រោងចក្រនុយក្លេអ៊ែរ

ហេតុអ្វីអាល្លឺម៉ង់បដិសេធការរក្សារោងចក្រនុយក្លេអ៊ែរឱ្យដំណើរការ ដើម្បីសន្សំឧស្ម័នទុកប្រើប្រាស់


រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck កាលពីថ្ងៃអាទិត្យ ទី ២១ ខែ សីហា បានច្រានចោលការបន្តប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរចំនួនបី ដែលនៅសល់របស់ប្រទេសអាឡឺម៉ង់ ដើម្បីសន្សំសំចៃឧស្ម័ន ខណៈវានឹងសន្សំបានច្រើនបំផុតត្រឹមតែ ២% ប៉ុណ្ណោះ នៃការប្រើប្រាស់ឧស្ម័នសរុបក្នុងតំបន់។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ហេតុអ្វីអាល្លឺម៉ង់បដិសេធការរក្សារោងចក្រនុយក្លេអ៊ែរឱ្យដំណើរការ ដើម្បីសន្សំឧស្ម័នទុកប្រើប្រាស់

លោក Robert Habeck បាននិយាយក្នុងអំឡុងកិច្ចពិភាក្សា​ជាមួយប្រជាពលរដ្ឋ​ថា ការបញ្ចប់​ការផលិត​នៃរោងចក្រថាមពល​នុយក្លេអ៊ែរនេះ មិនត្រឹមតែ​សន្សំ​ថាមពល​ឧស្ម័ន​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានគាំទ្រ​ដល់ច្បាប់​ក្នុងការចាកចេញ​ពីថាមពលនុយក្លេអ៊ែរ​នៅក្នុងឆ្នាំនេះផងដែរ។

គួររំលឹកថា អតីតអធិការបតី​អាឡឺម៉ងលោកស្រី Angela Merkel ធ្លាប់​បានផ្តួចផ្តើមច្បាប់ដើម្បីបញ្ឈប់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅចុងឆ្នាំនេះ បន្ទាប់ពីគ្រោះមហន្តរាយ​នុយក្លេអ៊ែរ Fukushima ឆ្នាំ ២០១១ ខណៈច្បាប់នេះ​មានអ្នកបោះឆ្នោត​ភាគច្រើន​បានគាំទ្រ។ ប៉ុន្តែឥរិយាបទនៃការកាត់បន្ថយ​ការផលិត​ថាមពលនុយក្លេអ៊ែរ កំពុងចាប់ផ្តើមផ្លាស់ប្តូរនៅចំពេលមាន​ការព្រួយបារម្ភអំពីវិបត្តិថាមពលក្នុង​រដូវរងារនេះ បន្ទាប់ពី​ការធ្លាក់ចុះ​នៃការចែកចាយ​ឧស្ម័ន​​​របស់រុស្ស៊ី។

យ៉ាងណាមិញ នៅក្នុងការជជែកដេញដោល​លើវិធានការ​សន្សំ​សំចៃ​ឧស្ម័ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី Christian Lindner នៃគណបក្សប្រជាធិបតេយ្យសេរី បានអះអាងថា វាជាការប្រសើរក្នុងការពន្យារប្រតិបត្តិការ​របស់រោងចក្រនុយក្លេអ៊ែរក្នុងរយៈពេលកំណត់ណាមួយ ជាជាងការនាំយករោងចក្រធ្យូងថ្ម​ត្រឡប់មកវិញ។

ដោយឡែក លោក Habeck សមាជិកនៃគណបក្ស Greens បាននិយាយថា វាគឺជាការសម្រេចចិត្តខុសក្នុង​ការបញ្ជប់រោងចក្រថាមពលនុយក្លេអ៊ែរ ព្រោះវាអាចជួយរក្សា​ឧស្ម័ន​បានតិចតួចប៉ុណ្ណោះ។

លោក Habeck បាននិយាយថា​ រដ្ឋភាគខាងត្បូងនៃប្រទេសអាឡឺម៉ង និង មជ្ឈមណ្ឌលផលិតកម្ម ដែលពឹងផ្អែកលើ ថាមពលឧស្ម័ន និង ថាមពលធ្យូងថ្ម គឺកំពុងតែជាបញ្ហា​ប្រឈម​នៃបរាជ័យ​ក្នុងការសាងសង់ការផលិតថាមពលខ្យល់។

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយដែរថា ភាពតានតឹងនៃការផ្គត់ផ្គង់​ថាមពល​អាចនឹងកើតឡើង​នៅដើមខែក្រោយ ឬនៅដើមឆ្នាំក្រោយ។

សូមបញ្ជាក់ថា ប្រទេសនៅតំបន់អឺរ៉ុបកំពុងរត់ខ្វែងដៃខ្វែងជើងមែនទែន​នៅមួយរយៈចុងក្រោយនេះ ដើម្បីស្វែងរក​ការផ្គត់ផ្គង់​ថាមពលជំនួស​ឲ្យ​ការនាំចូលពីរុស្ស៊ី ឲ្យបានគ្រប់គ្រាន់​នៅមុនពេលរដូវរងារ​ចូលមកដល់ ដ្បិតពួកគេជឿថា រុស្ស៊ីអាចនឹង​បន្ដ​កាត់ផ្ដាច់​ការបញ្ជូន​ឧស្ម័នមកកាន់តំបន់អឺរ៉ុប​បន្ថែមទៀតនៅរដូរងារខាងមុខនេះ៕




អត្ថបទបន្ទាប់


ចិនទម្លាក់អត្រាការប្រាក់គោលដើម្បីទប់ទល់ការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្ដែមិនទម្លាក់ចោលវិធានការគ្មានកូវីដ១៩ដ៏តឹងរ៉ឹងឡើយ

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសចិនបានកាត់បន្ថយអត្រាការប្រាក់កម្ចីគោលរបស់ខ្លួនម្តងទៀតនៅថ្ងៃចន្ទទី២២សីហា ស្របពេលដែលអ្នកតាក់តែងគោលនយោបាយទីក្រុងប៉េកាំ…

ថៃនឹងកែប្រែប្រព័ន្ធដឹកជញ្ជូនរថយន្ដក្រុងឡើងវិញ ក្រោយបើក៥ឆ្នាំ ខាតបង់ជិត៣០លានដុល្លារ

ព័ត៌មាន
រដ្ឋបាលក្រុងបាងកកនឹងពិនិត្យឡើងវិញនូវការគ្រប់គ្រងប្រព័ន្ធរថយន្តក្រុងសាធារណៈល្បឿនលឿន (Bus Rapid Transit) បន្ទាប់ពីអ្នកប្រើប្រាស់មានតិចជាងមុន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ