កម្មវិធី «ផ្ទះខ្ញុំស្អាត»

ម្ចាស់ជ័យលាភីចាត់ទុក «ផ្ទះខ្ញុំស្អាត» ជាកម្មវិធីល្អក្នុងការលើកកម្ពស់ការរស់នៅ និងបរិស្ថាន


នៅទីបំផុត កម្មវិធីប្រកួតប្រជែង «ផ្ទះខ្ញុំស្អាត» របស់គម្រោងលំនៅតម្លៃសមរម្យទីក្រុងរណបសិរីមង្គល បានរកឃើញមានម្ចាស់ជ័យលាភីចំនួន៥នាក់ ក្រោយពីបានវាយតម្លៃយ៉ាងល្អិតល្អន់ពីគណៈកម្មការជំនាញចំនួន៣ជុំរួចមក។ ក្នុងពិធីប្រកាសម្ចាស់ជ័យលាភីប្រចាំកម្មវិធី ផ្ទះខ្ញុំស្អាតនោះដែរ ក្រុមអ្នកទទួលបានជ័យលាភីបានចាត់ទុក កម្មវិធីប្រលងប្រជែងនេះ ជាកម្មវិធីមួយដ៏ល្អក្នុងការជួយលើកកម្ពស់បរិស្ថាន និងការរស់នៅបែបសហគមន៍របស់ប្រជាពលរដ្ឋ ហើយវាក៏ជាកម្មវិធីគំរូមួយដែលគម្រោងលំនៅឋានផ្សេងៗគួរតែអនុវត្តតាមផងដែរ។
ទីក្រុង​រណប​សិរីមង្គល ​កម្មវិធី​ប្រកួត​ប្រជែង​តុបតែងផ្ទះ «ផ្ទះខ្ញុំស្អាត!»
ដោយ

លោក យក់ សុធី​រិ​ទ្ធ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ​ហូ​ម​បាន​បញ្ជាក់​ពី​គោលបំណង​នៃ​ការ​រៀបចំ​កម្មវិធី​ផ្ទះ​ខ្ញុំ​ស្អាត​ថា គឺ​ដើម្បី​លើកកម្ពស់​សុខមាលភាព សោភ័ណ​ភាព សណ្តាប់ធ្នាប់ និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ លោក​រំពឹង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​គម្រោង​លំនៅ​ទីក្រុង​រណប​សិរី​មង្គល​នឹង​យក​ម្ចាស់​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ផ្ទះ​ខ្ញុំ​ស្អាត​ធ្វើ​ជា​គំរូ​ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​រស់នៅ​របស់​ពួក​គេ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។

ជាមួយ​គ្នា​នេះ​ឯកឧត្តម ប្រាក់ អង្គា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​លំនៅ​ឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​គូសបញ្ជាក់​ថា កម្មវិធី​ផ្ទះ​ខ្ញុំ​ស្អាត​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​គម្រោង​លំនៅ​ឋាន​ទីក្រុង​រណប​សិរី​មង្គល​ប៉ុណ្ណោះ​ទេ តែ​វាក៍​នឹង​រួមចំណែក​ជួយ​លើកកម្ពស់​បរិស្ថាន និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្គម​ទាំងមូល​ផង​ដែរ​។

គួរ​បញ្ជាក់​ថា​កម្មវិធី «​ផ្ទះ​ខ្ញុំ​ស្អាត​» នៃ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ក្នុង​ទីក្រុង​រណប​សិរី​មង្គល​របស់​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ​គ្រុប​បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ហើយ បន្ទាប់​ពី​ឆ្លងកាត់​ការ​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​ចំនួន​៣​ជុំ ពី​គណៈកម្មការ​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​លំនៅ​ឋាន នៃ​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ​ដ្ឋា​ន និង​សំណង់​។ ក្នុង​នោះ​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ទទួល​បាន ថវិកា​លើកទឹកចិត្ត​ចំនួន​៨​លាន​រៀល លេខ​២​បាន​៦​លាន​រៀល លេខ​៣​ចំនួន​៤​លាន​រៀល ខណៈ​លេខ​៤​និង​លេខ​៥​ទទួល​បាន​ម្នាក់​១​លាន​រៀល​។

គម្រោង​លំនៅ​ឋាន​ទីក្រុង​រណប​សិរី​មង្គល ជា​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ធំ​ជាងគេ និង​ដំបូង​គេ​នៅ​កម្ពុជា​។ គម្រោង​នេះ​បាន និង​កំពុង​អភិវឌ្ឍ​លំនៅ​ឋាន​តម្លៃ​សមរម្យ​ចំនួន​២,៤៥៧​ល្វែង អម​ជាមួយ​ផ្សារ​សហគមន៍ និង​សួនច្បារ​សាធារណៈ​នៅ​លើ​ផ្ទៃដី​ជាង​២៣​ហិ​កតា​ស្ថិត​នៅ​ក្នុង​តំបន់​កំពុង​មានការ​អភិវឌ្ឍ​ខ្លាំង​ប្រកបដោយ​សក្តានុពល​ទាំង​ឱកាស​ការងារ និង​អាជីវកម្ម ពោល​គឺ​នៅ​ទល់មុខ​នឹង​ទីតាំង​គម្រោង​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម Worldbridge ៤.០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១ ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ជិត​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ និង​មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ប្រ​លាន​យន្តហោះ​ភ្នំពេញ​ថ្មី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា ប្រាប់ឲ្យកម្ពុជាត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ការកើនឡើងករណីឆ្លងកូវីដ១៩នាពេលខាងមុខ

ព័ត៌មាន
តំណាងអង្គការសុខភាពពិភពលោកនៅប្រទេសកម្ពុជា លោកស្រី វេជ្ជបណ្ឌិត លី អៃឡាន បានប្រាប់ទៅកាន់កម្ពុជាឲ្យមានការត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់ការកើ…

ការអភិវឌ្ឍគម្រោងទីក្រុងរណបសិរីមង្គល គ្រោងបញ្ចប់ក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្នសម្រេចជាង៩០%

ព័ត៌មាន
គម្រោងទីក្រុងរណបសិរីមង្គលរបស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប គ្រោងបញ្ចប់ការអភិវឌ្ឍនៅអំឡុងពាក់កណ្តាលឆ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ