វិបត្តិថាមពលពិភពលោក

តើពិភពលោកពិតជាត្រូវប្រឈមនឹងវិបត្តិថាមពលធ្ងន់ធ្ងរក្នុងពេលឆាប់ៗនេះ ឬយ៉ាងណា?


ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិថាមពល ដែលបណ្តាលមកពីកត្តាអាកាសធាតុ និងតម្រូវការប្រើប្រាស់កើនឡើងវិញកាន់តែខ្ពស់ទៅៗ ជាពិសេសនៅអំឡុងរដូវរងារខាងមុខ ដែលគេត្រូវប្រើប្រាស់ម៉ាស៊ីនកំដៅនៅតាមផ្ទះកាន់តែច្រើននៅប្រទេសដែលមានអាកាសធាតុត្រជាក់ខ្លាំង។ រដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងព្យាយាមដាក់កម្រិតលើការប្រើប្រាស់ខ្ជះខ្ជាយ ក៏ដូចជាធ្វើយ៉ាងណាបញ្ចៀសផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ប៉ុន្តែគេក៏បានទទួលស្គាល់ដែរថា ប្រហែលជាមិនអាចទប់ស្កាត់ការសម្រុកប្រើប្រាស់ថាមពលដ៏ច្រើនគំហុកលើសសមត្ថភាពនេះបានទេ។
វិបត្តិថាមពលពិភពលោក

បញ្ហា​កង្វះខាត​ថា​ម​ពេល បាន​បន្ថែម​ភាព​ស្មុគស្មាញ​បន្ថែម​ទៀត ទៅ​លើ​បណ្តា​រដ្ឋ​ទូ​ទាំង​ពិភពលោក ដើម្បី​ព​ន្លឿ​ន​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ថាមពល ដែល​អាច​កកើត​ឡើង​វិញ ហើយ​ដែល​មិន​បំផ្លាញ​បរិស្ថាន​។

ជាក់ស្តែង​នៅ​ប្រទេស​ចិន និង ឥណ្ឌា ប្រទេស​ទាំង​ពីរ​បាន​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​បាន​ពី​ធ្យូងថ្ម ដោយសារ​តែ​វា​ឡើងថ្លៃ​កប់​ពពក និង​ដើម្បី​ចង់​ថែរក្សា​បរិស្ថាន​ផង​ដែរ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​តំបន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ទាំងនេះ ខ្វះខាត​អគ្គិសនី​ប្រើប្រាស់ ដែល បាន​បង្ខំចិត្ត​ឲ្យ​រដ្ឋាភិបាល កាត់​ផ្តាច់​អគ្គិសនី​ពី​ពលរដ្ឋ​ជា​ច្រើន​។

ដោយឡែក នៅ​អឺរ៉ុប​ឯណោះ​វិញ ដោយសារ​តែ​តម្រូវការ​មាន​ច្រើន​ហួសការ​ផ្គត់ផ្គង់ តម្លៃ​នៃ​ការ​ទិញ​លក់​ឧស្ម័ន​ធម្មជាតិ បាន​កើនឡើង ១៣០% ចាប់តាំងពី​ខែកញ្ញា​មក ពោល​គឺ​តម្លៃ​នៃ​ឧស្ម័ន​ហ្គា​ស​ធម្មជាតិ បាន​ហក់​ឡើង​ដល់ ២៣០​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​។

ចំណែក​នៅ​តំបន់​អាស៊ី​បូព៌ា តម្លៃ​ឧស្ម័ន​ធម្មជាតិ​ក៏​បាន​កើនឡើង ៨៥%​ផង​ដែរ ចាប់តាំងពី​ដើមខែ​កញ្ញា​មក ដែល​ស្មើនឹង​ប្រមាណ ២០៤ ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​។ 

ក្រៅ​តែ​ពី​កង្វះខាត​ធ្យូងថ្ម ឧស្ម័ន​ធម្មជាតិ​ឡើងថ្លៃ តម្លៃ​ប្រេង​ឆៅ​ឯណោះ​វិញ ក៏​នៅ​តែ​បន្ត​កើនឡើង​ដូច​គ្នា​ដែរ​។ សារព័ត៌មាន​ចិន CGTN បាន​ចុះ​ផ្សាយ​ថា នៅ​ពេញ​មួ​យស​ប្តា​ហ៍​មុន​នេះ តម្លៃ​ប្រេង​ឆៅ​សកល​បាន​កើនឡើង​ប្រហែល ៤% ដោយសារ​វិបត្តិ​ថាមពល​ពិភពលោក​។ ខណៈ​ដែល​ប្រេង​ឆៅ​នៅ​សហរដ្ឋអាមេរិក បាន​កើនឡើង​ដល់​ជាង ៨០​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល ជា​តម្លៃ​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន​ចាប់ពី​ឆ្នាំ​២០១៤​មក​។

សូម​ជម្រាប​ថា វិបត្តិ​ថាមពល​ពិភពលោក​នេះ នឹង​មិន​ងាយ​ដោះស្រាយ​បាន​ឆាប់​ៗ​នោះ​ទេ ដោយហេតុ​ថា ថាមពល​ដើរតួ​នាទី​សំខាន់ ស្ទើរ​នៅ​គ្រប់​វិស័យ និង​គ្រប់​ប្រទេស​ទូ​ទាំង​ពិភពលោក​ទៅ​ហើយ ក្នុង​ដំណើរការ​ស្តារ​សេដ្ឋកិច្ច​ឲ្យ​ងើប​ចេញពី​វិបត្តិ​កូ​វី​ដ​១៩​។ តម្រូវការ​ប្រើប្រាស់​កាន់តែ​ច្រើន វិបត្តិ​ខ្វះខាត​ថាមពល និង ការ​ឡើងថ្លៃ នឹង​បន្ត​កាន់តែ​យូរ​។

ជាក់ស្តែង ប្រទេស​ចិន ដែល​ទើប​ប្រកាស​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធ្យូងថ្ម​កាលពី​ចុងខែ​កញ្ញា ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោលនយោបាយ​អ​ព្យា​ក្រិត​កាបូន នៅ​ថ្ងៃ​សុក្រ​ទី​៨ តុលា រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង បាន​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូងថ្ម​ជាង ៧០​កន្លែង​នៅ​តំបន់​ម៉ុង​ហ្គោ​លី ធ្វើការ​បង្កើន​ផលិតកម្ម​ធ្យូងថ្ម​ឲ្យ​បាន​ជិត ១០០​លាន​តោន​។ បញ្ជា​នេះ​ធ្លាក់​មក ស្រប​ពេល​ដែល​ចិន​កំពុង​ជួប​បញ្ហា​ខ្វះ​ភ្លើងអគ្គិសនី និង គ្មាន​ធ្យូងថ្ម​គ្រប់គ្រាន់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកមានការវិត្តថ្មីអ្វីខ្លះ?

ព័ត៌មាន
ក្រុងប៉េកាំងព្យាយាមដាក់សម្ពាធក្រុងវ៉ាស៊ីនតោនឲ្យលុបចោលរនាំងពន្ធគយ ខណៈកិច្ចចរចាបោះជំហានថ្មីក្នុងការភ្ជាប់ទំនាក់ទំនងឡើងវិញ។ កាលពីចុងសប្តាហ…

សិង្ហបុរី ដាក់ចេញវិធីសាស្ត្រ៧ចំណុចដើម្បី «រស់នៅជាមួយកូវីដ-១៩»

ព័ត៌មាន
បើទោះបីជាប្រទេសសិង្ហបុរីជាប្រទេសនាំមុខគេក្នុងតំបន់អាស៊ានដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើនជាងគេក៏ដោយចុះ ប៉ុន្ដែ ក្នុងរយៈពេល ៥ ថ្ងៃជាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ