#​ការ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​

Articles by Tag ​ការ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​

ទេសចរជនជាតិចិន អាចជួយស្ដារវិស័យទេសចរណ៍កម្ពុជាឲ្យស្ទុះងើបឡើងវិញទេ

ដោយ​ ខន ណារី
វិស័យទេសចរណ៍កម្ពុជា ហាក់កំពុងមានក្ដីសង្ឃឹមកាន់តែខ្ពស់ជាងមុន ក្រោយពេលក្រសួងទេសចរណ៍បានបង្ហើបឲ្យដឹង ពីផែនការនឹងបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច នៅក្នុងខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានអះអាងនាពេលថ្មីៗនេះថា កម្ពុជាក៏នឹងផ្ដល់អាទិភាពបើកទទួលភ្ញៀវទេសចរជនជាតិចិនសម្រាប់គម្រោងសាកល្បងបើកទទួលទេសចរអន្តរជាតិនេះ។