បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ធនាគារ វីង និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) សហការគ្នា​ដើម្បី​លើក​កម្ពស់​ការប្រើប្រាស់​ហិរញ្ញវត្ថុ​នៅកម្ពុជា


ឥលូវនេះ អតិថិជន​គ្រប់រូប​អាច​ស្នើសុំ​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​ពីក្រុមហ៊ុន​ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី តាមរយៈ​កម្មវិធី​ស្មាតហ្វូន វីង។
ធនាគារ វីង និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) សហការគ្នា​ដើម្បី​លើក​កម្ពស់​ការប្រើប្រាស់​ហិរញ្ញវត្ថុ​នៅកម្ពុជា
ដោយ

នៅថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០២១នេះ ធនាគារ វីង (ខេមបូឌា) ម.ក និង ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) បានរួមសហការគ្នាដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានរបាយការណ៍ឥណទានសំខាន់ៗតាមរយៈកម្មវិធីស្មាតហ្វូនវីង ។ 

ឥឡូវនេះ តាមរយៈមុខងារថ្មីនៅលើកម្មវិធីស្មាតហ្វូនវីង អ្នកប្រើអាចស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួនពីស៊ីប៊ីស៊ី ដែលផ្តល់ភាពងាយស្រួលសម្រាប់ពួកគេក្នុងការពិនិត្យមើលប្រវត្តិឥណទានដែលចាំបាច់សម្រាប់ការស្នើសុំប្រាក់កម្ចីនៅតាមស្ថាប័នហិរញ្ញវត្ថុណាមួយ។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីងបានមានប្រសាសន៍ថា ៖ ”ឥលូវនេះ អតិថិជនដែលត្រូវការស្នើសុំប្រាក់កម្ចី ដំបូងឡើយគ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីងរបស់យើង ហើយស្នើសុំរបាយការណ៍របស់ពួកគេ។ ដំណើរការទាំងមូលត្រូវបានរក្សាការសម្ងាត់ និងការការពារយ៉ាងល្អតាមរយៈបច្ចេកវិទ្យាទំនើបរបស់យើង” ។

ធនាគារ វីង និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) សហការគ្នា​ដើម្បី​លើក​កម្ពស់​ការប្រើប្រាស់​ហិរញ្ញវត្ថុ​នៅកម្ពុជា

តាមរយៈភាពជាដៃគូរវាងធនាគារវីង និងស៊ីប៊ីស៊ី អ្នកប្រើប្រាស់អាចស្នើសុំដោយខ្លួនឯងនូវរបាយការណ៍ឥណទានផ្ទាល់ខ្លួនតាមរយៈស្មាតហ្វូន ដែលជួយសន្សំសំចៃពេលវេលា និងថវិកាបាន បើមិនដូច្នេះទេពួកគេត្រូវចំណាយសម្រាប់ការធ្វើដំណើរទៅការិយាល័យរបស់ស៊ីប៊ីស៊ី និងការិយាល័យរបស់ស្ថាប័នហិរញ្ញវត្ថុដែលជាដៃគូរបស់ស៊ីប៊ីស៊ី។ 

ដំណើរការនៃការស្នើសុំទាំងមូលអាចត្រូវបានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយរាប់តែថ្ងៃធ្វើការ តាមរយៈឌីជីថលផ្លេតហ្វមដែលមាន សុវត្ថិភាពនិងភាពងាយស្រួលរបស់ធនាគារ វីង និងស៊ីប៊ីស៊ី។

លោក អឿ សុធារ័ត្ន ដែលជាប្រធាននាយកប្រតិបត្តិរបស់ស៊ីប៊ីស៊ី បានមានប្រសាសន៍ថា ៖ “ភាពជាដៃគូរជាមួយធនាគារវីងនឹងអនុញ្ញាតឱ្យយើងបម្រើសហគមន៍ឱ្យកាន់តែទូលំទូលាយជាងមុននៅទូទាំងប្រទេសកម្ពុជា។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់របាយការណ៍ឥណទានដែលមានភាពត្រឹមត្រូវ និងឆាប់រហ័សដល់អ្នកខ្ចី ដោយជួយឱ្យពួកគេធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ។"

ធនាគារ វីង និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) សហការគ្នា​ដើម្បី​លើក​កម្ពស់​ការប្រើប្រាស់​ហិរញ្ញវត្ថុ​នៅកម្ពុជា

របាយការណ៍ឥណទានផ្ទាល់ខ្លួនកត់ត្រាប្រវត្តិទូទាត់ឥណទានរបស់អ្នកខ្ចី ដែលត្រូវបានប្រមូលផ្តុំមកពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ដែលជាសមាជិករបស់ស៊ីប៊ីស៊ី។ ស្ថាប័នហិរញ្ញវត្ថុដែលផ្តល់ឥណទានទាំងអស់តម្រូវឱ្យរាយការណ៍ព័ត៌មានឥណទានដល់ ស៊ីប៊ីស៊ី ។ អ្នកផ្តល់ឥណទានត្រូវពិនិត្យឯកសារឥណទានផ្ទាល់ខ្លួនរបស់អ្នកស្នើសុំ ដើម្បីវាយតម្លៃលទ្ធភាពក្នុងការប្រើប្រាស់ឥណទានមុនពេលសម្រេចចិត្តផ្តល់ឥណទាន។ 

ប្រវត្តិនៃការសងឥណទានល្អនឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកស្នើសុំដើម្បីមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានឥណទាន។

យោងតាមរបាយការណ៍សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២០ ការស្នើសុំឥណទានលក្ខណៈបុគ្គលកើនឡើងសរុប ១៧ ភាគរយនៅកម្ពុជា។ ការកើនឡើងគួរឱ្យកត់សំគាល់បំផុតគឺពាក្យសុំប្រាក់កម្ចីអចលនទ្រព្យ ដែលកើនឡើង ៣៣ ភាគរយពីត្រីមាសមុន បន្ទាប់មកមានការកើនឡើងចំនួន ១៦ ភាគរយនៃពាក្យស្នើសុំឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ ហើយក៏មានការកើនឡើងចំនួន ២ ភាគរយនៃពាក្យសុំប័ណ្ណឥណទានផងដែរ។

ទាំងធនាគារវីង និងស៊ីប៊ីស៊ី សហការគ្នាដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា ដែលធ្វើឲ្យកម្រិតជីវភាពរបស់សហគមន៍ជាច្រើនជាងមុន កាន់តែមានភាពប្រសើរឡើង។ ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ ធនាគារវីងមានការរីកចម្រើនជាច្រើន ដោយមានភ្នាក់ងារវីងជិត ១០០០០ កន្លែងនៅគ្រប់ស្រុកទាំងអស់នៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរធនាគារវីង ក៏បានកែសំរួលកម្មវិធីស្មាតហ្វូនវីងដោយមានអ្នកប្រើប្រាស់ជាង ៣ លាននាក់។

ស៊ីប៊ីស៊ី ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ប្តេជ្ញាចិត្តជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យនិងការសម្រេចចិត្តផ្នែកពាណិជ្ជកម្មនិងហិរញ្ញវត្ថុ។ ស៊ីប៊ីស៊ីបានបំពេញកិច្ចការទាំងនេះ តាមរយៈការដោយផ្តល់ទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលាដល់អតិថិជន និងស្ថាប័នហិរញ្ញវត្ថុជាសមាជិក។ បន្ថែមពីលើរបាយការណ៍ឥណទានផ្ទាល់ខ្លួននិងពាណិជ្ជកម្ម ស៊ីប៊ីស៊ីក៏ផ្តល់ជូននូវដំណោះស្រាយឧបករណ៍វិភាគទិន្នន័យដល់ស្ថាប័នហិរញ្ញវត្ថុដើម្បីជួយពួកគេក្នុងការសម្រេចចិត្តដែលមានព័ត៌មានច្បាស់លាស់ និងទទួលបានព័ត៌មានច្បាស់លាស់ពីអាជីវកម្មរបស់ពួកគេ ៕




អត្ថបទបន្ទាប់


បញ្ចុះ​តម្លៃ​រហូត​ដល់ ១២% ហើយ​បង់ប្រាក់​មិន​ដល់១%​ក្នុង​មួយ​ខែ ជាមួយ​ម៉ូតផ្ទះ​អភិជន​ដូច​រាជវាំង​ ដែលមាន​តែ​នៅ​គម្រោង អ័រគីដេ ដឹផាលេស!

ព័ត៌មាន
ភ្នំពេញ៖ បើយោងទៅតាមគេហទំព័រហ្វេសប៊ុកផេក ផ្លូវការរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន បានបង្ហាញ​ថា គម្រោង​ដឹប៊ូតានិច ផាលេស ចាប់ផ្តើមបើក…

បុរី ប៉េង ហួត នឹង​បើក​លក់​គម្រោង​ផ្ទះ​អាជីវកម្មថ្មី “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ក្នុង​ពេល​ឆាប់ៗនេះ…!

ព័ត៌មាន
បុរី ប៉េង ហួត កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងថ្មីដែលមានឈ្មោះថា “ដឹស្តាផ្លាទីន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ