#ការនាំចេញទំនិញទៅវៀតណាម

Articles by Tag ការនាំចេញទំនិញទៅវៀតណាម

តួលេខពីគយវៀតណាមថា កម្ពុជានាំចេញទៅវៀតណាមមានជាង៣,៧ពាន់លានដុល្លារ កើន ជិត៤ដង នៅ៩ខែឆ្នាំនេះ

ដោយ​ សឿន វណ្ណឌេត
កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារវៀតណាម សម្រេចបានជាង៣ពាន់៧រយលានដុល្លារអាមេរិក នៅ៩ខែក្នុងឆ្នាំ២០២១ កើនឡើងជិត៤ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ដែលស្រង់ទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម។ ពាក់ព័ន្ធបញ្ហានេះដែរ អ្នកជំនាញវាយតម្លៃថា ការកើនឡើងនេះ គឺដោយសារវៀតណាមមានតម្រូវការផលិតផលប្រើប្រាស់ និង វត្ថុធាតុដើមសម្រាប់កែច្នៃនាំចេញមានការកើនឡើង គួបផ្សំការអំណោយផលលើវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ។