#ពូទីន

Articles by Tag ពូទីន

លោក ពូទីន ថា លោកបានអនុញ្ញាតឱ្យការបះបោររបស់ក្រុមទាហានវែកន័រ បន្តដំណើរមកទីក្រុងមូស្គូ ដោយសារមិនចង់ឱ្យមានការបង្ហូរឈាមគ្នា

ដោយ​ ហ៊ុន គន្ធថៃ
នៅក្នុងការថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ថ្ងៃចន្ទ ទី ២៦ មិថុនា បន្ទាប់ពីកើតមានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃសៅរ៍ ទី ២៤, លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោកបានអនុញ្ញាតឱ្យទាហានបះបោរក្នុងក្រុមវេកន័របន្តដំណើរមកទីក្រុងមូស្គូតាមដែលអាចធ្វើបាន ដោយសារមិនចង់ឱ្យមានការបង្ហូរឈាមគ្នាឯង ហើយថាការសម្រេចចិត្តនេះបានពង្រឹងឯកភាពជាតិ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។