#កិច្ចប្រជុំកំពូលពិសេសអាស៊ាន

Articles by Tag កិច្ចប្រជុំកំពូលពិសេសអាស៊ាន

ពលរដ្ឋភូមាខកចិត្តចំពោះលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាន

ដោយ​ វុធ ច័ន្ទតារា
នៅក្រោយកិច្ចប្រជុំកំពូលអាស៊ាន ដែលបានពិភាក្សាអំពីវិបត្តិនៅភូមា ដែលបានធ្វើឡើងនៅចុងសប្ដាហ៍កន្លងទៅនេះ ត្រូវបានបញ្ចប់ គេសង្កេតឃើញថា ពលរដ្ឋភូមាជាច្រើនបានសម្តែងការមិនពេញចិត្ត តាមរយៈបណ្តាញសង្គម ជុំវិញលទ្ធផលដែលទទួលបានក្រោយកិច្ចប្រជុំអាស៊ាននេះ ដោយពួកគេហាក់មិនមានជំនឿថា ចំណុចទាំង៥ ដែលអាស៊ានបានសម្រេចជាឯកច្ឆន្ទ ក្រោយកិច្ចប្រជុំនោះ អាចដោះស្រាយវិបត្តិភូមាបាននោះទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។