#ការនាំចេញទៅវៀតណាម

Articles by Tag ការនាំចេញទៅវៀតណាម

ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅវៀតណាម សម្រេច ៦៦០លានដុល្លារ នៅ៤ខែដំបូងឆ្នាំនេះ ធ្លាក់ចុះ ១៣%

ដោយ​ សោម ស្រីពេជ្រ
តាមរបាយការណ៍បង្ហាញដោយសមាគមស្វាយចន្ទីកម្ពុជាបានឲ្យដឹងថា នៅរយៈពេល ៤ខែដំបូង ឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅប្រទេសវៀតណាមមានចំនួន ៤៨ម៉ឺន៣ពាន់ តោន ថយចុះ ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគិតជាទឹកប្រាក់សម្រេចបានប្រមាណ ៦៦០លានដុល្លារ។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា តម្លៃគ្រប់ស្វាយចន្ទីបច្ចុប្បន្នហាក់មានការធ្លាក់ថ្លៃខ្លាំងគួរឱ្យកត់សម្គាល់ ដែលតម្រូវឱ្យប្រជាកសិករត្រូវបន្ដផ្អាកការលក់គ្រាប់ស្វាយចន្ទីមួយរយៈសិន ពោលគឺត្រៀមទុកសម្រាប់លក់នៅប៉ុន្មានខែខាងមុខ ដោយរំពឹងថា នឹងទទួលបានតម្លៃខ្ពស់។