សេដ្ឋកិច្ចវៀតណាម

ធនាគារពិភពលោក ប្រាប់ឲ្យវៀតណាម ត្រូវបង្កើនផលិតភាពថែមទៀត បើចង់ក្លាយជាប្រទេសអ្នកមាន នៅឆ្នាំ២០៤៥


ធនាគារ​ពិភពលោក បានផ្ដល់អនុសាសន៍ដល់ប្រទេសវៀតណាមថា គួរតែផ្ដោតទៅលើគំរូអភិវឌ្ឍន៍ ដែលជំរុញដល់ផលិតភាពការងារបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែលមាន សេដ្ឋកិច្ចចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៤៥ ខាងមុខនេះ។ ការផ្ដល់អនុសាសន៍នេះ គឺធ្វើឡើងនៅក្នុងរបាយការណ៍ថ្មីចុងក្រោយមួយរបស់ធនាគារពិភពលោក។
សហគ្រាសវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម ប្រឈមនឹងការបិទទ្វារដោយសារវីរុស Covid 19(រូបភាព៖ www.vietnam-briefing.com)
ដោយ

ធនាគារពិភពលោក ក៏បានជំរុញ​ឲ្យ​ប្រទេសវៀតណាម ត្រូវ​ច្របាច់បញ្ជូលគ្នា​នូវការបង្កើតថ្មី ជាមួយនឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​តុល្យភាព និងរៀបចំបែងចែកមូលធន​នៃវិស័យ​ឯកជន វិស័យសាធារណៈ ធនធនមនុស្ស និងធនធាន​ធម្មជាតិ ដើម្បី ប្រែក្លាយខ្លួន​ទៅជាប្រទេស​អ្នកមាន នៅថ្ងៃខាងមុខ។

ស្របពេលដែល​រដ្ឋាភិបាលវៀតណាម​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​សម្រាប់ឆ្នាំ២០២១-២០៣០ និងផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ឆ្នាំ២០២១-២០២៥ នោះ របាយការណ៍​ធនាគារពិភពលោក បាន​ផ្ដល់​អនុសាសន៍​ជា​ជម្រើស​គោលនយោបាយ​មួយចំនួន ដើម្បីជួយ​លើកកម្ពស់​គុណភាពកំណើន តាមរយៈ​បង្កើន ​ក្រុមហ៊ុន​ដែលពោរពេញដោយសមត្ថភាព​, ប្រសិទ្ធភាពនៃ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែប្រសើរ, ជំនាញវិជ្ជាជីវៈរបស់កម្មករនិយោជិត និង​ការ​បោះជំហាន​ទៅរកការអភិវឌ្ឍ​​សេដ្ឋកិច្ច​បៃតង។ 

អ្នកជំនាញ ពី​ធនាគារពិភពលោក បាន​ឲ្យដឹងថា វៀតណាម​គឺជាប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដែលមានបទពិសោធន៍អភិវឌ្ឍ​ជោគជ័យដ៏ប្រសើរ។ ប៉ុន្ដែ ប្រទេសនេះ បច្ចុប្បន្ន​កំពុងស្ថិត​នៅក្នុង​ចំណុច​របត់មួយ ដែល​មានការជំរុញលូតលាស់​កំណើន​តាមបែបប្រពៃណី ហើយការលូតលាស់នេះ កំពុង​មានការចុះខ្សោយជាបណ្ដើរៗហើយ។

អ្នកជំនាញបន្ថែមទៀតថា ដើម្បី​សម្រេច​មហិច្ឆតា​ក្លាយជា​ប្រទេស​ចំណូល​ខ្ពស់ នៅឆ្នាំ២០៤៥ វៀតណាម​ត្រូវតែ​កំណត់​យក កំណើន​ផលិតភាព​ គឺជាកិច្ចការជួរមុខ និងជាចំណុចស្នូល​​សម្រាប់​គំរូសេដ្ឋកិច្ច​របស់ខ្លួន។ និយាយមួយបែបទៀត គឺ ផលិតភាពនេះ មិនត្រឹមតែ​ត្រូវការ​ង្កើន​ល្បឿនអភិវឌ្ឍ​ឲ្យបាន​ឆាប់ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏ត្រូវការគុណភាព​កាន់តែល្អប្រសើរផងដែរ។

ប្រសិនបើ​វៀតណាម ចង់​សម្រេច​គោលដៅ​ជាប្រទេសមាន​​សេដ្ឋកិច្ច​ចំណូលខ្ពស់ ប្រទេសនេះ ក៏ត្រូវការ​ផ្លាស់ប្តូរ​គំរូកំណើនរបស់ខ្លួន​ ដោយ​ជាមធ្យម​កំណើន​ប្រចាំឆ្នាំ នៃ​ផលិតភាពការងារ​របស់វៀតណាម ត្រូវការ​ពង្រីក​ឲ្យបាន​ដល់​ទៅ ៦,៥% ទៅ ជាង ៦,៧% ធៀបនឹង​កាលពីចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ មានតែ​ជាង ៤,៧% ប៉ុណ្ណោះ។ នេះបើតាមកាអះអាង​របស់អ្នកជំនាញ។

តាមការប៉ាន់ប្រមាណ របស់ធនាគារ​ពិភពលោក​នៅឆ្នាំ ២០២០នេះ កំណើន​សេដ្ឋកិច្ច​វៀតណាម អាចនឹងមាន ៤,៩% ស្របពេលដែល អង្គការមូលនិធិ​រូបិយវត្ថុអន្តរជាតិ IMF ព្យាករថា នឹងមាន ២,៧%។ រីឯ​ការព្យាករ​របស់រដ្ឋាភិបាលវិញថា នឹងមាន កំណើន ៥% នៅឆ្នាំនេះ។

កាលពីឆ្នាំមុន កំណើន​សេដ្ឋកិច្ចវៀតណាម​សម្រេចបាន​ដល់ទៅ ៧,០២% គឺជាកំណើន​មួយខ្ពស់បំផុត​ទី នៅក្នុងរយៈពេល​១ទសវត្សរ៍​ចុងក្រោយនេះ បន្ទាប់ពីកំណើន​ខ្ពស់បំផុត ធ្លាប់មាន ៧,០៨% កាលពីឆ្នាំ​២០១៨៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសផលិតប្រេងធំៗ សម្រេចកាត់បន្ថយផលិតប្រេង ធ្វើឲ្យតម្លៃប្រេងឡើងវិញបន្តិច

ព័ត៌មាន
តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក បានហក់ឡើងវិញបន្តិចហើយ បន្ទាប់ពី អង្គការប្រទេសនាំចេញប្រេង OPEC និងបណ្តាប្រទេសផលិតប្រេងធំៗ សម្រេចធ្វើការកាត់…

វត្តមាន​ធនាគារ​អេស៊ីលីដា បាន​បំបែក​ឯតទគ្គកម្ម​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ផ្សារ​ភាគហ៊ុន​កម្ពុជា

ព័ត៌មាន
បន្ទាប់​ពី​ធនាគារ​អេស៊ីលីដា បាន​សម្រេច​ឈាន​ជើង​ទៅ​គោះជួង​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជាផ្លូវការ​នៅលើ​ផ្សារ​មូលបត្រ​កម្ពុជា​រួចមក គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ