#ពិធីបុណ្យ​ភ្ជុំបិណ្ឌ

Articles by Tag ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ក្រុមអ្នកចិញ្ចឹមសត្វ៖ តម្លៃសាច់នៅអំឡុងរដូវភ្ជុំបិណ្ឌឆ្នាំនេះថយចុះជាងឆ្នាំ្នមុន

ដោយ​ ខន ណារី
ក្រុមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានអះអាងថា ធ្លាប់តែនៅអំឡុងពេលនៃរដូវបុណ្យភ្ជុំបិណ្ឌតម្លៃសាច់ជ្រូក មាន់ទាមានការឡើងថ្លៃ ប៉ុន្ដែរដូវភ្ជុំបិណ្ឌឆ្នាំនេះ តម្លៃសាច់ជ្រូក និងសាច់មាន់ នៅលើទីផ្សារមិនត្រឹមតែមិនបានឡើងថ្លៃនោះទេ គឺបានធ្លាក់ចុះជាងមុនថែមទៀតផង។ តម្លៃសាច់មានការធ្លាក់ចុះនេះ គឺចំពេលដែលរាជរដ្ឋាភិបាលបានសម្រេចផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ដោយសារបារម្ភពីការឆ្លងរីករាលកូវីដ១៩ធ្ងន់ធ្ងរ។