ផ្ដល់កន្លែងផ្លាស់ប្តូរ និងត្រួតពិនិត្យសំបកកង់រថយន្ដ

ក្រុមហ៊ុនវើលដ៏ប្រ៊ីដត្រេឌីង ចាប់ដៃគូនឹងតូតាល់អេនើជី ផ្ដល់កន្លែងផ្លាស់ប្តូរ និងត្រួតពិនិត្យសំបកកង់រថយន្ដប្រកបដោយស្ដង់ដារ


ក្រុមហ៊ុនវើលដ៏ប្រ៊ីដត្រេឌីង បានសហការនឹងក្រុមហ៊ុនតូតាល់អេនើជី ក្នុងការបើកដំណើរការកន្លែងផ្លាស់ប្តូរ និងត្រួតពិនិត្យសំបកកង់រថយន្តដែលប្រកបដោយស្តង់ដារ ជាលើកដំបូងរបស់ខ្លួននៅស្ថានីយប្រេងឥន្ធនៈតូតាល់ព្រែកតាមាក់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។
ក្រុមហ៊ុនវើលដ៏ប្រ៊ីដត្រេឌីង បានសហការនឹងក្រុមហ៊ុនតូតាល់អេនើជី ក្នុងការបើកដំណើរការកន្លែងផ្លាស់ប្តូរ និងត្រួតពិនិត្យសម្បកកង់រថយន្ត នៅស្ថានីយប្រេងឥន្ធនៈតូតាល់ព្រែកតាមាក់

កន្លែងផ្លាស់ប្តូរ និងត្រួតពិនិត្យសំបកកង់រថយន្ត នៃស្ថានីយប្រេងឥន្ធនៈតូតាល់ព្រែកតាមាក់ថ្មីនេះ នឹងផ្ដល់ជូនសម្បកង់រថយន្ដប្រកបដោយស្តង់ដារ ដែលល្បីឈានមុខគេ នាំចូលដោយក្រុមហ៊ុនវើលដ៏ប្រ៊ីដត្រេឌីង ដូចជាសម្បកឡានម៉ាក Michelin​ ជាដើម។ មិនតែប៉ុណ្ណោះ ក៏មានថែមជូនរង្វាន់ជាច្រើន រាល់ការប្រើប្រាស់សេវាកម្ម និងផ្លាស់ប្ដូរសំបកកង់ឡាន។

លោក ម៉េង រិទ្ធិពល ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំវើលដ៏ប្រ៊ីដត្រេឌីង បានមានប្រសាសន៍ថា Michelin ជារោងចក្រផលិតសម្បកកង់ដែលឈានមុខគេលំដាប់ពិភពលោកជាមួយបច្ចេកវិទ្យាខ្ពស់ ដែលអាយុកាលជាង១២៥ឆ្នាំ។លោកបន្ថែមថា វើលដ៏ប្រ៊ីដត្រេឌីង មានទស្សនវិស័យ និងបានសហការនឹងក្រុមហ៊ុនតូតាល់អេនើជី​ នាំមកជូនកន្លែងផ្លាស់ប្ដូរ និងថែទាំសំបកកង់ ជាមួយនឹងសេវាកម្មស្ដង់ដារ ភាពងាយស្រួល និងផលិតផលប្រកបដោយគុណភាព ដល់អតិថិជន។

លោក រិទ្ធិពល បានថ្លែងថា៖ «ទាក់ទងជាមួយនឹងហេតុផល ដែលអតិថិជន គួរតែអញ្ជើញមកទទួលយកសេវាកម្ម នៅក្នុងស្ថានីយ Total Quartz Auto Care ផ្ទាល់ គឺដោយសារតែ ចំណុចពិសេសទីមួយ គឺបុគ្គលិក ដែលមានចំណេះជំនាញ ដែលពួកគាត់សុទ្ធសឹងទទួលបានការបណ្ដុះបណ្ដាល មុខពេលផ្ដល់សេវាកម្មដល់អតិថិជន។​ ចំណុចពិសេសទី២ គឺតម្លៃ  ឬក៏គុណភាព នៃផលិតផល ដែលយើងផ្ដល់ជូនគាត់ គឺល្អ មិនថាផ្ដល់គុណភាពនៃតម្លៃទេ គឺទាំងគុណភាព នៃសេវាកម្មផ្ដល់ជូន ក៏កាន់តែប្រសើរ។ ចំណុចចុងក្រោយ គឺអតិថិជន ដែលមកផ្ដូរសំបកកង់ មិនត្រឹមតែបានតម្លៃពិសេសហើយ ថែមទាំងបានផលិតផលល្អហើយ លើសពីនេះ ក៏ទទួលបានកាដូពិសេសពីខាងក្រុមហ៊ុនផងដែរ»។

បន្ថែមពីនេះ វើលដ៏ប្រ៊ីដត្រេឌីង ក៏មានផ្តល់ជូន អ្នកប្រឹក្សាមតិយោបល់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាល និងមានជំនាញច្បាស់លាស់ អ្នកប្រើប្រាស់ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះសម្បកកង់រថយន្ត និងការណែនាំអំពីការថែរក្សា ទៅលើសម្បកកង់រថយន្តរបស់លោកអ្នក។

លោក ហ៊ែម គ្រុយ ម្ចាស់ស្ថានីយប្រេងឥន្ធនៈតូតាល់ព្រែកតាមាក់ បានបង្ហាញការសប្បាយរីករាយ ដែលមានចាប់ដៃគូនឹងក្រុមហ៊ុនវើលដ៏ប្រ៊ីដត្រេឌីង ក្នុងការបើកដំណើរការកន្លែងផ្លាស់ប្តូរ និងត្រួតពិនិត្យសម្បកកង់រថយន្ត ក៏ដូចជាថ្លែងអរគុណដល់អតិថិជន ដែលបានគាំទ្រ និងអញ្ជើញមកទទួលសេវាកម្មនៅស្ថានីយតូតាល់របស់លោក។

លោក ហ៊ែម គ្រុយ បានបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា៖ «ដោយសារ មួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាទៅមួយឆ្នាំ កំណើននៃអ្នកប្រើប្រាស់រថយន្ដមានការកើនឡើង ហើយជាពិសេស នៅក្នុងស្ថានីយខ្ញុំហ្នឹង មានអតិថិជន ចូលមកប្រើសេវាប្ដូរប្រេងគ្រប់ប្រភេទ អ៊ីចឹងខ្ញុំក៏ បានសហការជាមួយក្រុមហ៊ុននាំចូលសំបកកង់ Michelin ដាក់សំបកកង់។ កំណើននៃការប្រើប្រាស់រថយន្ដច្រើន តម្រូវនៃការប្រើប្រាស់សម្បកកង់ ក៏មានការកើនឡើង ដូច្នេះហើយ បានខ្ញុំសហការជាមួយ វើលដ៏ប្រ៊ីដត្រេឌីង ដើម្បីដាក់សម្បកកង់ទាំងបីប្រភេទ ដើម្បីបម្រើជូនដល់អតិថិជន»។

សូមបញ្ជាក់ថា ក្រុមហ៊ុនវើលដ៏ប្រ៊ីដត្រេឌីង នឹងស្វាគមន៍ដល់ដៃគូសហការ បន្តបន្ទាប់ ដែលមានចំណាប់អារម្មណ៍ ចង់ក្លាយតំណាងចែកចាយ Michelin ឬចង់ក្លាយជាម្ចាស់ហ្វ្រេនឆាយ Tyreplus ឬការវិនិយោគទុនជាដើម៕

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទាក់មកកាន់បច្ចេកទេស 015 222 886/ 095 222 771។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លីហួរ វេរលុយ ៖ តម្រូវការផ្ទេរប្រាក់សម្រាប់អ្នកមិនប្រើសេវាធនាគារ កើនឡើងក្នុងអំឡុងពេលកូវីដ

ព័ត៌មាន
ប្រតិបត្តិការផ្ទេរប្រាក់ ឬវេរលុយតាមរយៈសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានសន្ទុះកើនឡើងខ្លាំង ក្នុងអំឡុងពេលកូវីដ-១៩ ជិតពីរឆ្នាំនេះ ។ នេះបើយោ…

បុរី គីម ស័ង បើកការិយាល័យលក់ថ្មី ផ្ដល់ការបញ្ចុះតម្លៃដល់ទៅ១៣% សម្រាប់គម្រោង ដឹ ឡេគឃេន

ព័ត៌មាន
ឱកាសចំណេញដ៏អស្ចារ្យ សម្រាប់ការវិនិយោគលើគម្រោង ដឹ ឡេគឃេន របស់បុរី គីម ស័ង ព្រោះថា បុរីផ្ដល់ការបញ្ចុះតម្លៃពិសេស ដល់ទៅ ១៣% សម្រាប់គម្រោងន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ