#ខេត្តកំពង់ធំ រងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង

Articles by Tag ខេត្តកំពង់ធំ រងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង

ដំណាំស្រូវជាង២ពាន់ហិកតានៅខេត្តកំពង់ធំ បានរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀង

ដោយ​ ​ ខេមបូណូមីស
ខេត្តកំពង់ធំជាខេត្តមួយក្នុងចំណោម១០ខេត្ត ដែលបានរងផលប៉ះពាល់ខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មកទល់ពេលនេះមានដំណាំស្រូវជាង២ពាន់ហិកតានៅក្នុងខេត្តនេះបានរងផលប៉ះពាល់ និងខូចខាត។ ប្រសិនទឹកជំនន់មិនស្រកក្នុងរយៈពេលខ្លីទេ នោះការខូចខាតដំណាំស្រូវនឹងមានទំហំកាន់តែធំទៅតាមនឹងដែរ។