#ទំនាក់ទំនងគ្មានដែនកំណត់

Articles by Tag ទំនាក់ទំនងគ្មានដែនកំណត់

ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងចាកចេញពីប្រទេសជាលើកដំបូង ដើម្បីទៅជួបជាមួយបុរសខ្លាំងរុស្ស៊ី កពូទីន នៅសប្ដាហ៍នេះ

ដោយ​ ហ៊ុន គន្ធថៃ
លោក Xi Jinping ប្រធានាធិបតីចិននឹងឈានជើងចាកចេញពីប្រទេសជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដើម្បីធ្វើដំណើរទស្សនកិច្ចនៅសប្តាហ៍នេះ ទៅកាន់តំបន់អាស៊ីកណ្ដាល ហើយក៏គ្រោងជួបជាមួយលោក Vladimir Putin ផងដែរ។ ដំណើរទស្សនកិច្ច គឺនឹងត្រូវធ្វើឡើង នៅមុនមួយខែនៃថ្ងៃរៀបចំសមាជបក្សកុម្មុយនិស្តចិន ដែលជាអ្វីដែលគេមើលឃើញថា ជាការពង្រឹងអំណាចយ៉ាងរឹងមាំរបស់លោកស៊ីជីនពីងចាប់តាំងពីសម័យលោកម៉ៅ សេទុងមក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។