IMF ដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចសកល!

ហេតុអ្វី IMF ដំឡើងព្យាករណ៍កំណើនសេដ្ឋកិច្ចសកលឆ្នាំនេះ ប៉ុន្តែព្រមានពីហានិភ័យអត្រាការប្រាក់នៅតែមានខ្ពស់?


មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានបង្កើនការព្យាករទៅលើអត្រាកំណើនសេដ្ឋកិច្ចសាកលសម្រាប់ឆ្នាំ២០២៣នេះខ្ពស់ជាងមុនបន្តិច ប៉ុន្តែក៏បានព្រមានដែរថា ការកើនឡើងនៃអត្រាការប្រាក់កាន់តែខ្ពស់ និងសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន នឹងនៅតែតាមបន្តលងបន្លាចសេដ្ឋកិច្ចពិភពលោកដដែល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ហេតុអ្វី IMF ដំឡើងព្យាករណ៍កំណើនសេដ្ឋកិច្ចសកលឆ្នាំនេះ ប៉ុន្តែព្រមានពីហានិភ័យអត្រាការប្រាក់នៅតែមានខ្ពស់?
ដោយ

បើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ IMF បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនក្នុងរង្វង់ ២,៩% នៅឆ្នាំ២០២៣នេះ ពោលគឺខ្ពស់ជាង ០,២% បើធៀបនឹងការព្យាករណ៍កាលពីខែតុលា។ ទោះជាយ៉ាងណាក៏ដោយ បើធៀបនឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ដែល IMF ធ្លាប់បានប៉ាន់ស្មានថាមាន ៣,៤% តួលេខនេះនៅតែមានទាបដដែល។ លើសពីនេះ IMF ក៏បានកែប្រែការព្យាករណ៍របស់ខ្លួនសម្រាប់ឆ្នាំ២០២៤ ដូចគ្នា ដោយបានបន្ទាបមកនៅត្រឹមកំណើន៣,១%។

របាយការណ៍ដដែលបានបង្ហាញទៀតថា ប្រហែល ៨៤% នៃប្រទេសនានា ទូទាំងពិភពលោក នឹងមានកម្រិតអតិផរណាទាបជាងមុនក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២២ ប៉ុន្ដែ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំនឹងមានក្នុងរង្វង់៦,៦%ក្នុងឆ្នាំ២០២៣ ហើយនឹងមានប្រមាណ ៤,៣%នៅឆ្នាំបន្ទាប់។

ប្រធាននាយកដ្ឋានស្រាវជ្រាវរបស់ IMF លោក Pierre-Olivier បាននិយាយថា ទោះមានសេដ្ឋកិច្ចពិភពលោកត្រូវបានដំឡើងការព្យាករកំណើនខ្ពស់ជាងការព្យការកាលពីលើកមុនបន្តិចក្ដី ប៉ុន្ដែតួលេខនេះនឹងនៅតែទន់ខ្សោយ ដោយសារសង្រ្គាមនៅអ៊ុយក្រែន បូករួមនឹងការកើនឡើងនៃអតិផរណា បានទាញកំណើនសេដ្ឋកិច្ចសាកលឲ្យធ្លាក់ចុះ។

គួរជម្រាបថា នាយិកាគ្រប់គ្រង IMF លោក Kristalina Georgieva បានព្រមានកាលពីដើមខែមករាថា សេដ្ឋកិច្ចពិភពលោកមិនអាក្រក់ដូចអ្វីដែលគេបារម្ភពេកនោះទេ ប៉ុន្តែក៏មិនមែន មានន័យថាវាល្អពេកនោះដែរ។ IMF បានព្រមានទៀតថា មានកត្តាជាច្រើនដែលអាចធ្វើឲ្យសេដ្ឋកិច្ចសាកលធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក្នុងនោះរួមមានការបើកឡើងវិញរបស់ប្រទេសចិនស្របពេលកូវីដ១៩កើនឡើង កម្រិតខ្ពស់នៃអតិផរណា សង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន កង្វះខាតថាមពល និងតម្លៃស្បៀងអាហារកើនឡើងជាដើម៕

អត្ថបទដោយ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


រដ្ឋសម្រេចលើកលែងពន្ធរយៈពេល៣ខែទៀត សម្រាប់អាជីវកម្មទេសចរណ៍នៅសៀមរាប

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដលើកលែងពន្ធមួយចំនួន ដល់សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍រយៈពេល៣ខែបន្តទៀត គឺចាប់ពីខែ មករា ដល់ខែ…

IMF ព្យាករថា ឥណ្ឌា និងប្រទេសសេដ្ឋកិច្ចធំៗទាំង៥នៅអាស៊ាន នឹងមានកំណើនសេដ្ឋកិច្ចយឺតក្នុងនៅឆ្នាំ២០២៣

ព័ត៌មាន
នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលពីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ដែលបានចេញផ្សាយនៅថ្ងៃអង្គារទី៣១មករាបានបង្ហាញថា ប្រទេសសេដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ