ប្រទេសថៃ

ហេតុអ្វីការមកដល់នៃភ្ញៀវទេសចរចិនក្នុងប្រទេសថៃនៅឆ្នាំនេះ អាចនឹងមិនដូចការរំពឹងទុក?


ចំនួនភ្ញៀវទេសចរជនជាតិចិន ដែលគេរំពឹងថានឹងមកលេងកម្សាន្ដ នៅប្រទេសថៃចំនួនប្រមាណជា ៥ លាននាក់នៅក្នុងឆ្នាំ ២០២៣ ប្រហែលជាមិនអាចក្លាយជាការពិតនោះទេ។ ទោះបីជាត្រូវរង់ចាំរហូតដល់ឆមាសទី ២ ទើបការព្យាករមានភាពច្បាស់លាស់ជាងក៏ដោយ, បច្ចុប្បន្ន អ្នកជំនាញទេសចរណ៍ថៃបានលើកឡើងអំពីបញ្ហាមួយចំនួន ដែលជះឥទ្ធិពលលើនិន្នាការទេសចរចិននៅក្នុងប្រទេសរបស់ខ្លួនខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។
ភ្ញៀវទេសចរចិនក្នុងប្រទេសថៃនៅឆ្នាំនេះ អាចនឹងមិនដូចការរំពឹងទុក?

ចំនួនភ្ញៀវទេសចរជនជាតិចិន ដែលគេរំពឹងថា នឹងមកលេងកម្សាន្តនៅប្រទេសថៃចំនួនប្រមាណជា ៥ លាននាក់នៅក្នុងឆ្នាំ ២០២៣ ប្រហែលជាមិនមែនជាការពិតទេ។ នៅពេលនេះ អ្នកជំនាញផ្នែកទេសចរណ៍ថៃបន្ថយក្តីរំពឹងនោះហើយ ក្រោយពីបានឃើញតួរលេខនៃការមកដល់របស់ពួកគេ មិនដូចការគ្រោងទុកក្នុងរយៈពេលជិត ៤ ខែមកនេះ។

លោក ស៊ីឌីវាច ជីវ៉ារ៉ាតាណាផន (Sisdivachr Cheewarattanaporn) ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ថៃ បានឱ្យដឹងថា វិស័យឧស្សាហកម្មទេសចរណ៍ថៃត្រូវរងចាំរហូតដល់ឆមាសទី ២ នៃឆ្នាំ ២០២៣ នេះ ដើម្បីវាយតម្លៃចំនួនទេសចរចិនកាន់តែច្បាស់ បន្ទាប់ពីភ្ញៀវចិនបានមកលេងនៅក្នុងប្រទេសថៃក្នុងរយៈពេល ៤ ខែដំបូងនេះ តិចជាងការរំពឹងទុក។

គិតត្រឹមថ្ងៃទី ១៨ ខែមេសា ចំនួនភ្ញៀវទេសចរចិនបានមកដល់ថៃប្រហែលតែជិត ៧ សែននាក់ ពោលគឺស្មើនឹង ១៤% នៃចំនួនដែលគេបានរំពឹងទុកសម្រាប់ឆ្នាំ ២០២៣។ ដូច្នេះ ប្រទេសថៃនៅត្រូវការភ្ញៀវទេសចរចិនចំនួន ប្រមាណជា ៤ លាន ៣ សែននាក់បន្ថែមទៀត ក្នុងរយៈពេល ៨ ខែខាងមុខ។

កាលពីដើមឆ្នាំនេះ ស្ថានភាពទីផ្សារហាក់មានអំណោយផលច្រើន ដោយសារគេគិតថាអាចមានតម្រូវការច្រើនពីខាងប្រទេសចិន អំឡុងពិធីបុណ្យចូលឆ្នាំចិននាខែមករា ឆ្នាំនេះ ដែលត្រូវចំពេលដែលទីក្រុងប៉េកាំងដកការរឹតបន្តឹងលើការធ្វើដំណើរបានពីរសប្ដាហ៍។

ចំនួនសរុបនៃភ្ញៀវទេសសចរចិនដែលមកដល់ថៃក្នុងរយៈពេលពីរខែដំបូងមានជិត ២ សែន ៥ ម៉ឺននាក់ មុនពេលកើនឡើងជាបណ្តើរៗរហូតដល់ជិត ២ សែន ៧ ម៉ឺននាក់ នៅក្នុងខែមីនា ខណៈដែលមានការបង្កើនជើងហោះហើរបន្ថែម។

លោក ស៊ីឌីវាច ជីវ៉ារ៉ាតាណាផន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ថៃ បានពន្យល់ថា ក្រៅពីចំនួនកៅអីមិនគ្រប់គ្រាន់ និងថ្លៃធ្វើដំណើរកើនឡើង ទេសចរដែលចង់មកប្រទេសថៃក៏ប្រឈមមុខនឹងឧបសគ្គនានាក្នុងដំណើរការស្នើសុំទិដ្ឋាការផងដែរ។

លោកបាននិយាយថា សមាគមទីភ្នាក់ងារទេសចរណ៍ថៃ បានទទួលរបាយការណ៍មួយចំនួនពីអ្នកទេសចរ ទាក់ទងនឹងដំណើរមិនសមស្របក្នុងការសុំទិដ្ឋាការ ដែលជំរុញឱ្យពួកគេភាគច្រើនប្រើជម្រើសសុំទិដ្ឋាការពេលមកដល់ជំនួសវិញ ខណៈដែលភ្ញៀវទេសចរមួយចំនួនបានផ្លាស់ប្តូរផែនការ និងសម្រេចចិត្តមិនមកប្រទេសថៃតែម្តង ។

លោក ស៊ីឌីវាច ជីវ៉ារ៉ាតាណាផន បានបញ្ជាក់ថា៖ "ដោយសារឧបសគ្គផ្នែកទិដ្ឋាការ និងការបើកជើងហោះហើរឡើងវិញបន្តិចម្ដងៗ វាប្រហែលជាពិបាកក្នុងការទទួលបានភ្ញៀវទេសចរចិនចំនួន ៥ លាននាក់នៅឆ្នាំនេះ លើកលែងតែយើងមានកំណើនខ្លាំងនៅឆមាសទី ២"។

ប្រទេសថៃបានកត់ត្រាការមកដល់របស់ជនបរទេសជិត ៦ លាន ៥ សែននាក់ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះ ពោលគឺនៅតិចជាងច្រើនណាស់ បើប្រៀបធៀបទៅនឹងចំនួន ១០ លាន ៧ សែននាក់ ដែលបានមកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។

លោក យុត្ថាសាក់ ស៊ុប៉ាសន ( Yuthasak Supasorn) ប្រធានអាជ្ញាធរទេសចរណ៍ថៃ បាននិយាយថា ស្ថាប័នរបស់លោកបានពិភាក្សាជាមួយវិស័យឯកជន អំពីបញ្ហានានាក្នុងដំណើការសុំទិដ្ឋាការ ប៉ុន្តែភាគីទាំងសងខាងមិនសម្រេចបានដំណោះស្រាយទេ។ លោកបាននិយាយថា ភាពលំបាកនៃនីតិវិធីទិដ្ឋាការគឺទាក់ទងនឹងការកំណត់ផ្ដល់ទិដ្ឋាការអេឡិចត្រូនិកត្រឹមតែចំនួន ៨ ម៉ឺនច្បាប់ ក្នុងមួយខែ៕




អត្ថបទបន្ទាប់


របាយការណ៍ស្រាវជ្រាវបង្ហាញថា ឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍កើនឡើង ខណៈឥទ្ធិពលរបស់អាមេរិកធ្លាក់ចុះ

ព័ត៌មាន
របាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថាន ឡូវី (Lowy) បាននិយាយថា ភាពខ្លាំងរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺស្ថិតនៅក្នុងទំនាក់ទំនងការទ…

តើភូមិកីឡាដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង ២០០លានដុល្លារ ដើរតួនាទីសំខាន់អ្វីខ្លះសម្រាប់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅខែក្រោយ?

ព័ត៌មាន
គម្រោង ភូមិកីឡាដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង ២០០លានដុល្លារ របស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប ត្រូវបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ