#ពលរដ្ឋបារាំងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាកណ្ដាលទីក្រុងប៉ារីស

Articles by Tag ពលរដ្ឋបារាំងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាកណ្ដាលទីក្រុងប៉ារីស

ពលរដ្ឋបារាំងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាកណ្ដាលទីក្រុងប៉ារីស ប្រឆាំងនឹងរដ្ឋាភិបាលដែលបណ្ដោយឲ្យទំនិញឡើងថ្លៃឥតឈប់ឈរ

ដោយ​ វុធ ច័ន្ទតារា
មនុស្សរាប់ពាន់នាក់បានចេញដើរតាមផ្លូវក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៦ ខែតុលា ដើម្បីតវ៉ាប្រឆាំងនឹងការឡើងថ្លៃទំនិញជាបន្តបន្ទាប់ ដោយមិនមានវិធានការដោះស្រាយបានសមស្របពីខាងរដ្ឋាភិបាល។ ចលនាតវ៉ាជាច្រើនសប្តាហ៍មកនេះ ក៏មានទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលផងដែរ ហើយការតវ៉ាកំពុងបន្តកើតឡើងនៅតាមរោងចក្រចម្រាញ់ប្រេង និងស្ថានីយ៍ប្រេងឥន្ធនៈក្នុងប្រទេសបារាំង និងបានបង្កភាពអសកម្មជាច្រើន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។