#ពិភពលោកជួបប្រទះបញ្ហាការកើនឡើងអតិផរណា

Articles by Tag ពិភពលោកជួបប្រទះបញ្ហាការកើនឡើងអតិផរណា

តើការកើនឡើងតម្លៃប្រេងឥន្ធនៈ កំពុងរុញឲ្យតម្លៃទំនិញនៅកម្ពុជាឡើងថ្លៃកម្រិតណាដែរ?

ដោយ​ សឿន វណ្ណឌេត
ការកើនឡើងតម្លៃប្រេងឥន្ធនៈសកលយ៉ាងគំហុកបាននិងកំពុងបង្កជាក្តីបារម្ភដល់ប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជា ដ្បិតបញ្ហានេះបានជំរុញឲ្យមានការកើនឡើងតម្លៃទំនិញ និងសេវាកម្ម ដែលធ្វើឲ្យការចំណាយរបស់ប្រជាពលរដ្ឋកាន់តែប៉ោងធំ។ ទោះយ៉ាងណាបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ទោះបីការកើនឡើងតម្លៃប្រេងឥន្ធនៈធ្វើឲ្យប៉ះពាល់ដល់វិស័យផ្សេងៗក៏ដោយ តែបញ្ហានេះមិនទាន់ធ្វើឲ្យតម្លៃទំនិញ និងសេវាកម្មនៅកម្ពុជាកើនឡើងហួសហេតុនោះទេ។