បញ្ហាអាមេរិក-ចិន

អាមេរិកចង់ឲ្យអឺរ៉ុបរួមសម្ព័ន្ធជាមួយគ្នា ដើម្បីទប់ទល់ឥទ្ធិពលចិន


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen នៅថ្ងៃទី១៧ ឧសភា បានចេញមុខរិះគន់ខ្លាំងៗទៅលើការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និង ពាណិជ្ជកម្មថ្មីរបស់ប្រទេសចិន ក្នុងការផ្តល់កម្ចីជាច្រើនសន្ធឹកសន្ទាប់ទៅលើបណ្តាប្រទេសផ្សេងៗ ដោយរដ្ឋមន្ត្រីអាមេរិករូបនេះចោទចំៗថា គោលនយោបាយរបស់ចិននេះ បាននិងកំពុងធ្វើឲ្យប្រទេសមួយចំនួនប្រឈមមុខនឹងបបំណុលវណ្ឌក។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen អឺរ៉ុបរួមសម្ព័ន្ធជាមួយគ្នា ដើម្បីទប់ទល់ឥទ្ធិពលចិន
ដោយ

លោកស្រី Janet Yellen ថែម​ទាំង​បាន​អំពាវនាវ​ចំ​ៗ ទៅ​កាន់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​អឺរ៉ុប ឲ្យ​រួបរួម​គ្នា​ជាមួយ​អា​មេ​រិ​ក ដើម្បី​ប្រជែង​ទប់ទល់​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង និង ធ្វើ​ពិពិធ​កម្ម​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន​រ៉​យ​ទ័​រ ។

លោកស្រី Yellen បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា ទៅ​កាន់​វេទិកា​សេដ្ឋកិច្ច​ទីក្រុង​ប្រ៊ុ​ច​សែ​ល ក្នុង​ប្រទេស​បែ​ល​ហ្សិ​កថា ការ​អនុវត្ត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​វិនិយោគ ការ​អភិវឌ្ឍ​និង​គោលនយោបាយ​អាកាសធាតុ និង​ការ​អនុវត្ត​ការ​ផ្តល់​ប្រាក់​របស់​ប្រទេស​ចិន​ទៅ​កាន់​បណ្តា​ប្រទេស​ជា​ច្រើន បាន​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​ប្រឈម​មុខ​នឹង​បំណុល​វណ្ឌ​ក និង​បង្ក​ឲ្យ​មាន​អ​ស្ថិរភាព​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។ លោកស្រី​បាន​បន្ត​ថា សហរដ្ឋអាមេរិក និង សម្ព័​ន​មិត្ត ត្រូវ​តែ​លើកទឹកចិត្ត​ប្រទេស​ចិន​ឱ្យ​បោះបង់​ការ​អនុវត្ត​គោលនយោបាយ​អន្ទាក់​បំណុល​របស់​ខ្លួន​។

លោកស្រី​បាន​អះអាង​ថា ក្នុង​សេណា​រី​យោ ប្រសិនបើ​លោក​ខាងលិច​អាច​បញ្ចុះបញ្ចូល​ចិន​បាន នោះ​តំបន់​អឺរ៉ុប​នឹង​មានឱកាស​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អាជីវកម្ម​នៅ​អា​មេ​រិ​ក ក៏​ដូច​ជា​នៅ​អឺរ៉ុប​។

លោកស្រី Yellen បាន​និយាយ​ថា តំបន់​អឺរ៉ុប​មានការ​ពឹងផ្អែក​ជា​ខ្លាំង​ពេក​ហើយ ទៅ​លើ​ប្រទេស​ចិន​សម្រាប់​ធនធាន​រ៉ែ​កម្រ ហើយ​ទីក្រុង​ប៉េ​កាំ​ង​កំពុង​បង្កើត​ចំណែក​ទីផ្សារ​ដ៏​រឹង​មាំ​នៅ​ក្នុង​ផលិតផល​បច្ចេកវិទ្យា​មួយ​ចំនួន ដូច​ជា​ការ​ព្យាយាម​គ្រប់គ្រង​ការ​ផលិត​បន្ទះ​ឈី​ប​ជាដើម​។ លោកស្រី Yellen បាន​ព្រមាន​ថា ការ​អភិវឌ្ឍ​ទាំង​អស់នេះ​របស់​ទីក្រុង​ប៉េ​កាំ​ង អាច​ធ្វើ​ឱ្យ​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ ដែល​មាន​សេដ្ឋកិច្ច​ទីផ្សារ កាន់តែ​ងាយ​រង​គ្រោះ ទៅ​នឹង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​ចិន​។

ជុំវិញ​នឹង​ការ​លើក​ឡើង​របស់​លោកស្រី Yellen នេះ នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​បែប​ណា ពី​សំណាក់​ខាង​ភាគី​ចិន​មក​វិញ​នៅឡើយ​ទេ គិត​ត្រឹម​ថ្ង​ស​ទី​១៨ ឧសភា​នេះ​។

សូម​បញ្ជាក់​ថា ទន្ទឹម​នឹង​ការ​និយាយ​រិះគន់​គោលនយោបាយ​របស់​ចិន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក ក៏​បាន​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​ទាំងអស់ បង្កើត​ហិរញ្ញប្បទាន​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​បន្ថែម​ទៀត​ផង​ដែរ ដ្បិតថា មូលនិធិ​ដែល​បាន​ប្រកាស​ផ្ដល់​ជូន​ទៅ​កាន់​ប្រ​ទេ​អ៊ុយ​ក្រែ​ន​គិត​មក​ទល់​ពេល​នេះ មិន​ទាន់​អាច​ឆ្លើយ​តប​តាម​តម្រូវការ​រយៈពេល​ខ្លី​របស់​ទីក្រុង​កៀវ សម្រាប់​ប្រយុទ្ធ​ទប់ទល់​ជាមួយនឹង​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​រុ​ស្ស៊ី​បាន​ឡើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនួញអាមេរិករិះគន់គោលនយោបាយលោកចូបៃឌិនខ្លាំងៗ ក្នុងការលក់អាវុធទៅឲ្យតៃវ៉ាន់

ព័ត៌មាន
ក្រុមអ្នកជំនួញអាមេរិកនៅថ្ងៃទី ១៧ឧសភា ម្សិលមិញនេះ បានរិះគន់ចំៗចំពោះគោលនយោបាយលក់អាវុធរបស់រដ្ឋកាលលោកចូបៃឌិនទៅឲ្យតៃវ៉ាន់ ដោយលើកហេតុផលន…

អ្នកដំណើរចិនចូលមកកម្ពុជាបន្ដធ្លាក់ចុះជិត៦០%នៅត្រីមាសទី១ឆ្នាំនេះ ខណៈអ្នកដំណើរពីប្រទេសគោលដៅផ្សេងទៀតកើនឡើងវិញ

ព័ត៌មាន
ក្រសួងទេសចរណ៍បានបង្ហាញឲ្យឃើញថា អ្នកដំណើរជនជាតិចិនប្រហែល១ម៉ឺននាក់បានធ្វើដំណើរចូលមកកម្ពុជានៅត្រីមាសទី១ឆ្នាំនេះ មានការថយចុះជិត៦០% បើធៀបន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ