នាយករដ្ឋមន្ត្រី​ប្រទេស​អេស្តូនី លោកស្រី Kaja Kallas ជិះកង់ទៅធ្វើការ ។ រូបភាព Twitter
នាយករដ្ឋមន្ត្រី​ប្រទេស​អេស្តូនី លោកស្រី Kaja Kallas ជិះកង់ទៅធ្វើការ ។ រូបភាព Twitter

នាយករដ្ឋមន្ត្រី​អេស្តូនី៖ ខ្ញុំ​​ជិះកង់ទៅធ្វើការជាញឹកញាប់ ឲ្យតែអាកាសធាតុ​អំណោយ​ផល

លោកស្រី Kaja Kallas នាយករដ្ឋមន្ត្រី​នៃប្រទេស​អេស្តូនី (Estonia) បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា «ថ្ងៃនេះ ជាថ្ងៃដំបូងហើយ​ដែល​ខ្ញុំ​ជិះកង់ទៅធ្វើការ ចាប់តាំងពីក្លាយជា​នាយករដ្ឋមន្ត្រី​កាលពី​ខែ​មករា ឆ្នាំ​២០២១មក ។»​ លោកស្រីនាយករដ្ឋមន្ត្រី​សរសេរថា កាលនៅជា​តំណាងរាស្ត្រ លោកស្រី​តែងតែជិះកង់ទៅធ្វើការជាញឹកញាប់ ឲ្យ​តែ​អាកាសធាតុ​អំណោយផល ។ លោកស្រីសង្ឃឹមថា នឹងជិះកង់​ទៅធ្វើការ​ឲ្យបានញឹកញាប់​ថែមទៀតនៅរដូវ​ក្ដៅ​នេះ ។ លោកស្រីនាយករដ្ឋមន្ត្រី​និយាយថា «ការជិះកង់ទៅធ្វើការ គឺ​ជា​ការចាប់ផ្ដើម​ដ៏ល្អ​នៃ​ថ្ងៃ ។» អេស្តូនី ធ្លាប់ជាផ្នែកមួយនៃសហភាព​សូវៀត ។ សព្វ​ថ្ងៃ​ជាសមាជិក​នៃ​សហភាពអឺរ៉ុប អេស្តូនី មានប្រជាជនតែ ជាង ១,៣លាននាក់ប៉ុណ្ណោះ ៕


រូបបន្ទាប់


មេដឹកនាំ​រដ្ឋប្រហារយោធា​ភូមា លោក មីន អ៊ុងឡាំង បានទៅដល់​ឥណ្ឌូនេស៊ីហើយ ដើម្បីប្រជុំកំពូលអាស៊ាន

លោក មីន អ៊ុងឡាំង មេដឹកនាំ​រដ្ឋប្រហារយោធា​ភូមា បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ីហើយ នៅព្រឹក​ថ្ងៃសៅរ៍ ទី ២៤ ខែមេសា ឆ្នាំ២០២១ ដើម្...

ច្រើនទៀត

ព័ត៌មានរូបភាពពេញនិយម


អ្នក​លក់​ផ្លែគុយ​ត្អូញ​ពី​តម្លៃ​ធ្លាក់​ចុះ

អ្នក​លក់​ផ្លែ​គុយ​នៅតាម​ដង​ផ្លូវ ប៉ាស្ទ័រ (ផ្លូវ ៥១) រាជ​ធានី​ភ្នំពេញ ត្អូញត្អែរថា ឆ្នាំ​នេះ​ តម្លៃ​ផ្លែ​គុយ​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន ដោយសារ​មាន​មនុស្ស​លក់​ដូច​គ្...

ដំណឹង​ល្អ​សម្រាប់​អ្នក​ផឹក? ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ពង្រីក​រោងចក្រ​បន្ថែម

ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៧នេះ ក្រុមហ៊ុន​ស្រាបៀរ​​ដ៏​ធំ​មួយ​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន Cambodia Brewery Limited (CBL) បើក​សម្ពោធ​រោងចក្រ​ផលិត​ស្រាបៀរ​មួយ​ទៀត​រ...

ផ្សារ​បោះដុំ​គ្រឿង​សំណង់​និង​សម្ភារៈ​លំនៅដ្ឋាន​ដ៏​ធំ​បំផុត នឹង​បើក​លក់​នៅចុង​ឆ្នាំនេះ!

ផ្សារ​លក់​ទំនិញ​គ្រឿង​សំណង់ និង​សម្ភារៈ​លំនៅដ្ឋាន ឈ្មោះ Global House នឹង​បើក​លក់​ផ្លូវការ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះហើយ។ ជា​ការវិនិយោគ​រួម​គ្នា រវាង​​ក្រុ...

មហាសេដ្ឋី​ស្ថាបនិក​ Facebook ជិះ​ឡាន​តម្លៃ​តែ ៣ម៉ឺន​ដុល្លារ?

លោក ម៉ាក ហ្សាក់ឃើប៊ើគ (Mark Zuckerberg) ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Facebook ជា​អ្នកមាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ទី៥ នៅ​លើ​ពិភព​លោក ដោយ​មាន​...

អ្នក​សារព័ត៌មាន​រូបថត​«ជាន់ខ្ពស់»!

អ្នក​សារព័ត៌មាន​រូបថត​ លោក ហេង ជីវ័ន នៃ​កាសែត​ភាសា​អង់គ្លេស The Phnom Penh Post ឡើង​ដើមត្នោត​ដើម្បី​ផ្ដិតយក​រូបភាព​នៃ​ព្រឹត្តិការណ៍​មួយ​នៅ​បរិវេណ​ប្រាសាទ​ស...

អគារប៊ូឌីញ ឬអគារ ស នឹងបាត់ពី​ផែនទីក្រុង​ភ្នំពេញ​នា​អនាគត​ដ៏​ខ្លី!

អគារ​«ប៊ូឌីញ» ឬ​ហៅថា អគារ ស ដ៏​ចំណាស់​នេះ គ្រោង​នឹង​ត្រូវ​វាយ​ចោល នៅ​អំឡុង​ខែ​មិថុនា-កក្កដា ខាង​មុខ​នេះហើយ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុនធ្វើ​ការ​អភិ...