មេដឹកនាំពិភពលោក អំពាវនាវឲ្យមានវិធានការសម្រាប់អន្តិសុខស្បៀងជាបន្ទាន់

មេដឹកនាំប្រទេសធំៗនៅលើពិភពលោក អំពាវនាវឱ្យមានវិធានការជាបន្ទាន់លើបញ្ហាអសន្តិសុខស្បៀងអាហារ


ស្របពេលដែលតម្លៃស្បៀងអាហារហក់ឡើងខ្ពស់ ចំពេលមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង មេដឹកនាំពិភពលោកបានអំពាវនាវកាលពីថ្ងៃអង្គារ ទី ២០ ខែកញ្ញា ឲ្យមានវិធានការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀងសាកល ដែលបង្កឡើងក្រោយរុស្សីចូលឈ្លានពានអ៊ុយក្រែន ខណៈបើតាមការព្យាករបានព្រមានថា អាចនឹងមានគ្រោះមហន្តរាយនៃរដូវប្រមូលផលស្បៀងនៅឆ្នាំក្រោយនេះតែម្តង។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារ AFP។
មេដឹកនាំប្រទេសធំៗនៅលើពិភពលោក អំពាវនាវឱ្យមានវិធានការជាបន្ទាន់លើបញ្ហាអសន្តិសុខស្បៀងអាហារ

នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីមកពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក សហភាពអាហ្រ្វិក និងប្រទេសអេស្ប៉ាញបានជួបប្រជុំគ្នាអំពីបញ្ហាកង្វះខាតស្បៀងអាហារសាកល ដែលត្រូវបានមេដឹកនាំទាំងនេះផ្តោតជាបញ្ហាចម្បង​ដែលបង្កឡើងដោយជម្លោះ​ និងអស្ថិរភាព។

ក្នុងនោះ នាយករដ្ឋមន្ត្រី​អេស្ប៉ាញលោក លោក Pedro Sanchez បានធ្វើការថ្កោលទោសនូវទង្វើលុកលុយរបស់យោធារុស្សីទៅលើអ៊ុយក្រែន ដោយលោកបានសង្កត់ធ្ងន់ថា «គ្មានសន្ដិភាពណា​ ដែលមានអត់ឃ្លានទេ ហើយយើងក៏មិនអាចប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានបានដែរ បើមិនមែនសន្តិភាពនោះ»។

រីឯប្រធានាធិបតីបារាំង លោក Emmanuel Macron ឯណោះវិញ បាននិយាយនៅក្នុងសុន្ទរកថា​ផ្ទាល់របស់លោកកាលពីថ្ងៃទី២០ ខែកញ្ញា​ថា ប្រទេសបារាំងនឹងផ្តល់ហិរញ្ញប្បទានដល់ការដឹកជញ្ជូនស្រូវសាលី​អ៊ុយក្រែនទៅកាន់ប្រទេសសូម៉ាលី ដែលកំពុងប្រឈមនឹងគ្រោះអត់ឃ្លាននោះ។

មែនទែនទៅ អ៊ុយក្រែន​ជា​ប្រទេស​ផលិត​គ្រាប់​ធញ្ញជាតិ​ធំ​ជាង​គេ​បំផុតមួយ​របស់​ពិភពលោក ហើយ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​បាន​ធ្វើឲ្យមានការខ្វះខាតការផ្គត់ផ្គង់ស្បៀង ក៏ដូចជាអតិផរណាកើនឡើងខ្ពស់ផងដែរ។

ទន្ទឹមគ្នានេះ មានការព្រួយបារម្ភពីការផលប៉ះពាល់រយៈពេលវែង ​ បើតាមការរបាយការណ៍ថ្មីៗនេះ ដោយក្រុមសង្កេតការណ៍របស់សហរដ្ឋអាមេរិកលើសង្គ្រាមនៅអ៊ុយក្រែនបានរកឃើញថា ប្រហែល១៥% នៃស្តុកគ្រាប់ធញ្ញជាតិ​ក្នុងប្រទេសអ៊ុយក្រែនត្រូវបានបំផ្លិចបំផ្លាញ់​ដោយសារការវាយលុក​របស់រុស្ស៊ីចាប់តាំងពីខែកុម្ភៈមក ដោយអ្នកជំនាញ​ព្រមានថា ការរំខានដល់​ការដឹកជញ្ជូនជីកសិកម្ម ក៏អាចរារាំងយ៉ាងធ្ងន់ធ្ងរដល់ការប្រមូលផល​នាពេលអនាគត​នៅជុំវិញ​ពិភពលោក។

លោក Alvaro Lario ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្មបាននិយាយថា «ការរំខានដល់ការផ្គត់ផ្គង់ស្បៀង​នាពេលបច្ចុប្បន្ន និងសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន​កំពុងមានផលប៉ះពាល់ដល់ការប្រមូលផលបន្តបន្ទាប់នៅពេលខាងមុខ»។

លោកបានអំពាវនាវឱ្យមានសកម្មភាពសម្រាប់រយៈពេលវែង ដែលជាការរវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីធានាស្ថិរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់អាហារ និងសម្របខ្លួនទៅនឹងអាកាសធាតុក្ដៅហួតហែងជាដើម។

នៅក្នុងរបាយការណ៍រួមមួយកាលពីខែកក្កដា ទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមទាំងអង្គការ UNICEF និងអង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយថា មនុស្សចន្លោះពី ជាង៧០០ ទៅ ៨២៨ លាននាក់​ ត្រូវបានរងផលប៉ះពាល់ដោយភាពអត់ឃ្លាននៅឆ្នាំ ២០២១ ឬ ៩,៨% នៃចំនួនប្រជាជនពិភពលោកសរុប។

ទោះយ៉ាងណា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីពេលថ្មីៗនេះថា «ពិភពលោកនៅមានអាហារគ្រប់គ្រាន់​នៅឆ្នាំ២០២២ ប៉ុន្តែអ្វីដែលគូរឲ្យបារម្ភនោះគឺ អស្ថិរភាពនៅឆ្នាំ២០២៣​ អាចបណ្តាលឲ្យខ្វះខាងស្បៀងអាហារធ្ងន់ធ្ងរ»៕




អត្ថបទបន្ទាប់


កិច្ចសហការរវាងកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងត្រូវពង្រឹង និងពង្រីកឥតឈប់ឈរ និងនាំមកនូវលទ្ធផលផ្លែផ្កា

ព័ត៌មាន
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជឿជាក់យ៉ាងមុតមាំថា កិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ…

នាវាចម្បាំងអាមេរិក និងកាណាដា ធ្វើនាវាចរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ចំពេលទីក្រុងប៉េកាំងដាក់សម្ពាធយោធាកាន់តែខ្លាំងលើក្រុងតៃប៉ិ

ព័ត៌មាន
យោធាអាមេរិកបានអះអាងថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក និងនាវាចម្បាំងកាណាដា បានធ្វើប្រតិបត្តិការនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ