អត្ថបទក្រុមហ៊ុន

ហេតុអ្វីគួរវិនិយោគដាក់ប្រាក់បញ្ញើជាមួយធនាគារអេស៊ីលីដា?


ការវិនិយោគដាក់ប្រាក់បញ្ញើនៅក្នុងធនាគារ គឺជាការវិនិយោគមួយបែបដែលមានសុវត្ថិភាព ដោយមិនបារម្ភខ្លាចបាត់បង់សាច់ប្រាក់ ឬខាតបង់ដូចការវិនិយោគផ្សេងទៀតនោះឡើយ។ ក្រៅតែពីការសម្លឹងមើលទៅលើអត្រាប្រាក់ខ្ពស់ហើយនោះ ការវិនិយោគដាក់ប្រាក់បញ្ញើ លោកអ្នកក៏ត្រូវសម្លឹងមើលលើស្ថាប័នហិរញ្ញវត្ថុ ដែលមានជំនាញវិជ្ជាជីវៈ និងកេរ្ដិ៍ឈ្មោះល្អផងដែរ។ ធនាគារអេស៊ីលីដា គឺជាធនាគារពាណិជ្ជខ្មែរ ដ៏ធំជាងគេមួយ ដែលបានផ្ដល់នូវអត្រាការប្រាក់បញ្ញើមានកាលកំណត់ខ្ពស់រហូតដល់ ៩,១០% សម្រាប់ប្រាក់រៀល និង៧,៥៥% សម្រាប់ប្រាក់ដុល្លារ។
ហេតុអ្វីគួរវិនិយោគដាក់ប្រាក់បញ្ញើជាមួយធនាគារអេស៊ីលីដា?

ការវិនិយោគសាច់ប្រាក់របស់លោកអ្នកជាមួយធនាគារអេស៊ីលីដា ជាប្រភពចំណូលបន្ថែម ដោយប្រាក់របស់លោកអ្នកមានកំណើនជារៀងរាល់ថ្ងៃ ធ្វើឱ្យលោកអ្នកសម្រេចក្តីប្រាថ្នា និងធានាបាននូវសុវត្ថិភាពខ្ពស់ ។ មិនតែប៉ុណ្ណោះ លោកអ្នកអាចជ្រើសរើសប្រភេទគណនីសន្សំប្រាក់នៅធនាគារអេស៊ីលីដា បានតាមតម្រូវការ ។
មានមូលហេតុចម្បងមួយចំនួន ដែលធ្វើឱ្យធនាគារអេស៊ីលីដា ជាជម្រើសដៃគូដ៏ល្អបំផុតសម្រាប់ការពារទ្រព្យសម្បត្តិរបស់លោកអ្នក រួមមាន ៖
-ធនាគារ អេស៊ីលីដា មានទ្រព្យសរុបចំនួន ៦,៥៥ ពាន់លានដុល្លារអាមេរិក (គិតត្រឹមដំណាច់ឆ្នាំ២០២០) ។
-ធនាគារ អេស៊ីលីដា មានភាគហ៊ុនិកអន្តរជាតិដែលជាស្ថាប័ននាំមុខ និងល្បីល្បាញក្នុងពិភពលោក ។
-ធនាគារ អេស៊ីលីដា មានចំនួនអតិថិជនជាងពីរលាននាក់ដែលបាន និងកំពុងប្រើប្រាស់ផលិតផល-សេវាកម្មរបស់ធនាគារគ្រប់ប្រភេទ ។
-ធនាគារ អេស៊ីលីដា ជា "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" ឈានមុខគេ ព្រមទាំងមានបណ្តាញប្រតិបត្តិការធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា និងបានវិនិយោគទៅក្រៅប្រទេសមុនគេបង្អស់មានប្រទេសឡាវ និងមីយ៉ាន់ម៉ា ។
-ធនាគារ អេស៊ីលីដា ទទួលបានពានរង្វាន់ជាក្រុមហ៊ុនរីកចម្រើនលំដាប់ថ្នាក់ពិភពលោក របស់វេទិកាសេដ្ឋកិច្ចពិភពលោក និងត្រូវបានជ្រើសរើសឳ្យក្លាយជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០១៤ ។
-ធនាគារ អេស៊ីលីដា បានទិញសេវារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងធំៗទូទាំងពិភពលោក ដើម្បីការពារទ្រព្យសម្បត្តិរបស់ធនាគារ ក៏ដូចជាទ្រព្យសម្បត្តិរបស់អតិថិជន និងសាធារណជនទូទៅដែលប្រើប្រាស់សេវារបស់ធនាគារ អេស៊ីលីដា ។
-ធនាគារ អេស៊ីលីដា ជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ពីស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ Standard & Poor's និង GIIRS ។
បច្ចុប្បន្ននេះសេវារបស់ធនាគារអេស៊ីលីដា ភីអិលស៊ី មានច្រើនប្រភេទផ្សេងៗគ្នា ដូចជា គណនីបញ្ញើសំចៃ, គណនីបញ្ញើតាមតម្រូវការ, គណនីចរន្ត, ប្រាក់បញ្ញើមានកាលកំណត់, គណនី Euro Flex,គណនីមូលបត្រ, គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត និងគណនីអនាគតកុមារ៕




អត្ថបទបន្ទាប់


កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគរួមគ្នាបន្ថែមទៀត

ព័ត៌មាន
កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគរ…

ឯកឧត្តម វង្សី វិស្សុត៖ ពិភពលោកបច្ចុប្បន្នយកមនោគម និងនយោបាយដឹកមុខ ភ្លេចគិតពីសេដ្ឋកិច្ច និងជីវភាពប្រជាជន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងយកនយោបាយនិងមនោគមវិជ្ជានាំមុខ ដោយភ្លេចគិតពីបញ្ហាសេដ្ឋកិច្ច ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ