#ពាណិជ្ជកម្មពហុភាគី

Articles by Tag ពាណិជ្ជកម្មពហុភាគី

សម្តេចធិបតី ស្នើឱ្យអាស៊ានបន្តប្រកាន់យកប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម ចំពេលប្រព័ន្ធសេដ្ឋកិច្ចពិភពលោកកំពុងមានការបែកខ្ញែក

ដោយ​ ​ ខេមបូណូមីស
ស្របពេលប្រព័ន្ធសេដ្ឋកិច្ចពិភពលោកកំពុងមានការបែកខ្ញែកជាប្លុក ដែលបង្កឡើងដោយបញ្ហាសង្គ្រាម និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកវេទិកាកិច្ចប្រជុំកំពូលអាស៊ាននៅឡាវឆ្នាំនេះ ស្នើឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់បន្តប្រកាន់ភ្ជាប់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាបន្ន យុត្តិធម៌ និងតម្លាភាព។