កម្មវិធីចែកចាយវ៉ាក់សាំងកូវីដ-១៩

ប្រទេសក្រីក្រនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ច្រើនជាងមុន ក្រោមគម្រោងរបស់ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក


ធនាគារពិភពលោក និង កម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោក បង្ហាញនូវយន្តការហិរញ្ញប្បទាន ដើម្បីពន្លឿនការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្រីក្រដែលមានអត្រាការចាក់ថ្នាំបង្ការការពារកូវីដ-១៩ទាប ខណៈដែលមេរោគបំប្លែងខ្លួនថ្មីៗកាចសាហាវបានបន្តរីកសាយភាយស្ទើតែពេញពិភពលោកកាន់តែខ្លាំង។ យន្ដការនេះ នឹងចែកចាយវ៉ាក់សាំងសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និង មធ្យម ចំនួន៩២ ប្រទេស ដែលមានចំនួនវ៉ាក់សាំងប្រមាណ ៤៣០លានដូសនៅចុងឆ្នាំ ២០២១ និងពាក់កណ្តាលឆ្នាំ ២០២២ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ប្រទេសក្រីក្រនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ច្រើនជាងមុន ក្រោមគម្រោងរបស់ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក

កិច្ចព្រមព្រៀង​របស់​ធនាគារពិភពលោក​ជាមួយនឹង COVAX ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​សម្ព័ន្ធ​សកល​សម្រាប់​ការ​ចាក់​ថ្នាំ​បង្ការ​និង​ប្រព័ន្ធ​ភាពស៊ាំ ហៅ​កាត់​ថា Gavi នឹង​ជួយ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​អាច​ទទួល​បាន​វ៉ាក់សាំង​បន្ថែម​ទៀត ពីលើ​វ៉ាក់សាំង​ដែល​ពួក​គេ​ទទួល​បាន​នា​ពេល​កន្លង​មក​។ យន្តការ​ផ្គតផ្គង់​វ៉ាក់សាំង​នេះ​នេះ​អនុញ្ញាត​ឲ្យ​មានការ​ផ្គត់ផ្គង់​ថ្មី​ៗ និង អនុញ្ញាត​ឲ្យ​ប្រទេស​ចំណូល​ទាប និង​មធ្យម អាច​ធ្វើការ​ទិញ​វ៉ាក់សាំង​បាន​លឿន​ជា​មុន ក្នុង​តម្លៃ​ប្រកួតប្រជែង​ជាង​មុន​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូ​វី​ដ ដោយ​ផ្អែក​លើ​តម្រូវការ​សរុប​នៅ​ទូ​ទាំង​ប្រទេស ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក និង ធនាគារ​អភិវឌ្ឍន៍​ពហុភាគី​ផ្សេង​ទៀត​។

យន្តការ​ថ្មី​នេះ កើតឡើង​ចំ​ពេល​ដែល​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​ល្បឿន​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​។ កម្មវិធី COVAX​របស់​អង្គការ​សុខភាព​ពិភពលោក បាន​បើកផ្លូវ​សម្រាប់​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​ចំនួន ៩២ ដើម្បី​ទិញ​នូវ​វ៉ាក់សាំង​ផ្ទាល់ខ្លួន និង​ទទួល​បានការ​បង់ថ្លៃ​ដឹក​ជញ្ជូន​ពី​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​ផង​ដែរ​។ គម្រោង​នេះ​នឹង​ផ្តល់​ជូន​នូវ​វ៉ាក់សាំង​បន្ថែមចំនួន ៤៣០ លាន​ដូ​ស​បន្ថែម​ទៀត រហូត​ដល់​ចុងឆ្នាំ ២០២១ និង​ពាក់កណ្តាល​ឆ្នាំ ២០២២ ។

គួរ​បញ្ជាក់​ថា នៅ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប គឺ​មាន​ត្រឹមតែ ១,១% នៃ​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំងនេះ ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​មួយ​ដូ​ស បើ​ប្រៀបធៀប​នឹង ២៧% នៃ​ចំនួន​ប្រជាជន​ពិភពលោក​សរុប​។

ប្រធាន​ធនាគារពិភពលោក លោក David Malpass បាន​និយាយ​ថា “ ការ​ទទួល​បាន​វ៉ាក់សាំង​នៅ​តែ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ប្រឈម​ក្នុង​ការ​ការពារ​ប្រជាជន​របស់​ពួក​គេ​ពី​ផល​ប៉ះពាល់​សុខភាព​សង្គម និង​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ ប្រធាន​ធនាគារពិភពលោក បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យន្តការ​នេះ​នឹង​ជួយ​ឱ្យ​មានការ​ផ្គត់ផ្គង់​ថ្មី និង​អនុញ្ញាត​ឱ្យ​ប្រទេស​នានា​បង្កើន​ការ​ទិញ​វ៉ាក់សាំង​បាន​កាន់តែ​ច្រើន​។

ធនាគារពិភពលោក​បញ្ជាក់​ថា ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ធនាគារពិភពលោក​បាន​ចំណាយ​ថវិកា​ជាង ១៥៧ ពាន់​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​សុខភាព សេដ្ឋកិច្ច និង​សង្គម​នៃ​ការ​រាតត្បាត​កូ​វី​ដ​១៩ ដែល​ជា​ការ​ឆ្លើយ​តប​វិបត្តិ​លឿន​បំផុត និង​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។

យ៉ាងណាមិញ អ្នកជំនាញ​ផ្នែក​សុខភាព​ពិភពលោក​ព្រមាន​ថា ជំងឺ​កូ​វី​ដ​១៩ នឹង​បន្ត​រីក​រាលដាល និង បង្កាត់​ពូជ​ថ្មី​ៗ​កាន់តែ​ច្រើន​ឡើង នៅ​ទូ​ទាំង​ពិភពលោក ទោះបី​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ទទួល​ថ្នាំ​បង្ការ​ក៏​ដោយ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មប្រតិកម្មនឹងការផ្សព្វផ្សាយលក់ពូជដំណាំហូបផ្លែ ដោយគ្មានសីលធម៌ធុរកិច្ច

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​ បាន​ចេញមុខ​ប្រតិកម្ម​ទៅនឹង​ក្រុមអ្នកផ្សព្វផ្សាយ​លក់​ពូជដំណាំហូបផ្លែពីបរទេស​ ដោយគ្មាន​សីលធម៌ធុរកិច្ច ព្រោះមុខ…

អាមេរិក ប្រាប់ក្រុមហ៊ុនចិនរកស៊ីនៅទឹកដីអាមេរិកថា កុំឲ្យពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង

ព័ត៌មាន
គណៈកម្មការមូលបត្រសហរដ្ឋអាមេរិក បានប្រាប់ទៅរាល់ក្រុមហ៊ុនចិនទាំងអស់ដែលចុះបញ្ជីក្នុងផ្សារហ៊ុនអាមេរិក ត្រូវតែធានាឲ្យបានជាកំហិតថា ខ្លួនមិនមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ