អត្ថបទក្រុមហ៊ុន

កម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» បន្តរកឃើញអ្នកឈ្នះប្រចាំខែទៀតហើយ


កាលពីពេលថ្មីៗនេះ មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជនដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែវិច្ឆិកា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។
«បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛»

លោក កាន រដ្ឋា រស់នៅខេត្តត្បូងឃ្មុំ ជាអតិថិជនដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ «ក្នុងចិត្តហាក់ដូចភ័យអរៗ ព្រោះខ្លាចដំណឹងល្អនេះជាការបោកបញ្ឆោតផ្សេងៗ ប៉ុន្តែក្រោយពីបើកហ្វេសប៊ុកមើលការផ្សាយផ្ទាល់របស់ផេកផ្លូវការមិត្តហ្វូន រួចលឺសំឡេងខ្លួនឯង ពេលនោះហើយ និយាយពីថាសប្បាយចិត្តខ្លាំងមែនទែន ព្រោះមិនដែរគិតថាខ្លួនឯងនឹងមានសំណាងក្នុងការឈ្នះរង្វាន់ពីក្រុមហ៊ុនមិត្តហ្វូនឡើយ។ ជាចុងក្រោយក៏សូមអរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតកម្មវិធីនេះឡើង និងសូមជូនពរឱ្យក្រុមហ៊ុនបន្តរីកចម្រើនជោគជ័យទៅមុខជានិច្ច» ។

អតិថិជនមានសំណាងម្នាក់ទៀតក៏មកពីខេត្តព្រៃវែង លោក ពៅ រ៉េន ជាអ្នកឈ្នះរង្វាន់ iPad 8 Cellular ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ «សំណាងមានពិត ខ្ញុំពិតជាសប្បាយរីករាយមែនទែនដែលបានក្លាយជាអតិថិជនសំណាងមួយរូបដែលបានឈ្នះរង្វាន់ពីក្រុមហ៊ុនមិត្តហ្វូន ពីមុនបញ្ចូលតែ $1 ទេ តែឮអ្នកជិតខាងនិយាយពីកាត ៥០០០៛ របស់មិត្តហ្វូនមានរង្វាន់ ក៏ប្តូរទៅទិញកាត ៥០០០៛ ប្រើវិញទៅព្រោះគិតថាខុសគ្នាតែ ១០០០៛ បានគាំទ្រប្រាក់រៀលជាតិហើយ មានឱកាសផ្សងសំណាងទៀត! ហើយជាចុងក្រោយសូមក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូនដែលបង្កើតនូវកម្មវិធីនេះឡើង និងជូនពរឱ្យក្រុមហ៊ុនមានអតិថិជនប្រើប្រាស់កាន់តែច្រើន កាន់តែរីកចម្រើនផងដែរ»។

ចំណែកឯអតិថិជនមានសំណាងម្នាក់ទៀត អ្នកនាង ឆាស កុច ខេត្តសៀមរាប ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 mini ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាដែរ។

លោកអាដាំ មកពីការិយាល័យទីផ្សារនៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា៖ «អស់រយៈពេល ៧ខែហើយដែលកម្មវិធី (បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛) បានផ្តល់សំណាងទៅកាន់អតិថិជនជាច្រើននាក់។ អតិថិជនទាំងអស់នៅមានពេលមួយខែទៀតក្នុងការចាប់យកសំណាងពីកាតកោសមិត្តហ្វូន ៥០០០៛នេះ។ ងាយៗ គ្រាន់តែ បញ្ចូលទឹកប្រាក់ជាមួយសន្លឹកកាតកោស ៥០០០៛ នៅក្នុងខែធ្នូនេះ។ លោកអ្នកនឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និងរង្វាន់ប្រចាំខែដូចជា កាតកោស 5០០០រៀល រហូតដល់ $5, លុយក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro  iPhone 12 mini iPad 8 និងកាតកោស 10ដុល្លារ» ។

លោកបានបន្ថែមថា៖ «ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ថ្ងៃទី ៥ នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097» ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលរដ្ឋវៀតណាមនៅក្រៅប្រទេស នឹងបំណែកកំណត់ត្រាថ្មីក្នុងទំហំទឹកប្រាក់ជាង១៨ពាន់លានដុល្លារនៅឆ្នាំនេះ

ព័ត៌មាន
ពលរដ្ឋវៀតណាមរស់នៅក្រៅប្រទេស ត្រូវបានគេរំពឹងថា នឹងផ្ញើប្រាក់មកស្រុកកំណើតសរុបប្រមាណជាង ១៨ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១នេះ ដែលជាកំណត់ត្…

កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន៣លានដូសហើយ ពីមជ្ឈមណ្ឌលកូវ៉ាក់

ព័ត៌មាន
គិតមកទល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងសរុបចំនួន ៣លានដូសហើយ ពីមជ្ឈមណ្ឌលកូវ៉ាក់ បន្ទាប់ពីព្រឹកថ្ងៃទី ១៣ ខែធ្នូនេះ កូវ៉ាក់បានផ្ដល់វ៉ាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ