#គ្រូបង្រៀនជាក្បាលម៉ាស៊ីន នៃប្រព័ន្ធអប់រំ និងការអភិវឌ្ឍ

Articles by Tag គ្រូបង្រៀនជាក្បាលម៉ាស៊ីន នៃប្រព័ន្ធអប់រំ និងការអភិវឌ្ឍ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកគ្រូបង្រៀនជាក្បាលម៉ាស៊ីន នៃប្រព័ន្ធអប់រំ និងការអភិវឌ្ឍ

ដោយ​ សឿន វណ្ណឌេត
កម្ពុជាបានប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ«គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិ» ក្នុងគោលបំណងជួយបំផុសស្មារតីរបស់សិស្សានុសិស្ស និងនិស្សិតឲ្យចេះដឹងគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលបានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្តសម្រាប់ពួកគេកន្លងមក។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកគ្រូបង្រៀនជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះដឹង និងអត្តចរិកដល់កុលបុត្រកុលធីតា ដែលជាទំពាំងស្នងឬស្សី។