត្រូវការពលករបរទេសបន្ថែមជាង ៥ សែននាក់ ដើម្បីគាំទ្រដល់វិស័យ សំណង់ ទេសចរណ៍ និង សេវាកម្មកែច្នៃផល…

EMOJI នៅលើ FACEBOOK ដែលពេញនិយមបំផុត ក្នុងប្រទេសកម្ពុជា គឺរូបបេះដូងពណ៌ក្រហម❤️

ព័ត៌មាន
យោងតាមរបាយការណ៍ទិន្នន័យផ្ដល់អោយដោយក្រុមហ៊ុន Meta នាថ្ងៃទិវា Emoji ពិភពលោកឆ្នាំ 2022 បានឱ្យដឹងថា Emoji ដែលត្រូវប្រើប្រាស់យ៉ាងពេញនិយមបំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ