ចរន្ដទេសចរណ៍ពិភពលោក

ចរន្ដទេសចរណ៍ពិភពលោក នឹងបន្ដដុនដាបរហូតដល់ឆ្នាំ២០២៣?


ចរន្តនៃវិស័យទេសចរណ៍អន្តរជាតិ នឹងស្ថិតតែបន្តដុនដាបទៀត សម្រាប់ពេញមួយឆ្នាំ២០២១នេះ ដែលបណ្តាលឲ្យពិភពលោកខាតបង់ទឹកប្រាក់អស់ជិត ២,៤ ទ្រីលានដុល្លារអាមេរិកនេះ ស្របពេលដែលវិស័យទេសចរណ៍ពិភពលោកត្រូវបានព្យាករថា នឹងមិនអាចត្រឡប់មករកស្ថានភាពប្រសើរឡើងវិញឡើយរហូតដល់ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ដែលសិក្សាដោយអង្គការទេសចរណ៍ពិភពលោកដែលស្ថិតក្រោមអង្គការសហប្រជាជាតិ ។
ចរន្ដទេសចរណ៍ពិភពលោក នឹងបន្ដដុនដាបរហូតដល់ឆ្នាំ២០២៣?
ដោយ

អង្គការ​ទេសចរណ៍​ពិភពលោក​បាន​គូសបញ្ជាក់​ថា ចរន្ត​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ជាស​កល​នឹង មិន​ប្រសើរ​ឡើង​នោះ​ទេ​ក្នុងឆ្នាំនេះ ហើយ​វា​ក៏​មិន​អាច​ត្រឡប់​មក​រក​សភាព​ធម្មតា​វិញ​បាន​ដែរ រហូត​ដល់​ឆ្នាំ​២០២៣ លើកលែងតែ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ពួក​គេ​មានការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ បាន​ចំនួន​ច្រើន​។

ជា​ការ​ពិត របាយការណ៍​អង្គការ​ទេសចរណ៍​ពិភពលោក​បាន​ផ្តល់​ក្តី​សង្ឃឹម​ខ្ពស់​លើ​ការ​ចាក់​វ៉ាក់សាំង​បង្ការ និង​ការ​ប្រើប្រាស់​លិខិតឆ្លងដែន​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង ដើម្បី​ឈាន​ទៅ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​អន្តរជាតិ ដែល​ជា​វិស័យ​ដ៏​សំខាន់​សម្រាប់​ប្រទេស​នានា​ក្នុង​ពិភពលោក ជា​ពិសេស​ប្រទេស​កូន​កោះ​តូច​ៗ ដែល​មាន​សក្តានុពល​ទេសចរណ៍ធម្មជាតិ ហើយ​ពឹងផ្អែក​លើ​វិស័យ​នេះ​ស្ទើរ​ទាំងស្រុង ដើម្បី​រក​ចំណូល​នឹង​បង្កើត​ការងារ​ដល់​ប្រជាជន​។

គួរ​រំឭក​ថា​នៅ​ឆ្នាំ​២០២០ គ្រា​ដែល​កូ​វី​ដ​១៩​បាន​ចាប់ផ្ដើម​រាលដាល​ពាសពេញ​ពិភពលោក ការ​ធ្វើ​ដំណើរ​របស់​ទេសចរ​ជាស​កល​បាន​ដាំ​ក្បាល​ចុះ​ជាង ៧០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​សរុប​ក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ ដែល​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​នៅ​ទូ​ទាំង​ពិភពលោក​ប្រមាណ ២,៤​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​។ 

ទន្ទឹម​នឹង​នេះ របាយការណ៍​បាន​ធ្វើការ​ព្យាករ​តាម​រយៈ​ការ​ដាក់​ចេញ​នូវ សេណា​រី​យ៉ូ ចំនួន​៣ សម្រាប់​ស្ថានភាព​ទេសចរណ៍​ពិភពលោក​ក្នុង​ឆ្នាំ​២០២១​នេះ ដោយ​ក្នុង​នោះ មាន​សេណា​រី​យ៉ូ​មួយ ដែល​បាន​បង្ហាញ​ថា ចរន្ត​ទេសចរណ៍​នៅ​បន្ត​ដាំ​ក្បាល​ចុះ​ពី ៦០%​ទៅ​៧០% ដដែល បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ជា​ឆ្នាំ​មិន​ទាន់​កើតរោគ​កូ​វី​ដ​រាតត្បាត ដែល​វា​នឹង​ជំរុញ​ឲ្យ​ខាតបង់​ប្រាក់ ចន្លោះ ១,៧ ទ្រី​លាន​ដុល្លារ​ទៅ ២,៤​ទ្រី​លាន​ដុល្លារ​បន្ថែម​ទៀត​។

យ៉ាងណាមិញ តំបន់​អឺរ៉ុប​ទំនង​នឹង​ក្លាយទៅជា​តំបន់​តែ​មួយ​គត់ និង ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​នឹង​អាច​ស្តារ​បាន​ខ្លះ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ដោយហេតុ​ថា លិខិតឆ្លងដែន​បែប​ឌី​ជី​ថ​ល ដែល​បញ្ជាក់​ពី​កូ​វី​ដ​១៩​របស់​អឺរ៉ុប នឹង​ផ្តើម​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកបង្កើនការព្យាករសេដ្ឋកិច្ចចិនកាន់តែខ្ពស់ ក្រោយមើលឃើញពីសម្ទុះចាក់វ៉ាក់សាំង

ព័ត៌មាន
ធនាគារពិភពលោក ថ្មីៗនេះ បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២១នេះ ថាអាចនឹងហក់ឡើងដល់ទៅ ៨,៥% ខណៈដែលការព្យាករកាលពីមុនថាមានត្រឹម…

GDP វៀតណាមបន្ដកើនឡើងជិត៧% នៅត្រីមាសទី២ ឆ្នាំ២០២១ ទោះកូវីដ-១៩បន្ដរំខានក្ដី

ព័ត៌មាន
រដ្ឋាភិបាលវៀតណាមបានបង្ហាញរបាយការណ៍ ស្តីពីផលិតផលក្នុងស្រុកសរុបរបស់វៀតណាមក្នុងត្រីមាសទី២ ឃើញថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់វៀតណាម នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ