ប្រធានាធិបតីអាមេរិក

Youtube ក៏ផ្អាកគណនីលោក ដូណាល់ត្រាំជាបណ្ដោះអាសន្នដែរ


សារព័ត៌មាន CNBC នៅថ្ងៃទី ១៣ ខែមករា បានផ្សាយថា គណនី Youtube របស់លោក ដូណាល់ត្រាំ ត្រូវបានក្រុមហ៊ុន សម្រេចផ្អាកដំណើរការ និងហាមការសរសេរ Commentជាបណ្ដោះអាសន្ន។
Youtube ក៏ផ្អាកគណនីលោក ដូណាល់ត្រាំជាបណ្ដោះអាសន្នដែរ​ (រូបភាព៖ abcnews.com)

ក្រុមហ៊ុន​ Google ដែល​ជាម្ចាស់​របស់​ Youtube បាន​និយាយ​ថា លោក​ដូណាល់ត្រាំ បាន​បញ្ចូល ឬ Upload នូវ​វីដេអូ​ដែល​បំពាន​ដល់​គោលការណ៍​របស់​ក្រុមហ៊ុន ដែល​បាន​ធ្វើឲ្យ​គណនី​របស់​លោក​ត្រូវបាន​បាន​ផ្អាក​រយៈពេល​៧ថ្ងៃ លែងឲ្យ​Upload បញ្ចូល​វីដេអូ​ និងសរសេរ​ Comment ក្នុង​បណ្ដាញ Youtube តទៅទៀត។

គណនី​ YouTube លោកដូណាល់​ត្រាំ មាន​អ្នកចុច​Subscribers ដល់ទៅជាង ២លាន​៧សែននាក់។

សូមបញ្ជាក់ថា ក្រៅតែពីការ​ផ្អាក​គណនី​ Youtube លោកត្រាំ ក៏ត្រូវបាន​ក្រុមហ៊ុនបណ្ដាញសង្គម​យក្ស​ Twitter សម្រេច​បិទគណនី​លែងឲ្យដំណើរការ​ខណៈដែលក្រុមហ៊ុន​ Facebook វិញ ក៏បាន​ផ្អាក​គណនី របស់​លោកត្រាំ​រហូតដល់​ថ្ងៃ​ដែលលោក​ផុត​អាណត្តិ​ប្រធានាធិបតី​ផងដែរ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកសម្អាតសំរាមតាមដងទន្លេត្រើយម្ខាងត្អូញត្អែរថាពលរដ្ឋមួយចំនួនចោលសំរាមគ្មានទំនួលខុសត្រូវ

ព័ត៌មាន
អ្នកអនាម័យដែលបោសសម្អាតសំរាមតាមដងទន្លេត្រើយម្ខាងក្នុងសង្កាត់ និងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញត្អូញត្អែរថា ប្រជាពលរដ្ឋមួយចំនួនដែលធ្វើដំណើរ និង…

ថ្នាក់ដឹកនាំនិង​បុគ្គលិក​ អេស៊ីលីដា អបអរសាទរ​ចំពោះឯកឧត្ដម ជា ចាន់តូ ទទួល​ពានរង្វាន់ជា ធនាគារិកដ៏ឆ្នើម​នៃធនាគារកណ្ដាលប្រចាំឆ្នាំ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ព័ត៌មាន
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ថ្នាក់​ដឹកនាំ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និងកម្មករនិយោជិត​គ្រប់លំដាប់ថ្នាក់ បាន​ផ្ញើ​សារ​​អបអរសាទរ ចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ