ក្រុមហ៊ុនធំៗរបស់បរទេសសម្រេចបន្តប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា!

ហេតុអ្វីក្រុមហ៊ុនអន្តរជាតិធំៗនៅតែសម្រេចចិត្តបន្តដំណើរការប្រតិបត្តិការនៅមីយ៉ាន់ម៉ា ទោះត្រូវរងសម្ពាធ?


ក្រុមហ៊ុនអន្តរជាតិគ្រាក់ៗមួយចំនួននៅតែបន្តជ្រើសរើសបន្តដំណើរការក្នុងប្រទេសមីយ៉ាន់ម៉ា បើទោះជាប្រទេសមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់យោធា ដែលកំពុងប្រឈមមុខនឹងការថ្កោលទោសពីសំណាក់អន្តរជាតិ ព្រមទាំងមានទស្សនៈតូចចង្អៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការរីកចម្រើនក្នុងរយៈពេលវែងក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។
ហេតុអ្វីក្រុមហ៊ុនអន្តរជាតិធំៗនៅតែសម្រេចចិត្តបន្តដំណើរការប្រតិបត្តិការនៅមីយ៉ាន់ម៉ា ទោះត្រូវរងសម្ពាធ?

ក្រុមហ៊ុន Toyota Motor បានសាងសង់​បញ្ចប់រោងចក្រដំឡើងរថយន្តថ្មី​មួយ​នៅក្នុងប្រទេសមីយ៉ាន់ម៉ា មុនពេលដែលយោធាបានដណ្តើម​អំណាចក្នុងខែកុម្ភៈ ឆ្នាំ២០២១ ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi។ បន្ទាប់ពីការពន្យារពេលយូរក្នុងការប្រតិបត្តិការ​ ក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ បានសម្រេចចាប់ផ្តើមផលិតកម្មរបស់ខ្លួនកាលពីខែកញ្ញាកន្លងទៅនេះ។

ប៉ុន្តែ​ រោងចក្រនេះ​ផលិត​រថយន្ដបាន​តែ​មួយ ឬ​ពីរ​គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ​នេះ​បើ​តាម​អ្នកតំណាង​ក្រុមហ៊ុនតូយ៉ូតា។

ក្រុមហ៊ុនជប៉ុនចំនួនបីផ្សេងទៀត រួមទាំងក្រុមហ៊ុនផលិតថ្នាំសម្លាប់សត្វល្អិត Fumakilla បានបើករោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស Thilawa ចាប់តាំងពីការផ្លាស់ប្តូររដ្ឋាភិបាល។ ហើយក្រុមហ៊ុនផលិតគ្រឿងយន្តធុនធ្ងន់គូបូតា និងក្រុមហ៊ុនអាហារ Ajinomoto ក៏បានបើករោងចក្រនៅក្នុងប្រទេសមីយ៉ាន់ម៉ាដូចគ្នានៅមុន​ការធ្វើរដ្ឋប្រហារ ហើយបច្ចុប្បន្ន​នៅតែកំពុងបន្ដដំណើរការ​។ នាយកប្រតិបត្តិនៅក្រុមហ៊ុនដែលមានរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស ធីឡាវ៉ា បាននិយាយថា "គ្មានការសង្ស័យទេគឺតម្រូវការសម្រាប់ផលិតផលនៅក្នុងប្រទេសនេះ គឺនៅតែមាន ដូច្នេះហើយក្រុមហ៊ុន​នៅតែបន្តដំណើរការដូចគ្នា»។

ទោះយ៉ាងណា​ ក៏មានក្រុមហ៊ុន​អន្តរជាតិធំមួយចំនួន បានចាកចេញរួចទៅហើយ ពីប្រទេសមីយ៉ាន់ម៉ា ដូចជា​ក្រុមហ៊ុន TotalEnergies របស់បារាំង, ក្រុមហ៊ុន​ផលិតស្រាបៀជប៉ុន Kirin និងក្រុមហ៊ុន​ទូរគមនាគមន៍ណ័រវេ Telenor ជាដើម។ ការចាកចេញនេះ ដោយសារតែ​ក្រុមហ៊ុនទាំងនោះ បារម្ភពី​ទំនាក់ទំនងសេដ្ឋកិច្ច រវាង​​របបយោធា និង​ការពារ​ទិន្នន័យ​របស់អតិថិជន​ដែលជាប់ព័ន្ធ។

ការរាតត្បាតនៃជំងឺកូវីត១៩ និងភាពចលាចលនយោបាយបានបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាក៏ពិតមែន ប៉ុន្តែការធ្លាក់ចុះដ៏អាក្រក់នោះហាក់ដូចជាបានបញ្ចប់ហើយនាពេលនេះ។ ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចទាំងមូលរបស់មីយ៉ាន់ម៉ានៅតែស្ថិតក្នុងកម្រិតខ្សោយនៅឡើយ។ ប្រាក់ខ្យាត (Kyat) ដែលជារូបិយបណ្ណរបស់ប្រទេសនេះបានធ្លាក់ចុះជាងពាក់កណ្តាលធៀបនឹងប្រាក់ដុល្លារ ក្រោមការគ្រប់គ្រងរបស់យោធា។ អតិផរណា និងភាព​គ្មាន​ការងារ​ធ្វើ​បាន​ដាក់​សម្ពាធ​លើ​ជីវភាព​រស់នៅ​របស់​ប្រជាជនផងដែរ។

បើតាមង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានឹងកើនឡើងពី ២% ទៅជាង ៣% ក្នុងមួយឆ្នាំចាប់ពីសារពើពន្ធឆ្នាំ២០២២ ពោលគឺកើនឡើងពីការធ្លាក់ចុះ ១៨% នៅក្នុងសារពើពន្ធឆ្នាំ២០២១ បើគិតត្រឹមខែកញ្ញា។

បើយោងតាមនាយកប្រតិបត្តិនៃគេហទំព័រដែលរាយបញ្ជីការផ្តល់ជូនការងាររបស់មីយ៉ាន់ម៉ា នៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសធីឡាវ៉ា (Thilawa) ក្រុមហ៊ុនចម្រុះជាតិសាសន៍នៅអឺរ៉ុបដូចជា Unilever និង Heineken កំពុងរក្សាផលិតកម្មរបស់ពួកគេ។ ក្រុមហ៊ុនលោកខាងលិចភាគច្រើនមិនបានចាកចេញពីប្រទេសមីយ៉ាន់ម៉ាទេ ដោយកំពុងស្វែងរកវិធីដើម្បី​បន្តអាជីវកម្ម។

ទោះបីជាបែបនេះក្តី ច្បាប់​មីយ៉ាន់ម៉ាចេញដោយរបបសឹកដែល​ត្រូវ​បាន​អនុវត្ត​ក្នុង​ខែ​មេសា​ ​គឺតម្រូវឱ្យមានការប្តូរ​រូបិយបណ្ណ​បរទេស​ឱ្យទៅជាប្រាក់ខ្យាតរបស់មីយ៉ាន់ម៉ា ប៉ុន្ដែច្បាប់នេះ មិន​អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសឡើយ។ ប៉ុន្តែ​បញ្ហា​នៅ​តែ​មាន​ក្នុង​ការ​ផ្លាស់ប្តូរពី​ប្រាក់ខ្យាតនៃការ​លក់​ក្នុង​ស្រុក​ទៅ​ជា​ប្រាក់​ដុល្លារ ​​ដើម្បី​ទិញ​គ្រឿង​ផ្គត់ផ្គង់ដដែល។

ក្នុងនោះ ក្រុមហ៊ុន Suzuki Motor ដែលមានរោងចក្រដំឡើងនៅតំបន់សេដ្ឋកិច្ចពិសេស Thilawa នោះដែរ បានផ្អាកការផលិតកាលពីខែកក្កដាកន្លងទៅ ដោយសារកង្វះរូបិយបណ្ណបរទេសសម្រាប់ការទិញគ្រឿងបន្លាស់ ខណៈក្រុមហ៊ុន Toyota ក៏កំពុងជួបបញ្ហាស្រដៀងគ្នានេះដែរ៕




អត្ថបទបន្ទាប់


រុស្ស៊ីប្រកាសអាសន្នឲ្យកងទ័ពប្រុងជើងការខ្ពស់ ក្រោយដែនដីគ្រីមៀ ត្រូវបានវាយប្រហារដោយយន្តហោះដ្រូន

ព័ត៌មាន
ឧបទ្វីបគ្រីមៀដែលជាដែនដីរបស់អ៊ុយក្រែននៅមុនឆ្នាំ ២០១៤ តែក្រោយមកត្រូវបានកាន់កាប់ដោយរុស្ស៊ីនោះ ត្រូវបានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើ…

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២២

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ បន្ទាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ