#គំនិតផ្តួចផ្តើមពាណិជ្ជកម្ម

Articles by Tag គំនិតផ្តួចផ្តើមពាណិជ្ជកម្ម

អាមេរិក និងកោះតៃវ៉ាន់ ចាប់ផ្តើមចរចាពាណិជ្ជកម្មជាផ្លូវការក្រោមគំនិតផ្តួចផ្តើមថ្មី ទោះរងសម្ពាធពីចិនក្ដី

ដោយ​ វុធ ច័ន្ទតារា
សហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់កាលពីថ្ងៃពុធទី១៧សីហា បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មក្រោមគំនិតផ្តួចផ្តើមថ្មីមួយ ដោយភាគីទាំងពីរបាននិយាយថា ពួកគេចង់ឈានដល់កិច្ចព្រមព្រៀង ដែលមានលទ្ធផលផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយអត្ថន័យមួយ។ នេះជាសញ្ញាមួយថ្មីទៀតដែលបង្ហាញពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សម្រាប់ទីក្រុងតៃប៉ិ ក្រៅតែពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខ និងនយោបាយនាពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។