កម្ពុជានឹងមានការជម្លៀសប្រជាជនចេញពីអ៊ុយក្រែន?

តើកម្ពុជានឹងមានការជម្លៀសប្រជាជនចេញពីអ៊ុយក្រែនដែរឬទេ?


ស្របពេលស្ថានការណ៍សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន កាន់តែយ៉ាប់យ៉ឺន មានប្រទេសមួយចំនួនកំពុងត្រៀមជម្លៀសប្រជាជនរបស់ខ្លួនចេញពីអ៊ុយក្រែន និងប្រទេសមួយចំនួនទៀត ក៏កំពុងត្រៀមទទួលជនភៀសខ្លួនចេញពីអ៊ុយក្រែនរាប់ម៉ឺននាក់ផងដែរ។ តើកម្ពុជានឹងមានការជម្លៀសប្រជាជនចេញពីអ៊ុយក្រែនដែរឬទេ?
កម្ពុជានឹងមានការជម្លៀសប្រជាជនចេញពីអ៊ុយក្រែន?
ដោយ

សម្រាប់ប្រទេស​កម្ពុជាវិញ បើតាម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស និងសហប្រតិបត្តិអន្តរជាតិ​​បានឲ្យដឹងថា កម្ពុជា មិនមាន​ស្ថានទូត​នៅអ៊ុយក្រែននោះទេ ហើយក្រសួងក៏មិនទាន់មានតួលេខ​បញ្ជាក់ពីចំនួន​ប្រជាជន​ខ្មែរ​ដែលមានរស់នៅទីនោះដែរ។ ប៉ុន្ដែ ​ក្រសួង​ការបទេស​កម្ពុជា​កំពុង​រង់ចាំការបញ្ជាក់ពីស្ថានទូតកម្ពុជា​ប្រចាំ​នៅប្រទេសរុស្ស៊ីមកវិញសិន ថាតើ​កម្ពុជាមាននិស្សិត​នៅអ៊ុយក្រែនដែ ឬក៏អត់។

គិតមកត្រឹមល្ងាចថ្ងៃសុក្រនេះ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន កាន់តែក្ដៅគគុក ដោយ​កងទ័ពរុស្ស៊ី​បាន​វាយប្រហារចូលទៅកាន់​រដ្ឋធានីកៀវ​ ដែលជាបេះដូង​របស់អ៊ុយក្រែន ។ ការរុលចូលទៅកាន់តែជ្រៅនៃកងទ័ពរុស្ស៊ីទៅកាន់​អ៊ុយក្រែន កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងចំពោះពិភពលោកទាំងមូល។ ក្នុងស្ថានការណ៍នេះ កម្ពុជា​កំពុង​បារម្ភថា អាចនឹងមានប្រជាជន និងនិស្សិតខ្មែរ​​ដែលស្នាក់នៅប្រទេសអ៊ុយក្រែននេះដែរ។

បើតាមឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជាបញ្ជាក់​ប្រាប់​ខេមបូណូមីស​តាមតេឡេក្រាមថា ប្រទេស​កម្ពុជា​មិនមាន​ស្ថានទូត​នៅអ៊ុយក្រែននោះទេ ហើយក៏មិនទាន់មានព័ត៌មានពីចំនួន​ប្រជាជន​ខ្មែរដែលរស់នោះទីនោះដែរ។ ឯកឧត្តម បន្ថែមថា ក្រសួងការបរទេស កំពុង​រង់ចាំការបញ្ជាក់​ពីស្ថានទូតកម្ពុជា​​ប្រចាំប្រទេសរុស្ស៊ី ថាតើ​មាននិស្សិតខ្មែរ​យើង​នៅអ៊ុយក្រែនដែរ ឬក៏អត់។ 

ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ ពោលគឺនៅថ្ងៃដំបូងនៃការផ្ទុះសង្គ្រាម​នៅអ៊ុយក្រែន បានប្រកាសថា បានត្រៀមខ្លួនរួចជាស្រេច​ក្នុងការ​បើកយន្ដហោះពិសេស ទៅទទួលជនជាតិថៃមកកាន់មាតុប្រទេសវិញ ខណៈពលរដ្ឋថៃប្រហែល ​២៥០នាក់កំពុងរស់នៅទីនោះ។ ទោះយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ អ៊ុយក្រែន​បាន​ប្រកាសបិទ ដែនអាកាសរបស់ខ្លួន​ ហាមឃាត់​ការហោះហើរ​ស៊ីវិល​ទាំងអស់។ ក្នុងករណីបែបនេះក្ដី ប៉ុន្ដែថៃ បានត្រៀមនឹងជម្លៀសប្រជាជន​របស់ពួកគេ​ចេញពីអ៊ុយក្រែន​ ឆ្ពោះមកកាន់ប្រទេសប៉ូឡូញដែលមានព្រំដែនជាប់នោះ មុននឹងឡើងយន្ដហោះពិសេសមកកាន់ប្រទេសថៃ។

ដោយឡែក ប្រទេសចិនវិញ មិនបាន​លើកឡើងពីផែនការ​ជម្លៀសប្រជាជន​ខ្លួនចេញពីអ៊ុយក្រែននោះទេ ប៉ុន្ដែចិន បានអំពាវនាវ​ឲ្យជនជាតិចិន​នៅអ៊ុយក្រែនត្រូវស្នាក់នៅក្នុងផ្ទះបើមិនមានការចាំបាច់ ហើយត្រូវដាក់ទង់ជាតិចិន​លើយានយន្ដរបស់ពួកគេពេលចេញទៅក្រៅ។

សូមបញ្ជាក់ថា ប្រទេស​អឺរ៉ុប ដែលនៅក្បែរខាងអ៊ុយក្រែន បាន​ប្រកាសថា ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់ហើយ ដើម្បីទទួលយកលំហូរជនភៀសខ្លួន​ពីប្រទេសអ៊ុយក្រែន​ ដែលមានប្រជាជនសរុប​៤៤លាននាក់ ដែលជាចំនួន​ប្រជាជនច្រើនជាងគេ​ក្នុងតំបន់អឺរ៉ុប។ យ៉ាងហោចណាស់ គិតមកទល់ល្ងាចថ្ងៃសុក្រនេះ មានប្រជាជនអ៊ុយក្រែន ​ប្រហែល​១០ម៉ឺននាក់ បាន​ចាកចេញពីផ្ទះរបស់ពួកគេ​ទៅកាន់​តំបន់​សុវត្ថិភាព ខណៈសង្គ្រាម​នៅតែបន្ដ​​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្ញៀវទេសចរទៅកម្សាន្តនៅគោលដៅនានាមានការធ្លាក់ចុះ ក្រោយចំនួនអ្នកឆ្លងកូវីដកើនឡើងខ្លាំងនៅប៉ុន្មានសប្ដាហ៍មកនេះ

ព័ត៌មាន
ភ្ញៀវទេសចរទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍មួយចំនួនមានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីចំនួនអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្…

ប្រធានាធិបតីអ៊ុយក្រែនសច្ចាមិនរត់ចោលទឹកដី ខណៈកងទ័ពរុស្ស៊ីវាយចូលដល់រដ្ឋធានីកៀវ

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) ឯណោះវិញ បានសន្យាប្តេជ្ញានៅថ្ងៃសុក្រទី២៥កុម្ភៈនេះថា លោកនឹងមិនចាកចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ