ធនាគារពិភពលោករិះគន់ក្រុមហ៊ុន Microsoft

ធនាគារពិភពលោករិះគន់ខ្លាំងៗដល់ក្រុមហ៊ុន Microsoft រឿងទិញក្រុមហ៊ុនវីឌីអូហ្គេមតម្លៃជិត ៧០ពាន់លានដុល្លារ


លោក ដេវីត ម៉ាលផាស ប្រធានធនាគារពិភពលោក បានរិះគន់ខ្លាំងៗក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ក្រោយក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀងទិញវីឌីអូហ្គេម Activision Blizzard ដែលមានតម្លៃជិត ៧០ពាន់លានដុល្លារ។
ធនាគារពិភពលោករិះគន់ក្រុមហ៊ុន Microsoft

តម្លៃ​ដែល​ក្រុមហ៊ុន Microsoft ទិញ​វី​ឌី​អូ​ហ្គេ​ម​នេះ ជា​តម្លៃ​មួយ​ដែល​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ហើយ​វា​បាន​ក្លាយជា​ច​ម្ង​ល់​ជា​ច្រើន ជុំវិញ​ការ​ទិញ​យក​ក្រុមហ៊ុន​វី​ឌី​អូ​ហ្គេ​ម​ដែល​មាន​តម្លៃ​ដ៏​សន្ធឹកសន្ធាប់​បែប​នេះ ក្នុង​គ្រា​ដែល​ប្រទេស​ក្រីក្រ​ជា​ច្រើន​កំពុង​ជួប​ឧបសគ្គ ក្នុង​ការ​រៀបចំ​បំណុល​ឡើង​វិញ ព្រមទាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ក៏​ដូច​ជា​ភាព​ក្រីក្រ​ផង​ដែរ​នោះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន រ៉​យ​ទ័​រ​។

ថ្លែង​នៅ​ក្នុង​កម្មវិធី​តាម​អន​ឡាញ​មួយ​របស់​វិទ្យាស្ថាន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ  លោក ដេ​វីត ម៉ា​ល​ផាស ប្រធាន​ធនាគារពិភពលោក បាន​និយាយ​ថា ដើមទុន​កាន់តែ​ច្រើន​គួរតែ​ត្រូវ​ហូរ​ចូល​ប្រទេស​ក្រីក្រ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លំហូរ​ទាំងនោះ ត្រូវ​បាន​រំខាន​ដោយ​គោលនយោបាយ​រូបិយ​វត្ថុ​ងាយស្រួល​ខុស​ពី​ធម្មតា​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ទៅ​វិញ​។

ប្រធាន​ធនាគារពិភពលោក លើក​ឡើង​ថា លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ ទំហំ​នៃ​កិច្ចព្រមព្រៀង​ទិញ​យក​ក្រុមហ៊ុន​ផលិត​វី​ដេ​អូ​ហ្គ​ម Activision Blizzard ដោយ​ក្រុមហ៊ុន Microsoft ខណៈ​ការ​ផ្ដល់​ជំនួយ​ពី​ប្រទេស​អ្នកមាន ទៅ​ឲ្យ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​សម្រាប់​ជួយ​ប្រទេស​ក្រីក្រ ក៏​មានការ​ថយ​ចុះ​ជាង ២៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​អ្វី​ដែល​បាន​សន្យា​កាលពី​ខែធ្នូ​ឆ្នាំ​២០២១​ផង​ដែរ​។

ជុំវិញ​បញ្ហា​នេះ លោក ដេ​វីត ម៉ា​ល​ផាស បាន​ដាក់​ជា​សំនួ​រថា តើ​នេះ​ជា​ដំណើរការ​នៃ​ការ​កំណត់​យុទ្ធសាស្ត្រ​វិនិយោគ​ដើមទុន​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ធនធាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Microsoft មែន​ទេ? ខណៈ លំហូរ​មូលធន​ដ៏​ច្រើន​នេះ​នឹង​ទៅ​កាន់​ទីផ្សារ​មូល​ប​ត្រ​បំណុល​។ ប្រធាន​ធនាគារពិភពលោក បាន​បញ្ជាក់​ទៀត​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច​ណាស់ ដែល​អាច​មាន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​មូល​បុត្រ​បំណុល​នេះ ខណៈ​ពេល​ដែល​ដើមទុន​ជា​ច្រើន​នៅ​តែ​មាននៅ​ក្នុង​បណ្តា​ប្រទេស​ជឿនលឿន​ប៉ុណ្ណោះ ជា​ពិសេស​នៅ​ក្នុង​ទ្រព្យសម្បត្តិ​បម្រុង​របស់​ធនាគារកណ្តាល ដែល​ប្រើ​សម្រាប់​គាំទ្រ​ការ​ទិញ​មូល​ប​ត្រ​បំណុល​រយៈពេល​វែង​។

ទាក់ទិន​នឹង​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Microsoft មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​ប្រធាន​ធនាគារពិភពលោក​រូប​នេះ​ទេ​។

សូម​ជម្រាប​ថា ការ​វិល​ត្រឡប់​ទៅ​រក​ការ​វិនិយោគ​សកល​ធម្មតា​ឡើង​វិញ គឺ​ចាំបាច់​ដើម្បី​នាំ​មក​នូវ​សមត្ថភាព​ហិរញ្ញប្បទាន​បន្ថែម​ទៀត ដល់​អាជីវកម្ម​ខ្នាត​តូច​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​ដើម្បី​ដោះស្រាយ​លំហូរ​ជនភៀសខ្លួន កង្វះ​អាហារូបត្ថម្ភ​ដែល​កំពុង​កើតឡើង និង​មាន​ជា​បន្តបន្ទាប់ នោះ​គឺ​ត្រូវ​តែ​មាន​ប្រាក់​កាន់តែ​ច្រើន និង​សាច់ប្រាក់​ទាំងនោះ ត្រូវ​មាន​លំហូរ​ចូល​ទៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​កាន់​ច្រើន​ដូច​គ្នា​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក និងអង់គ្លេស ចាប់ផ្តើមកិច្ចពិភាក្សា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មលើពន្ធដែកថែប និងអាលុយមីញ៉ូម

ព័ត៌មាន
អស់រយៈពេលជិត ៤ ឆ្នាំហើយ ទំនាក់ទំនងពាណិជ្ជកម្មដែកថែប និងអាលុយមីញ៉ូមរវាងមហាអំណាចអាមេរិក និង ចក្រភពអង់គ្លេសមានភាពតានតឹង ក៏ប៉ុន្ដែ ថ្មី…

ចិននឹងពង្រីកខ្សែរថភ្លើងល្បឿនលឿនឲ្យបានវែងជាងគេបំផុតត្រឹមឆ្នាំ២០២៥

ព័ត៌មាន
ប្រទេសចិននឹងពង្រីកខ្សែរថភ្លើងល្បឿនលឿនឲ្យបានដល់ទៅជាង៣០% នៃផ្លូវរថភ្លើងទាំងអស់នៅក្នុងស្រុកត្រឹមឆ្នាំ២០២៥ ដែលមានប្រវែងប្រហែលស្មើនឹងផ្លូវរថភ្លើងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ