អត្ថបទ​ក្រុមហ៊ុន

វីង និង Ria រួមគ្នាជំរុញ​ការផ្ទេរប្រាក់ឆ្លងប្រទេស


ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា កំពុងពង្រីកប្រតិបត្តិការផ្ទេរប្រាក់ចូលមកព្រះរាជាណាចក្រកម្ពុជាដោយសហការជាមួយ Ria ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសឈានមុខគេនៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Euronet Worldwide, Inc. (NASDAQ: EEFT)ផងដែរ ។
វីង និង Ria រួមគ្នាជំរុញ​ការផ្ទេរប្រាក់ឆ្លងប្រទេស
ដោយ

ឥឡូវនេះអតិថិជនទាំងឡាយអាចប្រើប្រាស់សេវា Ria ដើម្បីផ្ញើប្រាក់មកកម្ពុជា ហើយអ្នកទទួលអាចដកប្រាក់តាមរយៈភ្នាក់ងារវីងដែលមានស្លាកយីហោ Ria បានយ៉ាងងាយស្រួលដោយមិនអស់ថ្លៃសេវាឡើយ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖«យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវជម្រើសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជាដែលកំពុងប្រកបការងារនៅក្រៅប្រទេស។ ពួកគេគួរតែអាចផ្ញើប្រាក់ដែលរកបានដោយលំបាកមកក្រុមគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយមិនមានឧបសគ្គអ្វីទាំងអស់ បើទោះបីជានៅតំបន់ដាច់ស្រយ៉ាលយ៉ាងណាក្តី ដើម្បីដោះស្រាយតម្រូវការប្រចាំថ្ងៃក៏ដូចជាតម្រូវការនានាក្នុងគ្រាមានអាសន្នផងដែរ។ សេវាផ្ទេរប្រាក់របស់យើងលឿនបំផុត។

លោក​ ម៉ានូ បានបន្តថា ៖ « ភាពជាដៃគូនេះបានច្របាច់បញ្ចូលនូវបណ្តាញនៃស្ថាប័នយើងទាំងពីរ ដោយផ្សារភ្ជាប់អតិថិជននៅជុំវិញពិភពលោក។» 

Ria ជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសឈានមុខគេនៅលើពិភពលោកដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨៧និងមានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។ សព្វថ្ងៃ Ria ផ្តល់សេវាជាង៤៤៧ ០០០កន្លែងដែលស្ថិតនៅជាង១៦០ប្រទេស ដោយរួមមាន៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ចិន ម៉ាឡេស៊ី អូស្ត្រាលី ឥណ្ឌា និងវៀតណាមជាដើម។ Ria ធ្វើឱ្យពិភពលោកកាន់តែរួមតូច ដោយផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគេ តាមរយៈការផ្ទេរប្រាក់កំរិតពិភពលោក ។

លោក Espen Kristensen នាយកគ្រប់គ្រង APAC របស់ Ria មានប្រសាសន៍ថា៖« យើងពិតជារីករាយដែលបានសម្ពោធជាផ្លូវការនូវភាពជាដៃគូជាមួយវីង។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងផ្តល់សេវាផ្ទេប្រាក់កាន់តែល្អប្រសើរដល់អតិថិជនដែលកំពុងមានតំរូវការខ្លាំង និងទៅគ្រប់ទីកន្លែងដែលចាំបាច់ ដោយឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព។»

អ្នកទទួលប្រាក់នៅកម្ពុជា គ្រាន់តែតម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរច្បាប់ដើម ជាមួយលេខកូដ១១ខ្ទង់ដែលទទួលបានពីអ្នកផ្ញើប្រាក់។ ជាមួយឯកសារណាមួយក្នុងចំណោមឯកសារទាំងនេះ ពួកគេអាចបំពេញព័ត៌មានជាមួយឯកសារដែលភ្នាក់ងារវីងចែកជូន ហើយពួកគេអាចដកប្រាក់ជាមួយភ្នាក់ងារវីងជាង៤០០០កន្លែងដែលមានស្លាកយីហោ Ria។

យោងតាមការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជា ប្រជាជនចំណាកស្រុកបានផ្ញើប្រាក់មកកម្ពុជាប្រមាណ ១, ៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ហើយ៥៣លានដុល្លារបានផ្ញើមកពីប្រទេសកូរ៉េខាងត្បូង ៕




អត្ថបទបន្ទាប់


មិនបាច់ទៅណាឆ្ងាយទេ! តាមរយៈវីង អ្នកអាចផ្ញើឬដកប្រាក់បានជិត១៩៥ប្រទេស

ព័ត៌មាន
មិនចាំបាច់ធ្វើដំណើរឆ្ងាយ និងឈរតម្រង់ជួរនាំតែខាតពេលវេលាទៀតទេ ឥឡូវនេះលោកអ្នកអាចផ្ញើប្រាក់ពីកម្ពុជាទៅសាច់ញាត្តិរបស់អ្នកជិត១៩៥ប្រទេសតាមរយៈ…

ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េធ្លាក់ចុះជិត១៨%នៅឆ្នាំ២០២០

ព័ត៌មាន
កម្ពុជានិងកូរ៉េខាងត្បូងនៅពេញមួយឆ្នាំ២០២០ សម្រេចបានទំហំពាណិជ្ជកម្មសរុបជាង ៨៨០លានដុល្លារអាមេរិក ធ្លាក់ចុះជិត១៨% បើធៀបនឹងរយៈពេលដូចគ្នាក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ