អ្នកដឹកនាំធនាគារពិភពលោកថ្មីប្រចាំកម្ពុជា

ធនាគារពិភពលោកប្រចាំកម្ពុជាផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី«ត្រៀមខ្លួនជួយស្ដារសេដ្ឋកិច្ចកម្ពុជា ដែលរងប៉ះពាល់ដោយកូវីដ-១៩»


ធនាគារពិភពលោកប្រចាំនៅប្រទេសកម្ពុជាបានធ្វើការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បី «ត្រៀមខ្លួនជួយស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ដែលរងប៉ះពាល់ដោយកូវីដ-១៩» ។ ក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា គឺលោកស្រី ម៉ារីយ៉ាម សាលីម បានអះអាងថា ក្រោមការដឹកនាំរបស់លោកស្រី ធនាគារពិភពលោក នឹងរៀបចំមូលដ្ឋានសម្រាប់ការស្ដារសេដ្ឋកិច្ចកម្ពុជាឱ្យរើបឡើងវិញយ៉ាងស្វាហាប់ និងកសាងភាពធន់សម្រាប់ទប់ទល់ជាមួយហេតុការណ៍អង្រួនកន្ដ្រាក់សេដ្ឋកិច្ចឲ្យរីកចម្រើននៅថ្ងៃខាងមុខ។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា

លោកស្រី ម៉ា​រី​យ៉ា​ម សាលី​ម ត្រូវ​បាន​ធនាគារពិភពលោក តែងតាំង ជា​អ្នកគ្រប់គ្រង​ថ្មី របស់​ធនាគារពិភពលោក ប្រចាំ​នៅ​កម្ពុជា ជំនួស​លោកស្រី អ៊ី​ង ហ្គូ​ណា ដូ​ប្រា​ចា ដែល​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ុ​ល​ដូ​វ៉ា វិញ​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល លោកស្រី សាលី​ម បាន​រៀបរាប់​ថា លោកស្រី​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច នឹង​ធ្វើការ​ជាមួយ​សហសេវិក​នៅ​កម្ពុជា ដើម្បី​ជួយ​ប្រទេស​កម្ពុជា​គ្រប់គ្រង​ផល​ប៉ះពាល់​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ លោកស្រី​សាលី​ម បន្ថែម​ថា ធនាគារពិភពលោក នឹង​រៀបចំ​មូលដ្ឋាន​សម្រាប់​ការ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​រើប​ឡើង​វិញ​យ៉ាង​ស្វាហាប់ និង​កសាង​ភាព​ធន់​សម្រាប់​ទប់ទល់​ជាមួយ​ហេតុការណ៍​អង្រួន​កន្ដ្រាក់​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ខាង​មុខ​។ 

មានបទពិសោធន៍​ការងារ ជាង​២០​ឆ្នាំ ជាមួយ​ធនាគារពិភពលោក ភារៈកិច្ច​លោកស្រី សាលី​ម នៅ​កម្ពុជា ត្រូវ​មើល​ការ​ខុស​ត្រូវ​រួម លើ​កិច្ចការ​ប្រចាំ​ថ្ងៃ របស់​ធនាគារពិភពលោក ជាមួយ​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ ក្នុង​គោលបំណង​កាត់​បន្ថយ​ភាព​ក្រីក្រ របស់​ប្រជាជន​កម្ពុជា​។ បើ​តាម​ធនាគារពិភពលោក កញ្ចប់​គម្រោង ដែល​អ្នកគ្រប់គ្រង​ថ្មី​នេះ ទទួលខុសត្រូវ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​១​ពាន់​១​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ថា ធនាគារពិភពលោក នៅ​ពាក់កណ្ដាល​ខែមិថុនា​កន្លង​ទៅ​ថ្មី​ៗ​នេះ ទើបតែ​បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ថា នឹង​មាន​កំណើន​៤% ក្នុង​សេណា​រី​យ៉ូ គោល​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ ធនាគារពិភពលោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា សេដ្ឋកិច្ច​កម្ពុជា គឺ​កំពុង​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​នៅឡើយ​ទេ ដោយសារ​ភាព​មិន​ប្រាកដប្រជា​នៃ​កូ​វី​ដ​-១៩ មាន​ន័យ​ថា ប្រសិនបើ​លក្ខខណ្ឌ​អាក្រក់​បំផុត​ណាមួយ​កើតឡើង ពោល​គឺ​ក្នុង​សេណា​រី​យ៉ូ​ទាប​បំផុត កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​ត្រឹមតែ ១%​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២១​នេះ​៕

អត្ថបទ៖​ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃមាសធ្លាក់ចុះចន្លោះពី ៧០ទៅ១០០ដុល្លារក្នុង១តម្លឹង គិតត្រឹម១សប្ដាហ៍ចុងក្រោយនេះ

ព័ត៌មាន
ក្រុមអាជីវករពាណិជ្ជករលក់មាសនៅកម្ពុជាបានអះអាងថា តម្លៃមាសនៅលើទីផ្សារមួយរយៈចុងក្រោយនេះ មានការប្រែប្រួលឡើងចុះគួរឲ្យកត់សម្គាល់។ ជាក់ស្តែង នៅ…

យុទ្ធសាស្រ្ត​គាំទ្រ​សហគ្រាស​ធុនតូច​និង​មធ្យម នាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ

ព័ត៌មាន
សហគ្រិនខ្មែរ ដែល​ជា​អង្គភាព​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ជាមួយនឹង USAID’s Feed the Future Cambodia Harvest II បាន​សហក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ