#គម្រោងវិនិយោគនៅកម្ពុជា

Articles by Tag គម្រោងវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនចិន CMEC គ្រោងបោះទុន៣ពាន់លានដុល្លារ វិនិយោគវិស័យថាមពលហ្គាស

ដោយ​ ខន ណារី
ក្រុមហ៊ុនយក្សរបស់ចិន China Machinery Engineering Corporation(CMEC) គ្រោងបោះទុនប្រមាណ៣ពាន់លានដុល្លារអាមេរិក វិនិយោគលើវិស័យថាមពលហ្គាសនៅកម្ពុជា ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍ និងត្រៀមឆ្លើយតមនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ក្រៅពីក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនចិនដ៏ធំមួយទៀត ក៏បានបង្ហាញការប្តេជ្ញាចិត្តបោះទុនប្រមាណ៦រយលានដុល្លារបន្ថែម ដើម្បីពង្រីកផលិតកម្ម និងវិយោគលើវិស័យថាមពលដើរដោយថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ផងដែរ។