នៅថ្ងៃទី១ ខែមេសា ឆ្នាំ​២០២០ ព្រះមហាក្សត្រ ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី បាន​​យាង​ទៅ​ទីក្រុង​ប៉េកាំង ដើម្បីពិនិត្យ​-ព្យាបាល​ព្រះរាជសុខភាព អមព្រះរាជដំណើរ​ដោយ​ព្រះរាជមាតា។ រូបភាព៖ ហេង ភារម្យ
នៅថ្ងៃទី១ ខែមេសា ឆ្នាំ​២០២០ ព្រះមហាក្សត្រ ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី បាន​​យាង​ទៅ​ទីក្រុង​ប៉េកាំង ដើម្បីពិនិត្យ​-ព្យាបាល​ព្រះរាជសុខភាព អមព្រះរាជដំណើរ​ដោយ​ព្រះរាជមាតា។ រូបភាព៖ ហេង ភារម្យ

ព្រះមហាក្សត្រ​យាង​ទៅ​ទីក្រុង​ប៉េកាំង ដើម្បីពិនិត្យ​-ព្យាបាល​ព្រះរាជសុខភាព

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុន និងសម្ដេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២០នេះ បាន​យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ពិនិត្យ​-ព្យាបាល​ព្រះរាជសុខភាព ដែលជា​ព្រះ​រាជ​ដំណើរ​ជាប្រក្រតី តាមការណែនាំរបស់​គ្រូពេទ្យ​ចិន។ 

នៅក្នុង​ព្រះរាជសារ​ចុះថ្ងៃទី៣១ មីនា ២០២០ ព្រះ​មហាក្សត្រ​បានព្រះរាជលិខិត​ថា ក្នុង​ឱកាស​ព្រះរាជ​អវត្តមាន​របស់​ព្រះអង្គ "សម្ដេច​វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​ទូល​ព្រះ​បង្គំ​ ខ្ញុំ​ព្រះករុណា​ខ្ញុំ ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា"៕


រូបបន្ទាប់


ក្រុម​គ្រូពេទ្យ​ចិន​មកដល់​កម្ពុជា​ហើយ ដើម្បី​ជួយ​ប្រយុទ្ធ​នឹង​វីរុស​កូវីដ១៩

ដូចទៅនឹងការគ្រោងទុក នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន ចំនួន ៧នាក់ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើ…

បុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​ខ្មែរឆ្នាំ​នេះ​​ស្ងប់ស្ងាត់ខ្លាំង ព្រោះតែវិបត្តិ​វីរុស​ឆ្លង​រាតត្បាត​កូវីដ១៩

ពិធីបុណ្យ​ទទួលទេវតា​ឆ្នាំថ្មី ឆ្នាំ​ជូត ទោស័ក ព.ស. ២៥៦៤ ដែលប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០២០ មាន​សភាព​ស្ងប់ស្ងាត…

ច្រើនទៀត

ព័ត៌មានរូបភាពពេញនិយម


អ្នក​លក់​ផ្លែគុយ​ត្អូញ​ពី​តម្លៃ​ធ្លាក់​ចុះ

អ្នក​លក់​ផ្លែ​គុយ​នៅតាម​ដង​ផ្លូវ ប៉ាស្ទ័រ (ផ្លូវ ៥១) រាជ​ធានី​ភ្នំពេញ ត្អូញត្អែរថា ឆ្នាំ​នេះ​ តម្លៃ​ផ្លែ​គុយ​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន ដោយសារ​មាន​មនុស្ស​លក់​ដូច​គ្នា…

ផ្សារ​បោះដុំ​គ្រឿង​សំណង់​និង​សម្ភារៈ​លំនៅដ្ឋាន​ដ៏​ធំ​បំផុត នឹង​បើក​លក់​នៅចុង​ឆ្នាំនេះ!

ផ្សារ​លក់​ទំនិញ​គ្រឿង​សំណង់ និង​សម្ភារៈ​លំនៅដ្ឋាន ឈ្មោះ Global House នឹង​បើក​លក់​ផ្លូវការ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះហើយ។ ជា​ការវិនិយោគ​រួម​គ្នា រវាង​​ក្រុមហ…

ដំណឹង​ល្អ​សម្រាប់​អ្នក​ផឹក? ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ពង្រីក​រោងចក្រ​បន្ថែម

ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៧នេះ ក្រុមហ៊ុន​ស្រាបៀរ​​ដ៏​ធំ​មួយ​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន Cambodia Brewery Limited (CBL) បើក​សម្ពោធ​រោងចក្រ​ផលិត​ស្រាបៀរ​មួយ​ទៀត​របស…

មហាសេដ្ឋី​ស្ថាបនិក​ Facebook ជិះ​ឡាន​តម្លៃ​តែ ៣ម៉ឺន​ដុល្លារ?

លោក ម៉ាក ហ្សាក់ឃើប៊ើគ (Mark Zuckerberg) ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Facebook ជា​អ្នកមាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ទី៥ នៅ​លើ​ពិភព​លោក ដោយ​មាន​ទ្រ…

អ្នក​សារព័ត៌មាន​រូបថត​«ជាន់ខ្ពស់»!

អ្នក​សារព័ត៌មាន​រូបថត​ លោក ហេង ជីវ័ន នៃ​កាសែត​ភាសា​អង់គ្លេស The Phnom Penh Post ឡើង​ដើមត្នោត​ដើម្បី​ផ្ដិតយក​រូបភាព​នៃ​ព្រឹត្តិការណ៍​មួយ​នៅ​បរិវេណ​ប្រាសាទ​សម្ប…

អគារប៊ូឌីញ ឬអគារ ស នឹងបាត់ពី​ផែនទីក្រុង​ភ្នំពេញ​នា​អនាគត​ដ៏​ខ្លី!

អគារ​«ប៊ូឌីញ» ឬ​ហៅថា អគារ ស ដ៏​ចំណាស់​នេះ គ្រោង​នឹង​ត្រូវ​វាយ​ចោល នៅ​អំឡុង​ខែ​មិថុនា-កក្កដា ខាង​មុខ​នេះហើយ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុនធ្វើ​ការ​អភិវឌ្…