#ខ្សែក្រវ៉ាត់ និងផ្លូវ

Articles by Tag ខ្សែក្រវ៉ាត់ និងផ្លូវ

គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនផ្តើមមានសន្ទុះឡើងវិញ ជាមួយនឹងគម្រោងតូចៗដែល«មានគុណភាពខ្ពស់»

ដោយ​ ហ៊ុន គន្ធថៃ
គម្រោងអភិវឌ្ឍប្រកបដោយមហិច្ឆតារបស់ប្រទេសចិនដែលគេស្គាល់ថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានប្រកាសកាលពីឆ្នាំ២០១៣ ដោយប្រធានាធិបតីចិនលោកស៊ី ជិនពីង ត្រូវបានរាយការណ៍មកថា កំពុងស្ទុះងើបឡើងវិញ នៅពាក់កណ្តាលឆ្នាំ២០២៣នេះ ជាមួយនឹងកំណើនគម្រោងវិនិយោគលើវត្ថុធាតុដើមនៅអនុតំបន់សាហារ៉ាអាហ្វ្រិក។ ក្រោយមានសន្ទុះយឺតយ៉ាវជាង៣ឆ្នាំ ដោយសារជំងឺកូវីដ១៩ គម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននេះ នឹងត្រូវចូលដល់ខួបលើកទី១០ឆ្នាំ នៅឆ្នាំនេះផងដែរ។