កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន

កំពូលមេដឹកនាំចិន លោក ស៊ី ជីនពីង ថា ចិននឹងមិនបង្ខិតបង្ខំប្រទេសតូចតាចជាងខ្លួន ដើម្បីតែផលប្រយោជន៍នោះទេ


ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបញ្ជាក់អះអាងក្ដែងៗទៅកាន់មេដឹកនាំអាស៊ានអំឡុងពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន នៅថ្ងៃច័ន្ទទី ២២វិច្ឆិកាថា ប្រទេសចិននឹងមិនបង្ខិតបង្ខំប្រទេសតូចទាប ដែលជាអ្នកជិតខាងដ៏ល្អរបស់ខ្លួន ដើម្បីតែផលប្រយោជន៍នោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរដ្ឋចិន និងត្រូវបានចុះផ្សាយបន្តដោយ រ៉យទ័រ។
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន
ដោយ

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​ចិន តាម​ប្រព័ន្ធ​វី​ដេ​អូ នៅ​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​នេះ ដែល​រៀបចំ​ឡើង​ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​ចិន​អាស៊ាន ត្រូវ​បាន​ថ្នាក់ដឹកនាំ​កំពូល​របស់​ចិន​លោក ស៊ី ជី​ន​ពីង​អះអាង​ថា ប្រទេស​ចិន​និង​ជួយ​ជ្រោមជ្រែង​សន្តិភាព​នៅ​ក្នុង​តំបន់ ស្ថិរភាព និង​ការ​អភិវឌ្ឍ​ផង​ដែរ​។

លោក​ស៊ី បន្ថែម​ថា ប្រទេស​ចិន​ក៏​មិន​ចង់បាន​អនុត្តរភាព ឬ​ផលប្រយោជន៍ តាម​រយៈ​ការ​បង្ខិតបង្ខំ ឬ​មើល​ស្រាល​លើ​ប្រទេស​តូច​ជាង​ខ្លួន​នោះ​ដែរ​។ ផ្ទុយ​ទៅ​វិញ ចិន​នឹង​សហការ​រួម​គ្នា​ជាមួយ​អាស៊ាន ដើម្បី​លុប​បំបាត់​ការ​ជ្រៀតជ្រែក​ក្នុង​បំណង​អាក្រក់​ទាំងឡាយ​។

ដោយឡែក ភាគី​កម្ពុជា​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​អញ្ជើញ​ចូលរួម និង ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ​។ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ពី​ទំនាក់ទំនង​ដ៏​ស្អិត​ល្មួត​អស់​ពេល​បី​ទសវត្សរ៍​កន្លង​មកនេះ រវាង​អាស៊ាន និង ប្រទេស​ចិន ក៏​ដូច​ជា​ផលប្រយោជន៍​ដែល​ភាគី​ទាំង​ពីរ​បាន​ផ្តល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ថ្លែង​ថា​៖«​ស្រប​ពេល​ដែល​ចិន​បាន​ក្លាយជា​ប្រទេស​មហាអំណាច​ឈានមុខ​មួយ និង​មាន​តួនាទី កាន់តែ​សំខាន់ និង​ច្រើន​ឡើង​ៗ ទាំង​ក្នុង​តំបន់ និង​សកលលោក ហើយ​អាស៊ាន​ក៏​បាន​បំពេញ​តួនាទី​កាន់តែ​ទូលំទូលាយ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​អាស៊ាន​-​ចិន នឹង​ក្លាយជា​ទំនាក់ទំនង​មួយ ដែល​កាន់តែ​សំខាន់ និង​ចាំបាច់ ដែល​មាន អត្ថន័យ​ធំធេង និង​ប្រកបដោយ​ផ្លែផ្កា សម្រាប់​តំបន់​ទាំង​ពីរ ក៏​ដូច​ជា​សម្រាប់​សកលលោក​ទាំងមូល ជា​ពិសេស នៅ​ក្នុង​បរិការណ៍​នៃ​ការ​ស្តារ និង​ជំរុញ​កំណើន​សង្គម​-​សេដ្ឋកិច្ច​ឡើង​វិញ ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។​»

គួរ​ជម្រាប​ថា កិច្ចប្រជុំ​កំពូល​ពិសេស​ខាងលើ​នេះ គេ​កត់សម្គាល់​ឃើញ​ថា គឺ​បាន​ធ្វើ​ឡើង​ដោយ​អវត្តមាន​តំណាង​មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ពោល​គឺ មេដឹកនាំ​យោធា លោក មីន​អ៊ុ​ង ឡាំង មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នោះ​ទេ​។ នេះ​បើ​តាម​ប្រភព​ស្និ​ទ​នឹង​កិច្ចប្រជុំ ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​។ 

ប្រភព​ដដែល​បន្ត​ថា ភាគី​ចិន​បាន​ព្យាយាម​សម្របសម្រួល​ឲ្យ​លោក មីន​អ៊ុ​ង ឡាំង​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​សមាជិក​អាស៊ាន​មួយ​ចំនួន ដែល​មិន​ត្រូវ​បាន​គេ​បង្ហើប​ថា​ជា​ប្រទេស​ណាខ្លះ​នោះ​ទេ​។

សូម​បញ្ជាក់​ថា តំណាង​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​រង​សម្ពាធ​តាម​រយៈ​ការ​មិន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​ចាប់តាំងពី​កិច្ចប្រជុំ​អាស៊ាន​នា​ខែតុលា​មក​ម្ល៉េះ ដោយសារ​តែ​ក្រុម​យោធា​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​ដំណោះស្រាយ​វិបត្តិ​ក្នុង​ប្រទេស​ទាំង​៥​ចំណុច ដែល​អាស៊ាន​ខិតខំ​ស្វែងរក​ឲ្យ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ព័ន្ធមិត្តត្រីភាគី AUKUS ចុះកិច្ចព្រមព្រៀងគន្លឹះដំបូងបំផុតមួយទាក់ទងនឹងទិន្នន័យនុយក្លេអ៊ែរកងទ័ពជើងទឹក

ព័ត៌មាន
ក្រោយពីបានលេចចេញរូបរាងនៅពាក់កណ្តាលខែកញ្ញាឆ្នាំ២០២១ សម្ព័ន្ធមិត្តត្រីភាគី ដែលដឹកនាំដោយអាមេរិក ហើយចូលរួមដោយចក្រអង់គ្លេស និងអូស្ត្រាលីហៅកាត…

ចក្រភពអង់គ្លេសនឹងរៀបចំកិច្ចប្រជុំ G7 ជាមួយរដ្ឋមន្ត្រីអាស៊ានលើកដំបូងនៅចុងឆ្នាំនេះ

ព័ត៌មាន
ប្រទេសអង់គ្លេសនឹងបើកទ្វារផ្ទះ ទទួលរៀបចំកិច្ចប្រជុំដ៏សំខាន់ និងដ៏កម្រមួយនៅខែធ្នូចុងឆ្នាំ២០២១នេះ។ កិច្ចប្រជុំនោះគឺជា ជំនួបរដ្ឋមន្ត្រីការបរទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ