ស្មាតហ្វូន-Xiaomi

Xiaomi បង្ហាញមហិច្ឆតា ៣ឆ្នាំដណ្តើមតំណែងលេខមួយពិភពលោកពី Samsung


ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនរបស់ប្រទេសចិន ហ្សេវមី (Xiaomi) ថ្មីៗនេះទើបតែនឹងផ្ដួលក្រុមហ៊ុនយក្សអាមេរិកអេផល (Apple) ឡើងមកឈរនៅលំដាប់លេខ២ក្នុងតារាងក្រុមហ៊ុន ដែលលក់ទូរស័ព្ទស្មាតហ្វូនបានច្រើនជាងគេក្នុងពិភពលោក ពេលនេះថ្នាក់ដឹកនាំក្រុមហ៊ុនចិន ហ្សេវមី បានដាក់ផែនការសម្រាប់រយៈពេល៣ឆ្នាំ ក្នុងការដណ្តើមយកចំណាត់ថ្នាក់លេខមួយពិភពលោក ពីក្រុមហ៊ុនកូរ៉េខាងត្បូង សាមសុង (Samsung) ឲ្យទាល់តែបាន។ នេះបើតាមការអះអាងរបស់ក្បាលម៉ាស៊ីនដឹកនាំរបស់ក្រុមហ៊ុនយក្សចិន ហ្សេវមី។
លោក Lei Jun ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Xiaomi
ដោយ

លោក ឡី ជុន ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Xiaomi  នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ​បាន​ឲ្យ​ដឹង​ថា​៖ សម្រាប់​ឆ្នាំ​២០២១ ផែនការ​របស់ Xiaomi គឺ​ត្រូវ​ឈរជើង​ឲ្យ​បាន​រឹង​មាំ​ក្នុង​ចំណាត់ថ្នាក់​លេខ​២ នៃ​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​បាន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក​សិន​។ នេះ​បើ​តាម​សារព័ត៌មាន​ជប៉ុន Nikkei​។

លោក ឡី ជុន បាន​អះអាង​ដោយ​ជឿជាក់​ថា Xiaomi នឹង​ដាក់​គោលដៅ ក្លាយជា​ក្រុមហ៊ុន​ចំណាត់ថ្នាក់​លេខ​១ ដែល​លក់​ទូរស័ព្ទ​បាន​ច្រើន​ជាងគេ នៅ​ទូ​ទាំង​ពិភពលោក ក្នុង​រយៈពេល ៣​ឆ្នាំ​ខាង​មុខ​នេះ​។

គួរ​កត់​សម្គាល់ថា ចាប់តាំងពី​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដំបូង​របស់ Xiaomi កាលពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​មួយ​នេះ បាន​បោះ​ជំហាន​យ៉ាង​លឿន​រហ័ស ក្នុង​វិស័យ​បច្ចេកវិទ្យា ជា​ពិសេស​គឺ​ទីផ្សារ​ផ្គត់ផ្គង់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​តែ​ម្តង​។

ជាក់ស្តែង ប៉ុន្មាន​ឆ្នាំ​ដំបូង Xiaomi បាន​ប្រជែង​យក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​មួយ​ភាគ​ធំ​ពី​ក្រុមហ៊ុន​រាមច្បង Huawei ទាំង​នៅ​ទីផ្សារ​ប្រទេស​ចិន និង​ក្រៅប្រទេស ស្រប​ពេល​ដែល​បន្តិច​ម្តង​ៗ Xiaomi បាន​ឈាន​មក​ប្រជែង​យក​ចំណាត់ថ្នាក់​របស់ Huawei ក្នុង​ការ​លក់​នៅ​ទូ​ទាំង​ពិភពលោក​តែ​ម្តង រួច​បន្ត​នាំមុខ​ក្រុមហ៊ុន Apple របស់​អា​មេ​រិ​ក​ថែម​ទៀត នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​។

នៅ​ក្នុង​ទីផ្សារ​សកលលោក ទូរស័ព្ទ​ចិន​ម៉ាក Xiaomi បាន​កាន់កាប់​ចំណែក​ទីផ្សារ​ដល់​ទៅ ១៧% ខណៈ​ក្រុមហ៊ុន​កូរ៉េ​សាំ​សុង​(Samsung) ឈរ​នៅ​លេខ​១​មាន​១៩% និង​ក្រុមហ៊ុន Apple ឈរ​នៅ​លេខ​៣​មាន ១៤%  និង​ត្រូវ​បាន​តាម​ពីក្រោយ​បន្តបន្ទាប់​ដោយ​ក្រុមហ៊ុន​ចិន​២​ផ្សេង​ទៀត​គឺ វី​វូ​(Vivo)​និង​អូ​ប៉ូ (Oppo) ដែល​កាន់​ក្តាប់​ចំណែក​ទីផ្សារ​ម្នាក់ ១០%​ដូច​គ្នា​។ នេះ​បើ​យោង​តាម​តួលេខ​ចុង​ក្រោយ​ពី​ភ្នាក់ងារ​ស្រាវជ្រាវ ខេ​ណា​លី (Canalys) ។

ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​បាន​កើនឡើង ១៤% ដែល​បាន​នាំ​ចេញ​ចំនួន​ដល់​ទៅ​ជាង ៥០​លាន​គ្រឿង​នៅ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ខណៈ​នៅ​អា​មេ​រិ​កឡា​ទី​ន ការ​លក់​របស់ Xiaomi កើនឡើង​៣០០% និង​នៅ​អាហ្វ្រិក​កើនឡើង ១៥០%​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​នេះ ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​របស់ Xiaomi មាន​ចំនួន​ជាង​១០០​លាន​គ្រឿង កើនឡើង​ជាង ៧៥% បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុង​នោះ​បើ​តាម​ផែនការ ក្រុមហ៊ុន​ចិន​មួយ​នេះ​គ្រោង​នឹង​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​សរុប​ឲ្យ​បាន​ដល់​២៤០​លាន​គ្រឿង​នៅ​ពេញ​មួយ​ឆ្នាំ ២០២១​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ OXFAM៖ កម្ពុជានឹងទទួលបានថវិកា ២៤០លានលានដុល្លារពីមូលនិធិពិសេសរបស់ IMF

ព័ត៌មាន
កាលពីដើមខែសីហានេះក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តការវិភាជ បែងចែកថវិកាទូទៅមួយពីគណនីមូលនិធិពិសេស (the…

ម្ចាស់សាលារៀនឯកជន រំពឹងខ្ពស់ថាសាលានឹងបើកឡើងវិញឆាប់ៗនេះ

ព័ត៌មាន
ម្ចាស់សាលារៀនឯកជន បានបង្ហាញពីក្ដីរំពឹងខ្ពស់ជាងមុន ចំពោះការឈានទៅបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗនេះ ដ្បិតថា រាជរដ្ឋាភិបាលកម្ពុជា ទើបតែចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ