#ហុងកុងចែកសំបុត្រយន្ដហោះឥតគិតថ្លៃ៥០ម៉ឺនសំបុត្រ

Articles by Tag ហុងកុងចែកសំបុត្រយន្ដហោះឥតគិតថ្លៃ៥០ម៉ឺនសំបុត្រ

ហុងកុងចែកសំបុត្រយន្ដហោះឥតគិតថ្លៃ៥០ម៉ឺនសំបុត្រ ដើម្បីជំរុញកំណើនភ្ញៀវទេសចរបរទេស

ដោយ​ ​ ខេមបូណូមីស
ទីក្រុងហុងកុងបានបង្កើតយុទ្ធនាការមួយមានឈ្មោះថា «Hello Hong Kong» ដែលមានការចែកជូនសំបុត្រយន្តហោះឥតគិតថ្លៃចំនួន ៥០ម៉ឺនសំបុត្រ និងប្រូមូសិនផ្សេងៗជាច្រើន ដោយសង្ឃឹមថា នឹងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្ដនៅទីក្រុងរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការបិទខ្ទប់អស់រយៈពេល៣ឆ្នាំ ដោយសារជំងឺរាតត្បាត។ ប្រមុខដឹកនាំក្រុងហុងកុង លោក John Lee ពិពណ៌នាយុទ្ធនាការនេះថា ជាការស្វាគមន៍ដ៏ធំបំផុតមិនធ្លាប់មានអ្នកណាធ្វើពីមុនមកឡើយ នៅក្នុងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗជាច្រើន។