#ទៅកាន់ទីផ្សារចិនកាន់

Articles by Tag ទៅកាន់ទីផ្សារចិនកាន់

ប្រមុខការទូតចិនថា ចិននឹងនាំចូលផលិតផលកសិកម្មពីកម្ពុជាកាន់តែច្រើនបន្ថែមទៀត

ដោយ​ ខន ណារី
ផលិតផលកសិកម្មរបស់កម្ពុជាហាក់មានក្ដីសង្ឃឹមកាន់តែខ្ពស់ជាងមុន ក្នុងការនាំចេញទៅកាន់ទីផ្សារចិន ក្រោយពេលដែល ប្រមុខការទូតចិន គឺឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអះអាងនៅចំពោះមុខសម្តេច តេជោ ហ៊ុន សែនថា រដ្ឋាភិបាលចិន នឹងនាំចូលផលកសិកម្មពីកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារជូនកសិករកម្ពុជា។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និង ប្រធានសមាគមកសិករបានសារទរយ៉ាងខ្លាំងចំពោះការអះអាងជំរុញការនាំចូលផលិតផលកសិកម្មពីកម្ពុជារបស់មន្ត្រីជាន់ខ្ពស់ចិននេះ។