មហាសេដ្ឋីពិភពលោក

លោក Elon Musk នាំមុខស្ថាបនិក Amazon ក្លាយជាមហាសេដ្ឋីមានជាងគេបំផុតទី១ក្នុងលោក


លោក Elon Musk ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិករបស់ក្រុមហ៊ុនអាវកាស SpaceX និងរថយន្ត Tesla ត្រូវបានសារព័ត៌មាន Bloomberg របស់អាមេរិករាយការណ៍នៅថ្ងៃទី ៦មករាថា ទ្រព្យសម្បត្ដិរបស់លោក Elon Musk បានកើនដល់ជាង ១៩០ ពាន់លានដុល្លារអាមេរិក វ៉ាដាច់លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon ដែលកត្តានេះបានធ្វើឲ្យលោកក្លាយជាកំពូលមហាសេដ្ឋីមានជាងគេបំផុតលំដាប់ទី១ក្នុងពិភពលោក។
លោក Elon Mask ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla
ដោយ

ទ្រព្យសម្បត្តិមហាសេដ្ឋីវ័យ៤៩ឆ្នាំរូបនេះបានកើនឡើង នៅបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់លោកកាលពីថ្ងៃទី៧មករា បានកើនឡើង ៧,៤% គិតជាទឹកប្រាក់ប្រមាណ ៨៨១ដុល្លារអាមេរិកក្នុងមួយហ៊ុន។ ចំណែកភាគហ៊ុនសរុបវិញ កើនឡើង ៦%គិតជាទឹកប្រាក់កើនឡើងជាង ១០ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដែលធ្វើឲ្យភាគហ៊ុន Tesla មានតម្លៃក្នុងទីផ្សារសរុបជាង ៧០០រយពាន់លានដុល្លារអាមេរិក។

ការកើនឡើងនៃទ្រព្យសម្បតិ្ដនេះ ​បាន​ធ្វើឲ្យលោក​ Jeff Bezos​ ដែល​ធ្លាប់​តែ​ជា​សេដ្ឋីលំដាប់​ទី១​ពិភព​លោក​តាំង​តែ​ពី​ឆ្នាំ​២០១៧​មក​ ធ្លាក់ទៅលំដាប់លេខ២ជាមួយនឹងទ្រព្យសម្បត្ដិ១៨៧ពាន់លានដុល្លារអាមេរិក។ ចំណែកលោក Bill Gates វិញគឺស្ថិតក្នុងតំណែងលេខ៣ជាមហាសេដ្ឋីពិភពលោក ជាមួយនឹងទ្រព្យសម្បត្ដិប្រមាណជា ១៣២ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Tesla មិនមែនជាមូលហេតុតែមួយនោះទេ ដែលជួយជុំរុញឲ្យលោក Elon Mask ទទួលបានចំណូលច្រើនឆាប់រហ័សបែបនេះ ជាក់ស្ដែងក៏ដោយសារតែ ភាពជោគជ័យជាមួយក្រុមហ៊ុនផ្សេងទៀតរបស់លោកដូចជាក្រុមហ៊ុនអាវកាស SpaceX ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដើមទុនអាជីវកម្មទំហំជាង១ពាន់៦រយលានដុល្លារ ត្រូវបានចុះបញ្ចីតាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មាន
គេហទំព័រហ្វេសប៊ុកផ្លូវការរបស់សេវាកម្មចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ (Online Business Registration Service) កាលពីថ្ងៃទី៤ខែមករា បាន…

ហ្វេសប៊ុកនឹងបន្ដបិទគណនីលោកត្រាំរហូតដល់ថ្ងៃផុតអាណត្តិប្រធានាធិបតី

ព័ត៌មាន
សារព័ត៌មាន The New York Times បានផ្សាយថា តាមការបញ្ជាក់របស់ក្រុមហ៊ុនហ្វេសប៊ុកនៅថ្ងៃទី ៧ មករា ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ នឹងបន្ដបិទគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ