ធនាគារ CIMB ទទួលបានពានរង្វាន់ ២ ផ្នែកធនធានមនុស្ស ពីស្ថាប័ន HR ASIA
ដោយ
ធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់ចំនួន២ ផ្នែកធនធានមនុស្ស គឺពានរង្វាន់ «ទីកន្លែងការងារល្អបំផុត នៅកម្ពុជា ឆ្នាំ២០២៤» និងពានរង្វាន់ «ភាពចម្រុះបែប សមភាព និងភាពរួមបញ្ចូលគ្នា» ពី HR Asia ដែលជាស្ថាប័នសិក្សាវាយតម្លៃ ផ្នែកធនធានមនុស្ស នៅទី្វបអាស៊ី។ សម្រាប់ពានរង្វាន់ «ទីកន្លែងការងារល្អបំផុត នៅកម្ពុជា» នេះគឺជាលើកទី២ហើយ ដែលធនាគារ CIMB ទទួលបានពានរង្វាន់នេះ ដោយកាលពីលើកទី១ គឺនៅឆ្នាំ២០២០។