អង្គការពាណិជ្ជកម្មពិភពលោក

អង្គការពាណិជ្ជកម្មពិភពលោកកាត់ក្តីឲ្យអាមេរិកឈ្នះចិនក្នុងសំណុំរឿងនាំចូលបន្ទះសូឡា


អង្គការពាណិជ្ជកម្មពិភពលោកកាលពីពេលថ្មីនេះ បានកាត់សេចក្តីឲ្យសហរដ្ឋអាមេរិក ទទួលបានជ័យជំនះលើប្រទេសចិន ក្នុងសំណុំរឿងដែលចិនបានប្ដឹងអាមេរិកថា បានរឹតត្បិតការនាំចូលផ្ទាំងបន្ទះសូឡាពីប្រទេសចិន ដែលវាផ្ទុយទៅនឹងច្បាប់អន្តរជាតិ ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អង្គការពាណិជ្ជកម្មពិភពលោកកាត់ក្តីឲ្យអាមេរិកឈ្នះចិនជាថ្មី
ដោយ

ក្នុងចំណោមអ្នកកាត់សេចក្តីក្នុងសំណុំរឿងជម្លោះចិន-អាមេរិកទាំង៣រូបមកពីអង្គការពាណិជ្ជកម្មពិភពលោក គឺបានសម្រេចកាត់សេចក្តីឲ្យអាមេរិកឈ្នះការប្តឹងផ្តល់នេះ ដោយបានអះអាងថា ការកំណត់ការនាំចូលបន្ទះសូឡាពីប្រទេសចិន ដោយសហរដ្ឋអាមេរិក មិនបានរំលោភលើច្បាប់ពាណិជ្ជកម្មអន្តរជាតិនោះទេ។

គេនៅចាំបានថា កាលពីឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានចាប់ផ្តើមដំឡើងរនាំពន្ធគយ លើការនាំចូលបន្ទះសូឡាពីប្រទេសចិន ព្រមទាំងបានកាត់បន្ថយការនាំចូលផងដែរ ក្រោយមានការត្អូញត្អែរពីអ្នកផលិតនៅក្នុងស្រុក អំពីបញ្ហាទីផ្សារ និងការប្រកួតប្រជែងតម្លៃ។

ក្រោយមកទៀត ប្រទេសចិនបានជំទាស់នឹងវិធានការខាងលើរបស់សហរដ្ឋអាមេរិក ជាបន្តបន្ទាប់ ដោយបានចោទរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា មិនបានទុកពេល និងជូនដំណឹងដល់ភាគីចិនជាមុន ដែលប្រការនេះ បានបង្កអន្តរាយដល់ឧស្សាហកម្មផលិតក្នុងស្រុករបស់ប្រទេសចិន។

មែនទែនទៅការដំឡើងរនាំងពន្ធគយនេះ គួរត្រូវបញ្ចប់នៅដើមឆ្នាំ ២០២១នេះ ប៉ុន្តែដោយសារតែឥទ្ធិលនៃសង្រ្គាមពាណិជ្ជកម្មចិននឹងអាមេរិក លោកដូណាល់ ត្រាំ មុនបញ្ចប់តំណែងជាប្រធានាធិបតីបានឆ្លៀតចុះហត្ថលេខា បន្តវិធានការនេះរយៈពេល ២ឆ្នាំទៀតរហូតដល់ដើមឆ្នាំ២០២៤។ 

សូមជម្រាបថា មិនមែនតែផលិតផលបន្ទះសូឡាមួយមុខនោះទេ ដែលអាមេរិកបានតម្លើងថ្លៃពន្ធគយក្នុងការនាំចូលមកប្រទេសចិន។ ក្រៅពីនោះនៅមានទំនិញរាប់រយមុខផ្សេងទៀត ដែលអាមេរិកបានធ្វើការរឹតត្បិត។

ជម្លោះពាណិជ្ជកម្មរវាងយក្សសេដ្ឋកិច្ចទាំងពីរមិនត្រឹមតែ បានជះផលអាក្រក់ដល់ភាគីសាមីទាំងពីរនោះទេ ប៉ុន្ដែវាបានក៏បង្កឲ្យមានការរង្គោះរង្គើដល់ក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនផងដែរ។ ជាក់ស្តែង ការដំឡើងពន្ធលើផលិតផលម៉ាស៊ីនបោកគក់ដែលនាំចូលពីប្រទេសចិន បានធ្វើឲ្យក្រុមហ៊ុន Samsung ដែលមានរោងចក្រផលិតក្នុងប្រទេសចិន ខាងបង់អស់ប្រាក់ជាច្រើនចាប់តាំងពីឆ្នាំ ២០១៨មក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃបន្តកាន់តំណែងតទៅទៀតក្រោយរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តខណៈបាតុករថៃថាមិនបោះបង់គោលបំណងឡើយ

ព័ត៌មាន
ក្រោយការចោទសួរ និងជជែកដេញដោលអស់រយៈពេល៤ថ្ងៃពេញ លោក ប្រាយុទ្ធចាន់អូចា និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកចំនួន៥រូបផ្សេងទៀត នៅតែអាចបន្តកាន់តំ…

អាល្លឺម៉ង់ជំរុញឲ្យសហភាពអឺរ៉ុបបង្កើតកងទ័ពទុកអន្តរាគមន៍ក្នុងជម្លោះប្រដាប់អាវុធ ក្រោយមើលឃើញវិបត្តិនៅអាហ្វហ្កានីស្ថាន

ព័ត៌មាន
ប្រទេសអាល្លឺម៉ង់កាលថ្មីៗនេះ បានអំពាវនាវឲ្យសហភាពអឺរ៉ុប ដែលមានប្រទេស សមាជិកទាំងអស់២៧ ផ្តួចផ្តើមបង្កើតកងទ័ពចម្រុះ សម្រាប់យកមកដោះស្រាយជម្លោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ