#ការវិនិយោគលើអចលនទ្រព្យ

Articles by Tag ការវិនិយោគលើអចលនទ្រព្យ

ការវិនិយោគក្នុងវិស័យអចលនទ្រព្យតាមយន្តការបរធនបាលកិច្ចមានកំណើនខ្ពស់ ទោះបីទីផ្សារអចលនទ្រព្យបច្ចុប្បន្ននៅទ្រឹងក៏ដោយ

ដោយ​ ​ ខេមបូណូមីស
បើទោះបីជាវិស័យបរធនបាលកិច្ច ជាវិស័យថ្មីមួយសម្រាប់កម្ពុជា តែវិស័យនេះបានបន្តរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្ដារ និងអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងរកសម្ពាធពីវិបត្តិសកលផងដែរ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ច ទោះបីជាវិស័យអចលនទ្រព្យកម្ពុជាហាក់មានការថមថយក៏ពិតមែន ប៉ុន្តែការវិនិយោគក្នុងវិស័យនេះតាមរយៈយន្តការបរធនបាលកិច្ចមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។