#ភ្នំតាម៉ៅ

Articles by Tag ភ្នំតាម៉ៅ

រដ្ឋបាលព្រៃឈើថា ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅមិនប៉ះពាល់ដល់សត្វព្រៃឡើយ តែជាការលម្អតំបន់នោះឲ្យប្រសើរឡើង

ដោយ​ ខន ណារី
ក្រោយពីមានការរិះគន់លើបណ្ដាញសង្គម ពាក់ព័ន្ធនឹងការឈូសឆាយព្រៃ នៅតំបន់ភ្នំតាម៉ៅ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាងថា ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ គឺដោយមើលឃើញពីសក្កានុពលតំបន់នោះ នៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី ដូច្នេះហើយរាជរដ្ឋាភិបាល នឹងធ្វើការអភិវឌ្ឍដើម្បីឲ្យតំបន់នោះ មានភាពប្រសើរជាងមុន។ មិនតែប៉ុណ្ណោះ ការអភិវឌ្ឍតំបន់នេះ ក៏មិនមែនជាការលក់ដូរអ្វីនោះដែរ។