#គ្រឿងបង្គុំ និងសម្ភារៈអគ្គិសនី

Articles by Tag គ្រឿងបង្គុំ និងសម្ភារៈអគ្គិសនី

កម្ពុជាសម្រេចបានការនាំចេញគ្រឿងបង្គុំ និងសម្ភារៈអគ្គិសនីជិត ២ពាន់លានដុល្លារ នៅឆ្នាំ២០២២

ដោយ​ ខន ណារី
ការនាំចេញទំនិញសំខាន់ៗ របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែរក្សាបានកំណើនជាវិជ្ជមាន នៅក្នុងឆ្នាំ២០២២ ជាពិសេសកំណើននៃការនាំចេញគ្រឿងអគ្គិសនី និងសម្ភារៈអគ្គិសនី តែម្ដង ស្ថិតក្នុងចំណោមផលិតផលដែលមានតម្លៃនាំចេញច្រើនជាងគេរបស់កម្ពុជា។ ជាក់ស្ដែង នៅក្នុងរយៈពេលពេញ ១ឆ្នាំ ២០២២ កម្ពុជា បាននាំចេញគ្រឿងអគ្គិសនី និងសម្ភារៈអគ្គិសនី ក្នុងទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ កើនឡើង៨៥% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។