រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ធនាគារពិភពលោកថានឹងលែងផ្ដល់ជំនួយអភិវឌ្ឍថ្មីៗដល់មីយ៉ាន់ម៉ាទៀតហើយ


លោក David Malpass ប្រធានធនាគារពិភពលោក បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ធនាគារពិភពលោក នឹងបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ជំនួយ រួមទាំងគម្រោងអភិវឌ្ឍនានាទៅឲ្យប្រទេសភូមានៅថ្ងៃអនាគត ក្រោយក្រុមយោធាធ្វើរដ្ឋប្រហារកាលពីដើមខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក David Malpass ប្រធានធនាគារពិភពលោក (រូបភាព៖ Reuters)
ដោយ

លោក David Malpass បានបន្តថា៖ «ពីពេលនេះ​តទៅនឹង​មិនមាន​គម្រោង​ជំនួយ​អភិវឌ្ឍថ្មី​នោះទេ សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា ហើយយើង​នឹងនៅ​ចាំតាម​ដានស្ថានការណ៍​បន្ថែមទៀត ប៉ុន្តែយើងនៅ​តែបន្តអនុវត្ត​គម្រោង​ចាស់ៗ​ពីមុន​មករបស់យើង​ដល់​ប្រទេស​មួយនេះដដែល»។

World Bank កាលពីឆ្នាំ២០២០ ទើបបានផ្តល់​ប្រាក់​កម្ចីរួមជាមួយ ជំនួយ​ឥតសំណង​សរុប​ជាទឹកប្រាក់ប្រមាណ ៣៥០លានដុល្លារ​អាមេរិកដល់ភូមា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹងកូវីដ១៩។

គួរកត់សម្គាល់ដែរថា បច្ចុប្បន្ន​មាន​ប្រទេសធំៗ​ជាច្រើន មកពី​ជុំវិញ​ពិភពលោក​បានបន្ត​ដាក់ទណ្ឌកម្ម​ដោយផ្ទាល់​ទៅលើ​ក្រុមយោធា​ភូមា ជាពិសេសគឺ​ទៅលើ ឧត្តមសេនីយ៍ អ៊ុង មីងឡាំង ដែល​ជាបុរសខ្លាំងនៅពី​ក្រោយ​រដ្ឋប្រហារ​នៅភូមា​លើកនេះ។

ក្នុងនោះ សហរដ្ឋអាមេរិក អង់គ្លេស និងចុងក្រោយ​ថ្មីៗនេះ​ កាណាដា បានប្រកាស​ដាក់ទណ្ឌកម្ម​ដោយផ្ទាល់ លើក្បាលម៉ាស៊ីន​នៃក្រុមយោធា​ភូមា​ជាង១០នាក់  ខណៈអង់គ្លេស​ថែមទាំង​បានបញ្ជា​ឲ្យផ្អាក​ការរកស៊ី​របស់ក្រុមហ៊ុន​អង់គ្លេស​នានា ដែលមានជាប់ពាក់​ព័ន្ធជាមួយ​ក្រុម​យោធាផងដែរ។

ដោយធ្លាប់​ជាដែនដី​អាណានិគម ក៏មានដែរ ក្រុមហ៊ុនអង់គ្លេស​ជាច្រើន​បានមកបណ្តាក់​ទុនរកស៊ី​នៅភូមា។​

ក្រឡេកមកមើលក្រុម​ប្រទេស​ក្នុងសហគមន៍​អាស៊ាន​ឯណេះវិញ ដោយកាលពីពេល​ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ី និងសឹង្ហបុរីបាន​ផ្តួចផ្តើមគំនិត ចង់ឲ្យមាន​កិច្ចប្រជុំ​ថ្នាក់តំបន់​ទាំងផ្លូវការ និងមិនផ្លូវការមួយ ដើម្បី​ជជែកពិភាក្សា​ពីបញ្ហា​នៅភូមានេះ​ផងដែរ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានបាតុករ​ជាង៥០០នាក់​ហើយត្រូវ​បានយោធា ចាប់ខ្លួនអំឡុងពេល​ចេញផ្លូវធ្វើ​បាតុកម្ម​ប្រឆាំងរដ្ឋប្រហារ និងដោយអ្នកខ្លះ​ទៀត​ត្រូវបាន​គេសម្រុក​ចូលចាប់ខ្លួន​នៅពេលយប់ ក្នុងផ្ទះ​របស់​ពួកគេតែម្តង៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខឹង​គ្មាន​អ្នកស្ដាប់គាត់និយាយ នាយករដ្ឋមន្ត្រីថៃដើរចេញពី​កិច្ច​ពិភាក្សា​ក្នុងរដ្ឋសភា

ព័ត៌មាន
នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុត ចាន់អូចា បានដើរ​ចេញ​ពី​កិច្ច​ប្រជុំ​ពិភាក្សា​នៅក្នុង​រដ្ឋសភា ដោយ​ទំនង​ជា​ខឹង​ថា សមាជិក​រដ្ឋសភា​នាំគ្នា​ស…

ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលករហ្វីលីពីនធ្វើការនៅក្រៅប្រទេសមានការធ្លាក់ចុះ

ព័ត៌មាន
ប្រទេសហ្វីលីពីន ត្រូវបានគេស្គាល់ថាជាប្រទេសមានបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេសច្រើនជាងគេ។ យ៉ាងណាមិញ នៅឆ្នាំ២០២០ ការផ្ញើប្រាក់មកស្រុកកំណើត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ